Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.សីលញាណជាអ្វីនិងមានមុខងារដូច​ម្តេចខ្លះ ?

២. ដូចម្តេចដែលហៅថា ចិត្តញាណ ?

៣. តើចិត្តញាណ និងសីលញាណដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ ?

៤. តើចិត្តញាណ និងលើញាណមានទំនាក់ទំនងគ្នាដូចម្តេច ?

៥. តើធម្មជាតិនៃសីលញាណ មានធាតុសំខាន់ៗប៉ុន្មាន ? គឺអ្វីខ្លះ ?

ចម្លើយ

១. សីលញាណជាសញ្ចេ​តនានៃចិត្ត ដែលប្រកបដោយនិយមញុំាងមនុស្សអោយដោះស្រាយបញ្ហាកុសល និងអកុសល ។

  • សីលញាណជាសំលេងមួយ ដែលស្ថិតនៅក្នុងខ្លួនយើង បង្គាប់យើងអោយធ្វើអ្វីមួយដែលយើងត្រូវធ្វើ ។

វាជាកំលាំងក្នុងខ្លួនដែលធ្វើអោយខ្លួនមនុស្សចេះភ្ញាក់រលឹកដោយខ្លួនឯង ។ វាដើរតួជាចៅក្រមផង ជាសាក្សីផង ។ វាមានមុខងារជាអ្នកតាមសង្កេតពិនិត្យវិនិច្ឆ័យនិងដាក់ទណ្ឌកម្មឬអោយរង្វាន់ចំពោះសញ្ចតនានិងអំពើទាំងឡាយរបស់មនុស្ស ។

២. ចិត្តញាណជាអព្ភន្តរញាណដែលនាំអោយចិត្តដឹងពីភាព និងអំពើរបស់ខ្លួន​ ។

  • ចិត្តញាណ ជាអ្វីដែលនាំអោយចិត្តស្គាល់សច្ចភាពពិតប្រាកដ នៃសកម្មភាពរបស់មនុស្ស ។

វាគ្រាន់តែជាពន្លឺមួយ សំរាប់ពិនិត្យកត់ត្រាអ្វីដែលមានតថៈ​។

៣. ក.ភាពដូចគ្នារវាងចិត្តញាណ និងសីលញាណៈ

ចិត្តញាណ និងសីលញាណគឺជាសញ្ចេតនានៃចិត្តដែលនាំអោយយើងដឹងនិងជាអំនាចដែលមានគុណសម្បត្តិខាងប្រាប់សច្ចភាពដូចគ្នា ។

ខ. ភាពខុសគ្នារវាងចិត្តញាណ និងសីលញាណ

  • ចិត្តញាណ

ជាពន្លឺនៃការដឹង និងប្រាប់ការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើង

ជាអ្នកទស្សនានិង វិនិច្ឆ័យតាមតថភាព

  • សីលញាណ

អោយដឹងនឹងញុំាងអោយបំពេញករណីយកិច្ចជាសំលេងទេពនៃចិត្តជាអ្នកណែនាំអោយធ្វើអំពើ និងជាអ្នកកាត់ទោសរកយុត្តិធម៌ និងជាសាក្សីផង

ជាអ្នកវិនិច្ឆ័យលើតំលៃនៃសញ្ចេតនានិងអំពើ

ឧទាហរណ៍ៈ នៅពេលខ្ញុំខឹង ចិត្តញាណប្រាប់ខ្ញុំថាខ្ញុំកំពុងខឹងឯសីលញាណប្រាប់ថាកំហឹងគឺជាកំគឺ ជាកំហុសមួយ​ ។

៤. សីលញាណនិងចិត្តញាណមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតសិទ្ធបំផុត ។ ព្រោះមនុស្សមានចិត្តញាណ ទើបសីលញាណអាចចោទឡើងបាន ។ ធម្មតានៅចំពោះមុខសភាពការណ៍មួយមនុស្សអាចបែងចែកខ្លួនជាពីរគឺប្រធានដែលជាអ្នកសង្កេតពិនិត្យនិងវត្ថុដែលត្រូវបានទទួលការសង្កេតពិនិត្យមានន័យថា អត្ថិភាពនៃចិត្តញាណដែលជាអ្នកទស្សនាជាល័ក្ខខ័ណ្ឌចាំបាច់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃអត្ថិភាពសីលញាណដែលជាអ្នកវិនិច្ឆ័យ និងបំពេញមុខងាររបស់ខ្លួន ។

៥. ទង្វើវិភាពលើសីលញាណបានលិចឡើងនូវទស្សនៈពីរគឺៈ​

  • សីលវិនិច្ឆ័យៈ គឺជាធាតុបញ្ញានៃញាណ ដែលញុំាងចិត្តអោយពិចារណានិងអោយតំលៃទៅលើសកម្មភាពដូចជាការវិនិច្ឆ័យទៅលើករណីកិច្ចលើសិទ្ធលើច្បាប់លើទំនួលខុសត្រូវរបស់បុគ្គល ។ល។
  • សីលសញ្ចេតនាៈ គឺជាធាតុវរទនានៃញាណ ដែលនៅជាមួយសីលវិនិច្ឆ័យដូចជាការស្រឡាញ់កុសល ស្អប់កុសល ការពេញចិត្តវិប្បដិសារៈចំពោះខ្លួនឯង ការគោរពរាប់អាន រឺការប្រមាថអ្នកដទៃ ។ល។ អាចរាប់បញ្ចូលទាំងសញ្ចេតនា តំកើង កិតិ្តយសនិងសញ្ចេតនាគោរពខ្លួនឯងផងដែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login