Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. លំនឹកចែកជាប៉ុន្មានគឺអ្វីខ្លះ ?

២. រូបបារម្មណ៍ជាអ្វី ? មានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?

៣ . តើរូបបារម្មណ៍បង្កើតចែកជាប៉ុន្មានសណ្ឋាន ? គឺអ្វីខ្លះ ?

៤ . ការយល់សប្តិជាអ្វី ? មានប៉ុន្មានប្រភេទ ?

៥. ពួកមនោនិយមយល់យ៉ាងណាដែរ អំពីការយល់សប្តិនេះ ?
ចម្លើយ

១. លំនឹកចែកជាពីរ គឺលំនឹកទំលាប់ និងលំនឹកសុទ្ធសាធ ។

  • លំនឹកទំលាប់ គឺជាការនឹកផ្ទួនៗ ដើម្បីអោយចាំនូវប្រត្តិការណ៍មួយ ។ ដូចនេះវា កើតឡើងពីការស្ទួនញយៗក្នុងលំនឹក ។
  •  លំនឹកសុទ្ធសាធ គឺជាការផ្តិតរូបភាព ឬប្រតិបត្តិការណ៍អោយជាប់ជាប្រចាំនៅក្នុងចិត្តគំនិតដោយមិនប្រើការស្ទួនញយៗឡើយ ។

២. រូបបារម្មណ៍ ជាសត្តិសំរាប់នឹកគិតដោយរូបភាព ។ រូបបារម្មណ៍មានពរគឺ ៖

  •  រូបបារម្មណ៍ រំលឹកឡើងវិញ គឺជាសកម្មភាពរបស់ចិត្ត ដែលនឹកប្រមូលយកព្រឹត្តិការណ៍ទាំងឡាយ ពីអតីតកាលអោយលេចចេញមកជារូបភាពហើយវិលត្រឡប់មកវិញសាជាថ្មីមានលក្ខណៈហាក់ដូចជារូបភាពបច្ចុប្បន្ន ។
  •  រូបបារម្មណ៍ បង្កើតគឺជាសកម្មភាពរបស់ចិត្តដែលប្រមូលរូបភាពទាំងឡាយ ដើម្បីបំបែករូបភាពនោះក្នុងលំនឹកសំដៅយកមកធ្វើសំយោគបញ្ចូលគ្នាអោយបានជារូបភាពថ្មី ។

៣. រូបបារម្មណ៍ចែក ជាបីសណ្ឋានគឺ ៖

  • សណ្ឋានឈឺរួមមានការមមាល និងទេវនិទានទំលាប់
  • សណ្ឋានទាប រួមមានការយល់សប្តិនិង ការរវើរវាយ
  • សណ្ឋានខ្ពស់ គឺជាការបង្កើតថ្មី ។

៤ ការយល់សប្តិជាសំនង់រូបភាព ប្រកបដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលកំពុងលង់លក់ក្នុងដំណេក ។ សំណង់រូបភាពនេះ កើតឡើងនៅពេលដែលសរីរាង្គឥន្រ្ទិយឈប់ដើរ ។

យល់សប្តិមានពីរប្រភេទ ៖

  • យល់សប្តិប្រត្យក្សកើតឡើងដោយឥន្រ្ទិយារម្មណ៍បច្ចុប្បន្នដែលគ្រាន់តែជារូបរាងមិនមែនជាអំពើនៃតថៈមួយទេ ។ វាកើតឡើងដោយសារធ្លាប់បានជួបប្រទះពីថ្ងៃ ។
  • យល់សប្តិរូបបារម្មណ៍កើតមានឡើងដោយសារអនុស្សាវរីយ៍ទាំងឡាយ ឬដោយសារគំនិតផ្សេងៗដែលមានទំនាក់ទំនងជាមួយបច្ចុប្បន្ន ។ វាកើតឡើងដោយការគិតពីថ្ងៃ ។

    ការយល់សប្តិភាគច្រើនជាការយល់សប្តិប្រត្យក្សផង រូបបារម្មណ៍ផង ។

៥. ពួកមនោនិយមយល់ថា ការយល់សប្តិកើតឡើងពីព្រលឹងធំរបស់មនុស្ស បានចេញខ្លួនមនុស្សនៅពេលមនុស្សកំពុងដេកលក់ ហើយបានទៅជួបព្រលឹងធំរបស់អ្នកដទៃដែលចេញពីខ្លួនអ្នកដទៃដូចគ្នា ។ ព្រោះថាព្រលឹងធំអាចចេញពីខ្លួនមនុស្សបាន នៅពេលមនុស្សដេកលក់ ។ លុះដល់ព្រលឹងធំនោះវិលចូលមករូបរាងខ្លួនវិញក៏នឹកឃើញពីសកម្មភាពរបស់ខ្លួនកាលនៅពេលលួចចេញពីខ្លួន បង្កើតបានជាយល់សប្តិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login