Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ទំនោរផ្ទាល់ខ្លួន ?

២. ចូរសិក្សាអំពី សីលវិជ្ជា និងគតិវិញ្ញូ ។​

៣. ចូរពន្យល់គំនិតមួយដែរថាៈ មនុស្សដែលស្តាប់បង្គាប់ និងធ្វើតាមសីលញាណរបស់ខ្លួនជានិច្ច គ្មានអ្វីនឹងស្តាយក្រោយចំពោះអំពើរបស់ខ្លួន ។

៤. ហេតុអ្វីបានជាគេនិយាយថា សីលញាណជាសត្តិមួយមិននឹងថ្កល់ ?

៥. ដូចម្តេចដែលហៅថា ទំនួលខុសត្រូវ ?

ចម្លើយ

១. ទំនោរផ្ទាល់ខ្លួនមនាលក្ខណៈជាបុគ្គលនិយម មានលក្ខណៈខ្ពស់ជាងទំនោរដទៃទៀត ព្រោះជាទំនោរសុំាញុំាជាងគេបំផុតពញរោះមនុស្សម្នាក់ៗមិនដូចគ្នាទេ ។ ទំនោរនេះ កើតពីសំយោគនៃទំនោរទាំងអស់ ហើយក៏ជាលទ្ធផលនៃការវិវត្តន៍មួយដែរ​។ ឯកំលាំងដែលញុំាអោយមានទំនោរផ្ទាល់ខ្លួនគឺៈ

  • សញ្ចេតនាលើសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនៈ ជាទំនោរចង់អោយគេស្រឡាញ់រាប់អាន ចង់ល្បីល្បាញចង់បានកិត្តិយស កិតក្តិនាម ។
  • តំរូវការឯករាជ្យៈ ជាទំនោរមិនចំនុះ មិនរណបអ្នកដទៃនិងជាទំនោរកម្មសិទ្ធិផ្ទាល់ខ្លួន ។
  • តំរូវការអំណាចគ្រប់គ្រង់ត្រួតត្រាៈ ទំនោរស្រឡាញ់អំណាចូលចិត្តបញ្ជា​រឺ ត្រួតត្រា ។
  • អស្មុមានះ ជាចិត្តផ្ទាល់ខ្លួន ដែលមនុស្សម្នាក់ៗតែងមាន ។ គឺអស្មិមានះនេះហើយ ដែលធ្វើអោយយើងខឹង​រឺ ច្រលោតកាលបើត្រូវទទួលការប្រមាថពីអ្នកដទៃ ។

២. ក្រៅពីជំនឿខាងសាសនា តើមនុស្សត្រូវបោះបង់ឈប់រវល់ស្វែងរកកុសលចំបងដែលជាការស្រុះស្រួលគ្នារវាងសុភមង្គល និងគុណធម៌រឺក៏ត្រូវជ្រើសយកមួយណាក្នុងចំណោមសីលវិជ្ជាមួយ អំពីកុសលដែលដាច់ឆ្ងាយពីសីលវិជ្ជាពិតប្រាកដនិងសីលវិជ្ជាមួយអំពីករណីកិច្ចដែលមិនគិតដល់សុភមង្គល ? តាមពិតគុណធម៌ មិនឋិតនៅដាច់ស្រលះពីសុភមង្គលឡើយ ។ ដូចនេះករណីយកិច្ចក៏ជាកុសលមួយដែរ ។ ឯមុខងារពិតរបស់វិចារណញាណគឺពិនិត្យមើលតំលៃពិតប្រាកដដមទៃកុសលទាំងអស់ ដែលមានបំនានហាក់ទាក់ទងជិតស្និទ្ធទៅនឹងការប្រព្រឹត្តរបស់យើង ។ នោះគឺគតិវិញ្ញូនូវការអោយតំលៃបានត្រឹមត្រូវដល់កុសលនិងអកុសលហើយន័យនេះគេត្រូវតែញែកគតិញ្ញូអោយដាច់ស្រលះពីសីលវិជ្ជាដេលជាការតំរូវនូវករណីយកិច្ចដោយឥតលក្ខ៍ខណ្ឌ ។ សីលទ្រឹស្តីទាក់ទងទៅនឹងវិចារណញាណប្រតិបត្តិ ឯសីលប្រតិបត្តិទាក់ទងនឹងវិចារណញាណទ្រឹ​ស្តីវិញ ។

៣. តាមធម្មតាមនុស្សដែលស្តាប់បង្គាប់និង ធ្វើតាមសីលញាណរបស់ខ្លួនពិតជាគ្មានការស្តាយក្រោយ រឺវិប្បដិសារៈឡើយព្រោះគេមានជំនឿជាក់លើសីលញាណរបស់គេ ដែលបានទទួលការអប់រំបណ្តុះបណ្តាលដុសខាត់អោយបានភ្លឺស្វាងនិងរឹងប៉ឹងមាំមួនរៀងរាល់ថ្ងៃនោះ ។ គេតែងមានបំរុងប្រយ័ត្នគ្រប់ជ្រុងជ្រោយនិងបានត្រិះរិះពិចារណារួចអស់ហើយមុននឹងអនុវត្តហើយគេក៏ទុកចិត្តដែរថា បើទោះជាមានការភាន់ ក៏វាអាចកើតមានដោយតិចបំផុតដែរ ។

៤. បានជាគេនិយាយថា សីលញាណជាសត្តិមួយមិននឹងថ្កល់ទេ ព្រោះថាដោយសារការជឿនលឿនផ្នែកសេដ្ឋកិច្ច តិចនិចនិងបញ្ញារបស់មនុស្សជាតិធ្វើអោយសីលញាណក្លាយជាសត្តិមួយរស់វើក ហើយកំពុងតែលួចលាស់តាមកំរិតលូតលាស់ និងជឿនលឿនរបស់សេដ្ឋកិច្ចតិចនិចនិងបញ្ញារបស់មនុស្សនេះឯង ។

៥.

  • ទំនួលខុសត្រូវ គឺជាកាតព្វកិច្ច ដែលត្រូវរ៉ាប់រង់លើរាល់អំពើរបស់ខ្លួនរឺធានាអំពីអ្វីមួយនៅចំពោះមុខអំនាចមួយ ។ ទំនួលខុសត្រូវអំពើមួយគឺៈ
  • សារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត
  • ហ៊ានទទួលវិបាក នៃអំពើនោះទាំងខាងលើសីលវិជ្ជានិងសង្គមពោលគឺហ៊ានទទួលវិបាកវិនិច្ឆ័យ ។

ឧទាហរណ៍ៈ តាមរបបសភានិយម ទំនួលខុសត្រូវ របស់រដ្ឋមន្រ្តីគឺត្រូវឆ្លើយនឹងសំនួរដេញដោលរីការចោទប្រកាន់របស់តំណាងរាស្រ្តនៅចំពោះមុខសភា ។

ចម្លើយទទួលរ៉ាប់រង់នេះ ចែកចេញជាពីរបែបសំខាន់អាស្រ័យទៅតាមធម្មជាតិនៃអំនាចគឺៈ

  • ទំនួលខុសត្រូវផ្នែកសង្គម ដែលជាវិជ្ជមានគឺត្រូវឆ្លើយរ៉ាប់រង់នៅចំពោះមុខតុលាការ ពោលគឺនៅចំមុខអំនាចនៃសង្គម ។
  • ទំនួលខុសត្រូវផ្នែកសីលវិជ្ជាគឺត្រូវទទួលរ៉ាប់រង់អំពើរបស់យើង នៅចំពោះមុខតុលានៃញាណពោលគឺនៅចំពោះមុខសីលញាណ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login