Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសញ្ញាណនៃទំនួលខុសត្រូវផ្នែកសង្គមដូចម្តេច ?

២. តើទំនួលខុសត្រូវទាំងពីរក្នុងសង្គម បានទំនាក់ទទំនងគ្នាដូចម្តេច ?

៣. តើទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាទាក់ទងគ្នាដូចម្តេចខ្លះ ?

៤. តើទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

៥. តើទ្រឹស្តីប្រពៃណីនិយមយល់ដូចម្តេចខ្លះ ពីសញ្ញាណទំនួលខុសត្រូវ ?

ចម្លើយ

១. សញ្ញណនៃទំនួលខុសត្រូវផ្នែកសង្គម​ គឺទទួលសារភាពពីអំពើរបស់ខ្លួនចំពោះមុខច្បាប់សង្គម ។ ទំនួលខុសត្រូវផ្នែកសង្គមចែកជា៖

  • ទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌៈ ជាទំនួលខុសត្រូវរបស់បុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ព្រហ្មទ័ណ្ឌដែលត្រូវគេប្តឹងទៅតុលាការ ។ ឧើទាហរណ៍ៈ ចោរប្លន់ម៉ូតូ ។ មនុស្សឃាត ។ ការចាប់រំលោភនារីភេទ ។ល។
  • ទំនួលខុសត្រូវផ្នែករដ្ឋបប្បវេណីៈ ជាទំនួលខុសត្រូវរបស់បុគ្គលដែលបានធ្វើអោយខូចខាតទ្រព្យសម្បត្តិ រឺសម្ភារៈអ្នកដទៃ ឬមិនគោរពកិច្ចសន្យាដែលត្រូវជួសជុលសងការខូចខាតរបស់គេវិញ ។ ទំនួលខុសត្រូវផ្នែកវប្បវេណីមានទាំងការជួសជុលសងការខ្វះខាតជំនួសអនីតិជនជំនួសបាវព្រាវ ជំនួសសត្វដែលនៅក្នុងបន្ទុកផង ។ ឧទាហរណ៍ៈ ធ្វើអោយដួលម៉ូតូគេខូច ឆ្កែខាំគេ គោស៊ីសំណាបគេ... មេគ្រួសារត្រូវជួសជុលសងកំហូចខាតរបស់គេ ។

២. ក្នុងករណីខ្លះ ទោសកម្មមួយមានទាក់ទងច្រើនផ្នែកនោះទំនួលខុសត្រូវក៏ចែកជាច្រើនផ្នែកដែរ ។

ឧបមាថា អ្នកបើករថយន្តឈ្នួលបានធ្វើអោយមានគ្រោះថ្នាក់រថយន្ត មានអ្នករបួសនិងស្លាប់គឺអ្នកបើកបរត្រូវទទួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ ឯម្ចាស់រថយន្តទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ។

ប្រសិនបើចោរលួចរថយន្តយើង ហើយបើកបុកអ្នកថ្មើជើងម្នាក់ស្លាប់មុនពេល​យើងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចនោះចោរទទួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ ឯម្ចាស់ររថយន្តទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ។

បើថ្មើរជើងម្នាក់ត្រូវឡានទ័ពកិននោះអ្នករង់គ្រោះមានសិទ្ធិប្តឹងទារសំណងហើយគឺរដ្ឋជាអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវវេណី ។

៣. ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវ ផ្នែកព្រហ្មទ័ណ្ឌគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃ​កំហុសមួយរឺទៅលើសារៈសំខាន់នៃកំហូចខាតឡើយ តែគេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោលគឺទៅលើចេតនាផ្ទាល់របស់អ្នកនោះ ។

