Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ជីវីតផ្ទាល់ខ្លួន​ ?

២. តើគោលការណ៍ និងសារៈសំខាន់នៃសីលវិជ្ជាផ្ទាល់ខ្លួនដូចម្តេចខ្លះ ?

៣. គុណធម៌ជាអ្វី ?

៤. តើគុណធម៌ទូទៅ និងគុណធម៌ពិសេសៗខុសគ្នាដូចម្តេចខ្លះ ?

៥.​តើគេចែកគុណធម៌ជាប៉ុន្មានថ្នាក់ ? គឺអ្វីខ្លះ ?

ចម្លើយ

១. ជីវីតផ្ទាល់ខ្លួន សំដៅយកគុណធម៌របស់បុគ្គលចំពោះសង្គមជាតិ ។ គុណធម៌នេះមានតែចំពោះមនុស្សដែលមានសញ្ចេតនាប្រកបដោយកុសលប៉ុននោះ ។

២. ដើម្បីបញ្ជាក់គោលការណ៍នៃសីលជីវីតគេតែងយកមនុស្សមកធ្វើជាគោល ។ ដូចនេះមនុស្សជាវត្ថុផងជាតំលៃផង ។ ក្នុងសភាពជាវត្ថុមនុស្សគឺជាប្រធាន ។តែក្នុងសភាពជាយំលៃមនុស្ស គឺជាឧត្តមគតិ ។ សង្គមមនុស្សបានជួយអោយតំលៃទៅមនុស្សព្រមទាំងជួយធ្វើអោយបានសំរេច នូវឧត្តមគតិខ្លះរបស់មនុស្ស ។ ដូចនេះបុគ្គលម្នាក់ៗ មានករណីយកិច្ចកសាងបុគ្គលិកលក្ខណៈរបស់ខ្លួន អោយទៅដល់ឋានៈជាមនុស្សមែនទែន​។​ គឺទំនួលខុសត្រូវដែលសីលវិជ្ជានិងឧត្តមគតិបានខំពួតបន្សំទុកអោយមនុស្សសំរេចបំនងធំៗរបស់ខ្លួននេះហើយបានជាមនុស្សស្គាល់តំលៃពិតរបស់ខ្លួននិងហ៊ានអារកាត់ចំពោះបញ្ហាផ្សេងៗ ។ គឺមមកពីយ៉ាងនេះហើយបានជាសីលតំលៃមានសារៈសំខាន់ជាងពីរដើមទោះបីជាផ្នែកសង្គមក៏ដោយ ។

៣.

  • គុណធម៌គឺជា សីលតំលៃរបស់បុគ្គល ដែលមានភាពជាប់លលាប់ហើយច្បាស់លាស់​។
  • គុណធម៌ ជាកំលាំងដែលមានការពិចារណា ការជជែកផ្តូរផ្តង់ សេរីភាពភាពជាម្ចាស់នៃខ្លួនឯងនិងដំនឹកនាំ ឬចំនាតចំនែងដោយខ្លួនឯង ។ ( រឺនូវ្យេ )
  • គុណធម៌ជា សីលតំលៃរបស់បុគ្គល ដែលមានមនោសញ្ចេតនារស់​។
  • គុណធម៌ គឺសេចក្តីក្លាហានក្នុងការស្វែងរកកុសល ។ ​ ( ឡឺសែន )
  • ចិត្តបុណ្យ គឺជាកូនសោនៃគុណធម៌ផ្សងៗទាំងអស់ ។ ( ដេកាត )
  • គុណធម៌ គឺជាឆន្ទះច្បាស់លាស់នៅក្នុងសីលចរិយា ។ ( អារីស្តូត )

៤. គុណធម៌ទូទៅ ឬគុណធម៌គឺសំដៅយកថាមពលនៃឆន្ទះទៅរកកុសលឬតំរូវអោយមានការប្រឆាំងនឹងទំនោរជាន់ទាប ។ ឯកុសលដែលបានសំរេចមែនគឺជាគុណធម៌ពិសេសៗ រឺគុណធម៌នីមួយៗ ។ គុណធម៌នីមួយៗជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអប់រំដូចជាភាពទៀងពេលការចេះប្រមាណមិនអោយហួសភក្តីភាព ភាពខ្ជាប់ខ្ជួន ការគួរសម​ ។ល។ គុណធម៌នីមួយៗខ្លះទៀតអាចទទួលមរតកពីកំណើតដូចជាចិត្តល្អ ចិត្តសន្តោស មេត្តាជាដើម  ។

៥. តាមអារីស្តូត​គុណធម៌មានពីរថ្នាក់គឺៈ

  • គុណធម៌បញ្ញាៈ គឺជាគុណធម៌ដែលធ្វើអោយបញ្ញារិះគិតកាន់តែល្អឡើងៗដើម្បីសាងពុទ្ធិសច្ចៈដូចជាសិល្បៈ ស្យង់ បំរុងប្រយ័ត្ន គតិវិញ្ញូ បញ្ញាជាដើម ។
  • សីលធមុណធម៌ៈ គឺជាគុណធម៌ដែលមាននៅក្នុងទំលាប់ដែលឆេះគ្រប់សង្កត់លើសំទុះជំរុញវិចារណញាណ និងក្នុងទំលាប់ប្រព្រឹត្តអោសមរម្យត្រឹមត្រូវទោះជានៅក្នុងស្ថានភាពណាក៏ដោយដូចជាសេចក្តីក្លាហានការចេះប្រមាណយុត្តិធម៌គតិវិញ្ញូ ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login