Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើច្បាប់ និងករណីយកិច្ចមានទំនាកទំនងគ្នាដូចម្តេចខ្លះ ?

២. សិទ្ធិជាអ្វី ? សិទ្ធិមនុស្សជាអ្វី ?

៣. ហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍ជាសកល ស្តីអំពីសិទ្ធិមនុស្សរបស់សហប្រជាជាតិ ?

៤. តើសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅពេលណា និងមានច្បាប់អ្វីខ្លះ ?

៥. តើកំរងសិទ្ធិទាំងបីជំនាន់មានអ្វីខ្លះ ?

ចម្លើយ

១. ច្បាប់ និងករណីយកិច្ចតាងនូវទិដ្ឋភាពពីរនៃតំលៃដែលបង្គ្រប់គ្នាទៅវិញ ទៅមក។ ទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយគ្នា ។ កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំគឺជាចំលើយចំពោះសិទ្ធិរបស់ខ្ញុំ ឯកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃគឺជាចំលើយតបនឹងសិទ្ធិរបស់អ្នកដទៃវិញ ។

២.

  • សិទ្ធិ គឺជាផលសំរេចរបស់សត្វមានវិចារណញាណផ្តល់អោយ ។
  • សិទ្ធិមនុស្ស គឺជាផលសំរេចរបស់សត្វមានវិចារណញាណ ជាអំនាចជាលទ្ធភាពធ្វើអោយទៅជាមនុស្សពេញលក្ខណៈនិងថ្លៃថ្នូរ ។
  • សិទ្ធិមនុស្ស ជាធម្មធាតុទទួលស្គាល់នូវភាពថ្លៃថ្នូរដែលជាប់ពីកំណើត និងសិទ្ធិទាំងឡាយដែលមិនអាចដកហូតបានពីមនុស្សទាំងអស់ ។ វាជាខ្នាតគំរូមួយដែលស្ថាប័ននិងអាជ្ញាធរទាំងឡាយ្រខ្នាតគំរូនេះអាចចង្អុលបង្ហាញពីអ្វីដែលរដ្ឋាភិបាលមួយត្រូវតែធ្វើឬមិនត្រូវអនុញ្ញតអោយធ្វើំសំរាប់ពលរដ្ឋរបស់ខ្លួន ។

៣. បញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកមកនិយាយតាំងពីសតវត្សទី១៨ គឺក្រោយពីពេលដែលកុលសម្ព័ន្ធកបានផ្តុំគ្នាបង្កើតជារដ្ឋមានរដ្ឋាភិបាលកាន់អំនាចត្រូវការរកវិធីដើម្បីអោយអ្នកកាន់អំនាចនិងអ្នកអត់កាន់អំនាចអោយរស់នៅជាមួយគ្នាបាន ។ ព្រោះជាកាលនៅក្រោមការគ្រប់គ្រងរបស់សាសនា ជាពិសេសនៅសតវត្សទី១៦ស្តេចស្វីស៍ ១៦បានយកមនុស្សទៅកាត់កប្រហែល ២០០០នាក់ ក្នុងមួយថ្ងៃ ។ ដូច្នេះដោយមានកំនើតរដ្ឋ និងដោយចេញផុតពីឥទ្ធិពលសាសនានិងដើម្បីធានាតុល្យភាពរវាងអ្នកមានអំនាច និងអ្នកអត់អំនាចទើបកំរងសិទ្ធិជំនាន់ទីមួយត្រូវបានរៀបចំឡើង ដែលមានខ្លឹមសាររបស់វាគឺជីវិតពលរដ្ឋនិងនយោបាយ ។​

      នាសតវត្សទី១៩ មានវត្តមានឧស្សាងនិយកម្មប្រជារាស្រ្ត ប្តូរពីកសិករមកកម្មករហើយដើម្បីធានាតុល្យភាពក្នុងជីវភាពថ្មីនេះ ទើបមានការចងក្រងកំរងសិទ្ធិជំនាន់ទីពីរស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

      កំរងសិទ្ធិទាំងពីរជំនាន់នេះ ត្រូវបានចងក្រងឡើងវិញនិងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិនាថ្ងៃទី ១០ ១២ ១៩៤៨ ។

៤. សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅថ្ងៃទី ១៦. ១២.១៩៦៦ ក្រោមទំរងជាកតិកាសសញ្ញាអន្តរជាតិរួមមានៈ

  • កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
  • កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ។

៥. កំរងសិទ្ធិទាំង៣ ជំនាន់រួមមានៈ

  • កំរងសិទ្ធិជំនាន់ទី១៖ សិទ្ធិពលរដ្ឋ និងនយោបាយ
  • កំរងសិទ្ធិជំនាន់ទី២៖ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
  • កំរងសិទ្ធិជំនាន់ទី៣៖ សិទ្ធិរក្សាសន្តិភាព អភិវិឌ្ឍន៍ និងបរិស្ថាន

កំរងសិទ្ធិជំនាន់ទី៣ នេះស្ថិតក្នុងដំនាក់កំពុងរៀបចំចងក្រងដើម្បីបំពេញតំរូវការចាំបាច់របស់ពិភពលោក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login