Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ច្បាប់ ?

២. តើទិដ្ឋភាពទាំងពីររបស់ច្បាប់គឺអ្វីខ្លះ ?

៣. តើអំនាចមានប៉ុន្មានយ៉ាង ? គឺអំនាចអ្វីខ្លះ ?

៤. ច្បាប់ និងករណីយកិច្ចខុសគ្នាត្រង់ណា ?

៥. ច្បាប់ធម្មជាតិជាអ្វី ? មានទស្សនៈណាខ្លះនិយាយពីច្បាប់ធម្មជាតិ ?

ចម្លើយ

១.

  • ច្បាប់ គឺជាសីលអំនាចមួយ ។ ( ឡែបនិច )
  • ច្បាប់ មិនមែនអ្វីក្រៅពីការលោភលន់របស់វណ្ណៈ ឈ្នះគេ នៃសង្គមដែលមានច្បាប់ជាអ្នកបកស្រាយឆន្ទះ ។ ( ហេគែល )
  • ច្បាប់ គឺអ្វីដែលមនុស្សពឹងផ្អែកជំនួយអាទិតេព ក្នុងការរកយុត្តិធម៌ ។ ប៉ុន្តែច្បាប់ដែលបង្កើតដោយសំដីចៅក្រមជាកំលាំងញោរពេញដោយអយុត្តិធម៌ហើយមានតែច្បាប់អាទិទេពដែលយុត្តិធម៌ ។​( សូក្រាត )
  • ច្បាប់ជានិយាយឧត្តមបំផុត ដែលមានចារិកនៅក្នុងធម្មជាតិ ។​( ស៊ីសេរ៉ុង )

ប៉ុន្តែជាទូទៅ គេច្រើនអោយនិយមន័យច្បាប់ថា« និយាយកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្ស សំរាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសំអិតសំអាងឡើង ដើម្បីជីវីតរស់នៅនៃសត្វលោកទូទៅ« ។

២ . ទិដ្ឋភាពទាំងពីររបស់ច្បាប់គឺៈ

  • ទិដ្ឋភាពវិជ្ជមានៈ ច្បាប់អនុញ្ញាតអោយយើងធ្វើច្បាប់បើកអំនាចអោយយើង ច្បាប់អោយយើងមាននិតិប្បទា និងទាមទារឬទទូចសុំអ្វីដែលត្រូវបានដោយអោយអំនាចយើងប្រើការបង្ខិតបង្ខំទៀតផងក្នុងករណីខ្លះ ។ និយាយរួមទិដ្ឋភាពវិជ្ជមានស្តែងចេញជាករអនុញ្ញាត ។
  • ទិដ្ឋភាពអវិជ្ជមានៈ គឺជាច្បាប់មានលក្ខណៈជាឧបសគ្គមួយប្រឆាំងនឹងការទន្រ្ទាន ពោលគឺចង្អុលដែនសសេរីភាពក្នុងការប្រព្រឹត្ត ហើយនៅក្នុងដែននោះបុគ្គលពុំអាចជំទាស់នឹងអំពើរបស់បុគ្គលដទៃបានឡើយ ។ និយាយរួមទិដ្ឋភាពអវិជ្ជមានស្តែងចេញជាការហាម ។

៣. អំនាចមានន័យពីរខុសគ្នាគឺៈ

  • អំណាចរូបគឺជាអំនាចខាងផ្លូវសំភារៈ រឺកំលាំង
  • សីលអំនាចជាអំនាចខាងផ្លូវគំនិត ដែលស្ថិតនៅបរិសុទ្ធជានិច្ចទោះជាគេមិនទទួលស្គាល់ ឬក៏ត្រូវគេជាន់ឈ្លីយ៉ាងណាក៏ដោយ ។

៤. ច្បាប់និងករណីកិច្ចមានលក្ខណៈខុសគ្នាត្រង់ច្បាប់បានបើកសិទ្ធិ អោយមនុស្សនេះធ្វើនោះបានឯករណីកិច្ចមានលក្ខណៈកំនត់ព្រំដែននៃអំពើរបស់មនុស្សក្នុងឋានៈជាលកាតព្វកិច្ច ។

៥. ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកតំណាលនឹងវិចារណញាណនៃមនុស្សគឺជាកេតនភ័ណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ ។

មានទស្សនៈមួយចំនួន ដែលនិយាយពីច្បាប់ធម្មជាតិដូចជាៈ

  • ពួកវិចារណញាណនិយម កំនត់ថាច្បាប់គឺកេតនភ័ណ្ឌពិសេសរបស់មនុស្សដោយមនុស្សមានធម្មជាតិ ជាភាវៈប្រកបដោយវិចារណញាណប្រកបដោយលក្ខណៈសកលនិងមិនចេះប្រែប្រួល ។
  • ស៊ីសេរ៉ុងថា ច្បាប់ធម្មជាតិជានិយាមឧត្តមបំផុតដេលចារិកក្នុងធម្មជាតិ ។
  • ក្រូស៊្យុសយល់ថាៈ ច្បាប់ថានិយាយមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវហើយតាមនិយាមនោះ យើងវិនិច្ឆ័យថាអំពើមួយប្រកបដោយសីលលក្ខណៈ ឬអយុត្តិធម៌អាស្រ័យទៅតាមភាពស្រប ឬមិនស្របនៃអំពើនោះទៅនឹងធម្មជាតិប្រកបដោយវិចារណញាណ ។
  • កង់កំនត់ន័យថាច្បាប់ជាល័ក្ខខ័ណ្ឌទាំងអស់ដែលនៅក្នុងឆន្ទះរបស់ជនម្នាក់ៗ អាចភ្ជាប់ទៅនឹងឆន្ទះរបស់អ្នកដទៃតាមច្បាប់ទូទៅមួយនៃសេរីភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login