2018-12-19 14:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើទ្រឹស្តីជាតិ និយមយល់យ៉ាងណាចំពោះបញ្ហាដើមកំណើតសីលញាណ ?ចំពោះអ្នកគំនិតនេះ ត្រឹមត្រូវឬទេ ?
២. តើទ្រឹស្តីពិសោធនិយមយល់ដូចម្តេចខ្លះអំពីដើមកំណើតសីលញាណ ?
៣. អំពីដើមកំនើតសីលញាណ តើទ្រឹស្តីវិចារណញាណនិយមយល់ដូចម្តេច ?
៤. ចូរវិភាគអំពីបំរែបំរួលនៃសីលញាណ ។
៥. ចូរសិក្សាពីចំនោទបញ្ហាបំរែបំរួលសីលញាណ ។
ចម្លើយ
១. អំពីបញ្ហាដើមកំនើតសីលញាណៈ
តាមគំនិតអ្នកប្រាជ្ញាទាំងឡាយនេះ សីលញាណកើតមកពីចិត្តដែលមានតាំងពីកំណើតមនុស្សមក ។ ពិតមែនតែមនុស្ស ហាក់ដូចជាមានសីលសភាវៈគតិពីកំណើតតែសីលញាណ ក៏មិនមែនកើតឯងឬជាធម្មតាជាតិសុទ្ធសាធទេគឺវាតម្រូវអោយមានពិសោធន៍ទំនាស់ជាមុន គឺទំនាស់រវាងកំហុសនិងនិយមរឺរវាងនិយមផ្ទុយគ្នាហើយក្នុងការដែលសីលញាណផ្លាស់ប្តូរ និងមិនបានបង្ហាញដល់មនុស្សទាំងអស់ នូវករណីយកិច្ចដូចៗគ្នាបញ្ជាក់អោយឃើញច្បាស់ថាសីលញាណក៏មានការភ័ន្តច្រលំដែរ ។
២. ពួកអ្នកពិសោធនិយមមានៈ
៣. ទស្សនវិទូធំៗ ក្នុងបុរាណកាលនិងទស្សនវិទូស្កូឡាស្ទិចព្រមទាំងដេកកាតកង់...យល់ថាសីលញាណកើតពីខួរក្បាល មនុស្សមានវិចារណញាណដែលគេចាត់ទុកជាបុព្វសិទ្ធិពីកំណើតរបស់មនុស្ស ។ ពិតមែនតែវាលូតលាស់លើមូលដ្ឋានអប់រំ តែវាត្រូវមានពន្លកវិចារណញាណ រឺសីលញាណគជាមុនសិនដែរ ។ វាមិនមែនជាសត្តិមួយពិសេសទេ តែគឺជាវិចារញាណអនុវត្ត ។ ព្រោះថាបើវិចារណញាណយល់ដឹងនូវទំនាក់ទំនងនៃផលធៀបស្មើគ្នា នៃហេតុផល....គឺវាជាវិចារណាញាណទ្រឹស្តីវិចារណលញាណ ។ តែបើវាជាវិចារណញាណវិនិច្ឆ័យ ពីលំដាប់ពីភាពសមរម្យសំរាប់អំពើមនុស្ស គឺវាជាវិចារណញាណអនុរវត្តរឺសីលញាណ ។
៤.បើប្រៀបធៀបជំនាន់ និងអរិយធម៌ទាំងឡាយសីលញាណតែងប្រែប្រួលហើយសីលតម្លៃ ក៏មិនច្បាស់លាស់និងមិនដាច់ខាតដែរដែលអាស្រ័យលើបំលាល់ប្តូរទៅតាមលំហនិងកាល ។ តែទោះជាន័យរបស់សីលញាណប្រែប្រួលទម្រង់របស់វា ឋិតនៅដដែលដែរគឺគ្រប់កន្លែងនិងគ្រប់ពេលគេតែងទទួលស្គាល់នូវការអនុញ្ញាតិ និងការហាមឃាត់កុសលនិងអកុសល ហើយគ្រប់អរិយធម៌សុទ្ធតែមានសីលនិយម ។ នៅមានវិច្ឆ័យខ្លះទៀត ហាក់ដូចជាមានលក្ខណៈសកល ដូចជាគេតែងទទួលស្គាល់និងអោយតម្លៃគំនិតនៃភក្តីភាពជាងចំនងក្បត់លើក្លាហានជាងកំសាក លើសប្បុរសធម៌ជាងអសប្បុរសធម៌ ។
៥. សីលញាណ អាចផ្លាស់ប្តូរខុសគ្នាពីសង្គមមួយទៅសង្គមមួយទៀតពីពេលមួយទៅពេលមួយទៀតពីកន្លែងមួយទៅកន្លែងមួយទៀត ។ ឯការនិយមគ្នាទៅវិញទៅមកក៏ខុសប្លែកគ្នាដែរ ។ ចំពោះការផ្លាស់ប្តូរនៃសីលញាណ មិនមែនកើតឡើងឬប្រព្រឹត្តទៅដោយចៃដន្យឡើយ តែគឺអាស្រ័យដោយរចនាសម្ព័ន្ធសង្គមក្នុងសម័យនីមួយៗកំនត់ ។ ដូនេះសីលញាណវិវត្តស្របវិវត្តន៍ នៃសីលគោលការណ៍ ដោយផ្អែកលើមូលដ្ឋានបំរែបំរួលរចនាសម្ព័ន្ធសង្គម ។
ម៉្យាងទៀត សីលញាណអាចខុសដែរ ដូចជាអ្នកខ្លះមានសីលញាណយល់និងជឿថាខ្លួនធ្វើត្រូវតែតាមពិតនៅចំពោះមុខអ្នកដទៃគេចាត់ទុកអំពើនោះជាអំពើអាក្រក់អាស្រូវ ហើយផ្ទុយនឹងមនុស្សធម៌ទៅវិញ ។