Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ស្តាតមីលយល់ថា ច្បាប់កើតពីមូលដ្ឋានប្រយោជន៍ ។ ចូរពន្យល់ ?

២. តើអ្នកយល់ថាប្រយោជន៍ជាមូលដ្ឋាននៃច្បាប់ដូចពួកប្រយោជន៍និយមដែរឬទេ ? ព្រោះអ្វី ?

៣. តើមតិរបស់អ្នកសង្គមវិទ្យាយល់ដូចម្តេចខ្លះអំពីច្បាប់ ?

៤. តើអ្នកយល់យ៉ាងណាដែរ ចំពោះទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់ ?

៥. តើប្រភពពិតរបស់ច្បាប់គឺអ្វី ?

ចម្លើយ

១. ស្តាតមើលសរសេរថា«មានសិទ្ធិគឺមានអ្វីមួយដែលសង្គមត្រូវធានារ៉ាប់រ៉ងនូវការកាន់កាប់ចំពោះយើង « ។ មានន័យថា សង្គមត្រូវការពារប្រយោជន៍រួមតាមបទពិសោធន៍ក្នុងប្រវត្តិសាស្រ្តនៃច្បាប់រ៉ូមុំាងគឺបុគ្គលជាអ្នកដឹកនាំរដ្ឋដឹកនាំប្រជាជាតិដែលជាអ្នកបង្កើតច្បាប់មែនទេន ។ អ្នកដឹកនាំទាំងនេះស្គាល់ច្បាស់ជាងគេនូវភាពចាំបាច់ចំបងនៃប្រយោជន៍រួម ហើយស្របតាមការឈ្លាសវៃរបស់គេ​​ គេក៏លះបង់អ្វីៗទាំងអស់ដើម្បីច្បាប់ដ៏ឧត្តមនេះ ។

     អ្នកប្រយោជនិយមសេរីវិញ ក៏យល់ថាច្បាប់គឺជាបំនកស្រាយអត្តទត្ថភាពរួមនៃប្រជាជាតិមួយពោលគឺជាប្រយោជន៍រួមនេះឯង ។

២. ប្រយោជន៍និងច្បាប់ជាសញ្ញពីរខុសគ្នាហើយច្បាប់មិនអាចច្រលំគ្នាជាមួយនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍រួមបានដែរ ។ ព្រោះថាពុំមែនមកពីវត្ថុមួយមានប្រយោជន៍ទើបវត្ថុនោះល្អទេផ្ទុយទៅវិញ គឺមកពិវត្ថុនោះមានលក្ខណៈល្អតាមសីលវិជ្ជាទើបបានវត្ថុនោះមានប្រយោជន៍ ។ តាមពិតប្រយោជន៍សញ្ញណមួយមិនអាចបង្កើតតំលៃបានឡើយ​ ។ ពាក្យថា« សិទ្ធិរបស់ខ្ញុំ «មិនមែនមានន័យថា « ប្រយោជន៍របស់ខ្ញុំ « ទេ ។

ដូចនេះទស្សនៈនេះ មិនសមស្របទេព្រោះថាច្បាប់ជាសីលតំលៃមួយមិនអាចច្រលំជាមួយនឹងប្រយោជន៍កសាមញ្ញបានឡើយ ។

៣. សង្គមវិទ្យាដូរឹមយល់ថា ច្បាប់ជាផលនៃសង្គម ។​តាមដូរឹមអ្វីៗទាំងអស់សុទ្ធសឹងមានសីលតំលៃដូចច្បាប់ដែរ ។ ក្រោយពីនៅលាយឡំនឹងនិយាយផ្សេងៗ ច្បាប់ក៏មានលក្ខណៈច្បាស់ឡើងៗ បែបនិតិវិធីរួចក្លាយខ្លួនជាច្បាប់លាយលក្ខណ៍អក្សរឈានពីអនុវត្តលើមនុស្សមួយក្រុម មកអនុវត្តលើបុគ្គលពីរូបមន្តមានលក្ខណៈអច្ឆរិយៈ មកឆន្ទៈនិងការប្រព្រឹត្តផ្សេងៗរបស់បុគ្គលម្នាក់ៗនាំអោយច្បាប់ទទួលនូវលក្ខណៈសីលវិជ្ជាពេញលេញ ។ ដូចនេះសង្គមជាប្រភពនៃតំលៃទាំងអស់ហើយគឺពិតជាប្រភពនៃច្បាប់ ។ ព្រោះតំលៃទាំងឡាយ មិនមែនជាធម្មជាតិរបស់មនុស្សទេ​ តែគឺជាជំហានដែលមនុស្សទទួលបន្តិចម្តងៗពីអរិយធម៌ដែលមនុស្សខំធ្វើរង្វាយដណ្តើមយ៉ាងលំបាកទៅលើខ្លួនឯង ។

៤. ទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់នេះ គ្រាន់តែអាចពន្យល់ពីលក្ខណៈខ្លះរបស់ច្បាប់ជាពិសេសការវិវត្តិន៍របស់ច្បាប់តែម្តង ។ ប៉ុន្តែដួរឹមខ្លួនឯង ក៏បានបញ្ជាក់ដែរថាសង្គមពិតប្រាកដតែងពោរពេញទៅដោយគុណវិបត្តិ និងអសុក្រឹត្យភាព ។ ដូចនេះប្រភពនៃតំលៃ គឺឧត្តមគតិសង្គម ។ រីឯស​ង្គមមែនទែនគឺពិតជាឧបករណ៍នៃការកំនត់តំលៃ​ជាជាងប្រភពនៃតំលៃ ។ ដូចនេះទ្រឹស្តីសង្គមវិទ្យាគឺក៏គ្រាន់តែបានសំរេចសំរួលអោយចុះសំរុង នូវតថភាពនិយមនិងឧត្តមគតិនិយមនៃច្បាប់ជប៉ុននោះ ។

៥. មូលដ្ឋាននៃច្បាប់គឺវិចារណញាណ ។ ព្រោះវិចារណញាណក្នុងឋានៈខ្លួនជាអំនាចបង្កើតរបៀបនិងជាអំនាចបង្កើតនិយាមគឺជាប្រភពពិតប្រាកដនៃតំលៃ ។ ដូចនេះ វិចារណញាណក៏ជាប្រភពនិងជាមូលដ្ឋានរបស់ច្បាប់ដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login