2018-12-19 13:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. លេនីនពោលថា « អវត្តមាននៃឥន្រ្ទិយារម្មណ៍ ពុំអាចធ្វើអោយយើងស្គាល់ទំរង់ណាមួយ នៃរូបធាតុឬទំរង់នៃចលលនាបានឡើយ « ។ ចូរពន្យល់ ?
២. អ្វីជារូបភាព ?
៣ . អ្វីជាលំនឹក ?
៤. តើរូបភាព អាចវិលវិញត្រឡប់ចូលមកក្នុងញាណរបស់យើងដោយរបៀបណា ?
៥. តើច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូតដូចម្តេចខ្លះ ?
ចម្លើយ
១. ពិតមែបនតែឥន្រ្ទិយារម្មណ៍ ដែលយើងបានទទួលពីវត្ថុមួយ ពុំបានប្រាប់យើងអោយអស់លក្ខណៈពិតនៃវត្ថុតែវាក៏ជាដំនកស្រាយឬជាបំនកប្រែគ្រប់គ្រាន់មួយអំពីភារៈសំរាប់អោយយើងស្គាល់ពិភពលោកនិងបង្កើតស្យង់ព្រមទាំងសំរាប់ការរស់នៅរបស់យើង ។ ដូចនេះ បើគ្មានឥន្រ្ទិយារម្មណ៍ឬអវត្តមានឥន្រ្ទិយារម្មណ៍នោះយើងពុំអាចដឹងអ្វីទាំងអស់ព្រោះវាជាអ្នកដើមដំបូងបង្អស់នៃដំណើរបង្កើតពុទ្ធិ ។
២. រូបភាពជាលំនឹងគិត នៃចិត្តចំពោះវត្ថុមួយដែលសរីរាង្គឥន្រ្ទិយមិនជួបប្រទះក្នុងពេលបច្ចុប្បន្ន ។ មានន័យថានៅពេលដែលគ្មានហេតុបង្កើតវាឥន្រ្ទិយារម្មណ៍ អាចកើតមានឡើងក្នុងចិត្ត ក្នុងសភាពរូបភាព ។
៣. លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរំលឹកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើងហើយដែលបានកន្លងផុតហួសទៅហើយ ។ ដោយសារ លំនឹកទើបមនុស្សអាចរក្សាទុករំលឹកឡើងវិញ ឬស្គាល់ឡើងវិញនូវអតីតកាល ។
៤. ការវិលត្រឡប់មកវិញនៃរូបភាព មកក្នុងញាណរបស់យើងពុំមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ធតែគោរពច្បាប់បីនៃច្បាប់បណ្តុំគំនិតរបស់ អារីស្តូត ។
៥. ច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូ គឺជាការប្រមូលផ្តុំនៃគំនិត បីប្រភេទគឺ ៖ កាលណាវត្ថុពីរធ្លាប់បានឃើញនៅពេលជាមួយគ្នា ឬបន្តបន្ទាប់គ្នាហើយដែលមានលក្ខណៈដូចគ្នា ឬមានទំនាក់ទំនងអាចថាដូចគ្នាឬមានលក្ខណៈផ្ទុយគ្នាការវិលត្រឡប់មកក្នុងញាណនូវវត្ថុណាមួយនាំអោយវត្ថុមួយទៀតត្រឡប់មកវិញដោយស្វ័យប្រវិត្ត ។