2018-12-19 14:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើន័យរបស់សេរីភាពពិតដូចម្តេចខ្លះ ?
២.តើទ្រឹស្តីប្រពៃណីនិយមមានទស្សនៈយ៉ាងណាចំពោះទ្រឹស្តីវិបាកវិនិច្ឆ័យ ?
៣. តើសង្គមវិវត្តន៍និតិសាស្រ្តមានទស្សនៈយ៉ាងណាដែរចំពោះវិបាកវិនិច្ឆ័យ ?
៤. តើសញ្ញានៃទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានអ្វីខ្លះ ?
ចម្លើយ
១. សេរីភាពមិនមែនជាសេរីអាជ្ញាគ្មានហេតុផលទេពោលគឺ សេរីភាពពិតមិនមែនជាអំណាចជ្រើសរើសប្រកបដោយលក្ខណៈអាថ៌កំបាំង អវិចារណញាណហើយគ្មានទាក់ទងនឹងមូលហេតុនោះឡើយ ។ មានសេរីភាពគឺរួចខ្លួនពីចំនងនៃបុរេវិនិច្ឆ័យពីទាសករនៃលំងប់តណ្ហានិងអវិជ្ជាប៉ុន្តែគឺនៅក្រោមពន្លឺត្រចេះត្រចង់នៃសច្ចភាពនិងតំលៃ ។ ដូចនេះមនុស្សមានសេរីភាពពេញលេញត្រូវទទួលខុសត្រូវពេញទី ព្រោះគេមានការឈ្លាសវៃបរិបូរគេបានពិចារណាមុននឹងប្រព្រឹត្តអំពើណាមួយហើយគេក៏គ្មានវិប្បដិសារៈដែរ ។
២. សង្គមប្រពៃណីនិយមច្រើនជឿថាវិបាកវិនិច្ឆ័យត្រូវផ្អែកទាំងស្រុងនោលើសេរីអាជ្ញា ។ តែការវិនិច្ឆ័យតាមបែបសង្គមប្រពៃណីនិយមច្រើនផ្អែកទៅលើជំនឿសង្គមដេលបញ្ចេញទ្រឹស្តីរបស់ខ្លួនពីបរមត្ថវិជ្ជា ។ ពោលគឺសេរីអាជ្ញារបស់អ្នកមានពុទ្ធិទេដែលធ្វើអោយការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវព្រោះមកពីមនុស្សនេះបានសំរេចថា នឹងប្រព្រឹត្តអំពើអកុសលដោយស្គាល់ហេតុផលច្បាស់លាស់ ទើបមនុស្សនេះត្រូវទទួលទោស ។ សំអាងនេះគ្មានភាពច្បាស់លាស់សោះព្រោះទណ្ឌកម្មធ្វើទោសឥន្រ្ទិយភាព តែសេរីអាជ្ញាជាអ្នកទទួលខុសត្រូវនិងមានការអៀនខ្មាសទៅវិញ ។
៣. សង្គមវិវត្តន៍នីតិសាស្រ្តធ្វើការវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានច្បាស់លាស់សង្គមជាកំនត់មានដំណាក់កាលប្រវត្តិសាស្រ្តនីមួយៗ ។ ជាក់ស្តែងៈ
តាមការណោចារណាការ់កាត់ទោសប្រហារជីវីតគឺត្រុវធ្វើអោយមនុស្សស្លាប់ដល់ទៅពីរនាក់ ហើយតុលាការមិនប្រឆាំងនឹងឃាតករបែរជាធ្វើត្រាប់តាមឃាត់ករដោយគ្រាន់តែឃាតករសំលាប់ ក្រោមឥទ្ធិពលតណ្ហាតុលាការសំលាប់មានរបៀបរៀបរយក្រោយពីជជែកផ្តូរផ្តង់គ្នារួចហើយ ។
ដូចនេះវិបាកវិនិច្ឆ័យគួរជាទីពេញចិត្តលុះត្រាតែមានមុខងារអប់រំអោយមនុស្សកែប្រែ និងបណ្តុះនូវវិជ្ជាជីវៈ ។ ប៉ុន្តែជាការប្រសើរត្រូវការពារជាមុននូវទោសកម្មនិងទុក្រិដ្ឋកម្មឬអនុវត្តការព្យួរទោស ។
៤. សញ្ញាណនៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា គឺការទទួលសារភាពទាំងឡាយដែលពុំមានការបង្ខិតបង្ខំដល់សាម៉ីជនដែលមានញាណគ្រប់គ្រាន់ឡើយ ។ ការវិនិច្ឆ័យបែបនេះ តំរូវអោយមានល័ក្ខខ័ណ្ឌពីរគឺៈ
ល័ក្ខខ័ណ្ឌពុទ្ធិនៃសីលតំលៃៈ ដើម្បីនឹងទទួលខុសត្រូវ គេត្រូវមានញាណគ្រប់គ្រាន់មានសមត្ថភាពស្គាល់កុសលនិងអកុសលមានពុទ្ធិនៃសីលតំលៃ ។ ក្នុងល័ក្ឌខ័ណ្ឌនេះ ក្មេងតូចៗមនុស្សឆ្កួត គ្មានទំនួលខុសត្រូវផ្នែកសីលវិជ្ជាទេ ។
ល័ក្ឌខ័ណ្ឌសេរីភាពៈ ទំនួលខុសត្រូវអំពើមួយ លុះត្រាតែអ្នកប្រព្រឹត្តមានសេរីភាព ។ ក្នុងករណីទទួលការបង្ខិតបង្ខំ ការគំរាមកំហែង ភាពមមើ ឡប់សតិ ដែលញាណមិនទទួលស្គាល់ រឺអស់ផ្លូវនឹងជ្រើសរើនោះក៏គ្មានទំនួលកខុសត្រូវផ្នែកសីលវិជ្ជាដែរ ។
ដូចនេះ ទំនួលខុសត្រូវផ្នែកសីលវិជ្ជាតំរូវអោយមានពុទ្ធិនៃសីលតំលៃផងនិងសេរីភាពផង ។