Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំ​នួរ

១. តើគេអាចរកឃើញគុណធម៌នៅក្នុងសាសនាដែរឬទេ ?

២. ហេតុអ្វីបានជាគេចែកគុណធម៌ជាពីរក្រុម ?

៣.ដូចម្តេចដែលហៅថាសុក្រឹតភាព ?

៤. ដូចម្តេចដែលហៅថា​គុណូបការៈហើយអំពើរបៀបណាដែលចាត់ទុកជាគុណូបការៈបាន ?

៥. ដូចម្តេចដែលហៅថាឧត្តមជន ? តួយ៉ាងប្រភេទណាខ្លះជាឧត្តមជន ?

ចម្លើយ

១. នៅក្នុងជំនឿផ្នែកសាសនា ក៏គេអាចរកឃើញគុណធម៌ដែរដូចជាៈ

  • គ្រឹស្តសាសនា សន្តបុគ្គល តូម៉ាស់ក្រៅពីគាំទ្រទ្រឹស្តីរបស់អារីស្តូត លោកបានបន្ថែមគុណធម៌ទេវកម្មវត្ថុមួយទៀត ដែលមានជំនឿចំពោះព្រះគ្រឹស្តការសង្ឃឹមនិងសប្បុរសជន ។
  • ឥស្លាមសាសនាៈ គុណធម៌គឺការបូជាជីវីតខ្លួនថ្វាយព្រះអាឡាហ៍ ។
  • ញ្រហ្មណ៍សាសនាៈ គុណធម៌គឺហ៊ានធ្វើពិធីបូជា និងធ្វើតបៈហើយតំរងស្មារតីទៅលើអាទិទេពណាមួយ ។
  • ពុទ្ធសាសនាៈ គុណធម៌គឺបារមីទាំង១០ ។

២. បានជាគេគេចែកគុណធម៌ជាពីរក្រុម ព្រោះគេមានចំនងបង្ហាញ បំនងរកកុសលនិងការរៀបចំអោយសមតាមវិចារណញាណនៅក្នុងជីវីតលោកីយ៍យើងនេះ ។

៣. សុក្រឹត្យភាពគឺ អ្វីដែលគេបានធ្វើដោយសព្វគ្រប់ ឬអ្វីដែលគេពុំអាចបន្ថែមអ្វីទៀតបាន ។ ដូចនេះសុក្រឹត្យភាពគឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដោយពុំមានលាយឡំនឹងគុណវិបត្តិ ។ ដូចនេះសុក្រឹត្យភាព មានន័យដូចគុណសម្បត្តិ ឬគុណធម៌ដែរ​។

៤.​

  • តាមន័យទូលាយគុណូបការៈជាតំលៃជាពិសេស តំលៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗរឺតំលៃនៃស្នាដៃនីមួយៗ ។
  • តាមន័យចង្អៀត រឺន័យសីលវិជ្ជាគុណូបការៈ គឺសំដៅទៅលើអ្វីដែលជាសីលតំលៃ ។

អំពើមួយ ប្រកបដោយគុណូបការៈ កាលណាគុណូបការៈបានមកដោយកំហំប្រឹងពុះពារការលំបាកឧបសគ្គយ៉ាងច្រើន រឺជាគុណធម៌ធំៗ ។

៥. ឧត្តមជន គឺមនុស្សប្រកបដោយតំលៃគឺជាអ្នកមានកំរិតគុណធម៌ រឺកំរិតគុណូបការៈខ្ពស់ ។​តួយ៉ាងឧត្តមជនខ្លះៗដែលសំខាន់ៗគឺវិញ្ញូវិរបុរស សន្តបុគ្គល ។

  • វិញ្ញូបើចំពោះវត្ថុ គឺសំដៅអ្វីដែលមានរស បើចំពោះមនុស្សគឺសំដៅអ្នកដែលចេះច្បាស់នូវអ្វីមូយ ។ វិញ្ញូគឺមនុស្សប្រកបដោយបញ្ញានិយមមើលឆ្ងាយមានរបៀបលៀងជីវិត ប្រកបដោយលំនឹងមានឥរិយាបថស្របវិវត្តន៍ធម្មជាតិជាអ្នកមិនរំភើបញាប់ញ័រ មានទំលាប់ទៀងទាត់ចេះប្រមាណមិនគិតប្រយោជន៍ផ្ទាល់ខ្លួន​ប្រកាន់នូវគុណធម៌ថាជារង្វាន់ផ្ទាល់ខ្លួននិងមានលក្ខណៈបុគ្គលនិយមចំពោះអ្នកដទៃ ។ និយាយរួមវិញ្ញូគឺជាអ្នកប្រកបដោយចំនេះដឹងជំនា ។
  • វិរបុរសជាមនុស្ស ដែលប្រកបដោយភាពក្លៀវក្លាហួសជនដទៃជាអ្នកឈ្នះធម្មជាតិ តៃប្រកបដោយចិត្តបុណ្យជាអ្ន្កកមានលំងប់ខ្លាំង និងមានលក្ខណៈបុគ្គលនិយមហួសហេតុ ព្រមទាំងធ្វើអោយសំរេចការងារដោយសារកំលាំងដែលជាសំទុះដោយសភាវគតិព្រមទាំងមានគុណូបការៈខ្លាំងចំពោះសង្គម ។
  • សន្តបុគ្គល ជាមនុស្សយកអាទិទេពជាធំ ជាគោលកជាកម្មវត្ថុមានជំនឿស៊ប់លើសាសនាហើយស្វែងរកសុក្រឹត្យភាពជានិច្ច ។ ជាអ្នកមានឥរិយាបថធម្មជាតិជាអតិសេដ្ឋយល់កិច្ចការទាំងអស់ ដែលនៅក្រៅធម្មជាតិព្យាយាម ធ្វើតបៈរកបរមសុខជាមនុស្សស្ងប់លោកកិយ មានអធ្យាស្រ័យល្អ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login