មនុស្សឆ្កួត ជាមនុស្សបាត់ញាណគ្មានទំនួលខុសត្រូវទេនិងជាមនុស្សគ្មានទោស ។ ឯអ្វីដែលបំផ្លាញ រឺបន្ថយសេរីភាពក្នុងការជ្រើសរើសក៏បន្ថយកំរិតទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌដែរ ។ លើសពីនេះការជំនុំជំរះនៅបានផ្អែកលើតំណពូជអាក្រក់ ការអប់រំមិនដិតដល់ល័ក្ខខ័ណ្ឌដ៏អាស្រូវនៃជីវីតឧក្រិដ្ឋជនរឺអ្នករងគ្រោះដើម្បីសំរាលទោស ។ នេះជាទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជា ។ ឧទាហរណ៍ៈ មនុស្សភាគច្រើន សុខចិត្តអនុញ្ញាតអោយមានភាពសំរាលទោសដល់ឃាតករ នៃសាហាយរបស់ប្រពន្ធខ្លួនព្រោះគេនឹងដាក់ខ្លួនគេបានយ៉ាងងាយទៅជំនួសឃាតករវិញ ។

៤. ពិតមែនតែទំនាក់ទំនងនេះ​មិនសូវប្រត្យក្សដូចទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលត្រូវផ្នែកសីលវិជ្ជាក៏ទំនាក់ទំនងនេះនៅតែមានលក្ខណៈមិនអាចប្រកែកបាននៅក្នុងគំនិតអ្នកតាក់តែងច្បាប់ដែរ ។ អ្នកយុត្តិសាស្រ្តបានខិតខំបង្ខិតបង្ខំគោលការណ៍ទំនួលខុសត្រូវផ្នែកប្បវេណីអោយទៅជិតគោលរណ៍នៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា ។ ព្រោះអ្វីដែលជាចេតនាទើបប្រភពនៃកំហូតខាត ដែលនឹងអាចកើតឡើងនោះត្រូវទទួលវិបាកត្រឹមត្រូវលក្ខណៈច្បាប់ ។

          និយាយរួច រស់ក្នុងសង្គមក្រោមអំនាចច្បាប់ក៏ពិតមែន ប៉ុន្តែដោយទំនួលខុសត្រូវត្រូវរបស់សង្គមមានមនុស្ស ជា​ប្រធានក្នុងអនុវត្តន៍របស់ខ្លួនហើយមនុស្សសុទ្ធតែមានសញ្ចេតនាទើបឃើញថាក្នុងការវិនិច្ឆ័យរកយុត្តិធម៌ចៅក្រមតែងគិតទាំងលើបញ្ហាសង្គម និងបញ្ហាសីលវិជ្ជាព្រមគ្នា ។ ប្រការនេះហើយដែលធ្វើអោយភាគវិវាទទាំងសង់ខាងចេះបន្ទន់ឥរិយាកបថទាំងអស់គ្នា ។

៥. ក្នុងសង្គមប្រពៃណីនិយមយល់ថាៈ ការប្រព្រឹត្តនូវអំពើអ្វីមួយ សុទ្ធតែមានការបង្គាប់ពីចិត្តរបស់ខ្លួន ។ បើគ្មានសេចក្តីសម្រេចចិត្តទេ បុគ្គលពុំអាចអនុវត្តន៍នូវអំពើអ្វីមួយបានឡើយ ទោះជាមានការបង្ខិតបង្ខំក្តីឬគ្មានការបង្ខិតបង្ខំក្តី ។ ឯអំណាចសំរេចដោយសេរីនៃចិត្តនោះគឺ សេរីអាជ្ញា ។ ព្រោះអំពើមួយប្រកបដោយសេរីភាពគឺជាអំពើដែលគេអាចធ្វើឬមិនអាចធ្វើក៏បាន ។ ដឹងថាជាអំពើប្រកបដោយសីលតំលៃហើយមានលទ្ធភាពគ្រប់គ្រាន់នឹងធ្វើតាមគន្លងសីលតំលៃនោះតែប៉ែរជាជ្រើសយកការប្រព្រឹត្តខុស ឬអាក្រក់ដោយគ្មានបង្ខិតបង្ខំនេះមិនមែនជាមូលហេតុដែលមិនអាចជៀសវាងបានឡើយ ព្រោះគឺមនុស្សខ្លួនឯងជាអ្នកជ្រើសរើស ។ មនុស្សនេះត្រូវតែមានកំហុស និងមានទំនួលខុសត្រូវព្រោះវាជាការសំរេចចិត្តមួយនៅពីលើ និងគ្រប់ដណ្តប់គ្រប់មូលហេតុ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login