Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិទ្ធិ និងទំនួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

២. តើ សិទ្ធិ និងបរិស្ថានមានទំនាក់ទំនងគ្នាដូចម្តេច ?

៣. តើសិទ្ធិ និងប្រជាធិបតេយ្យ មានទំនាក់ទំនងគ្នាដូចម្តេច ?

៤. តើសិទ្ធិ និងយុត្តិធម៌មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

៥. តើសញ្ញានៃទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានអ្វីខ្លះ ?

ចម្លើយ

១. កាលណាមនុស្សបានប្រព្រឹត្តអំពើមួយ រឺបំពេញការណីយកិច្ចមួយវាតែងតែមានវិបាកដែលកើតចេញពីអំពើ រឺពិករណីយកិច្ចនោះ ។ ទន្ទឹមនឹងធ្វើអំពើ គឺមនុស្សកំពុងអនុវត្តន៍សិទ្ធិមនុស្សផងដែរហើយមនុស្សត្រូវតែទទួលខុសត្រូវរាល់ផលវិបាករបស់អំពើទោះជាផលវិបាកល្អក្តីអាក្រក់ក្តីដូចនេះ សិទ្ធិ និងទំនួលខុសត្រូវវាត្រូវដើរទន្ទឹមគ្នាជានិច្ច គឺទទួលខុសត្រូវក្នុងការប្រើប្រាស់សិទ្ធិធ្វើអំពើមួយ ។

២. ដោយបរិស្ថានគឺអ្វីៗដែលនៅជុំវិញយើង ដែលបានបង្កលក្ខណៈងាយស្រួលដល់ជីវីតមនុស្សគ្រប់យ៉ាងហើយមនុស្សម្នាក់ៗមានសិទ្ធិទទួលនូវអ្វីដែលបរិស្ថានផ្តល់អោយដូចៗគ្នាដូចនេះការបំផ្លាញបររិស្ថានគឺជាការបំផ្លាញខ្លួនឯងផងបំផ្លាញអ្នកដទៃផង និងបំផ្លាញស្រករក្រោយដែលជាការរំលោភសិទ្ធិមួយយ៉ាងធ្ងន់ធ្ងរ ។ ដូចនេះសិទ្ធិនិងបរិស្ថានមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធបំផុត ។

៣. ប្រជាធិបតេយ្យគឺជា របបសង្គមមួយដែលធានាអោយមនុស្សអនុវត្តសិទ្ធិនិងសេរីភាពរបស់ខ្លួនក្នុងឋានៈជាពលរដ្ឋពោលគឺអោយចេះធ្វើការសំរេចចិត្តចេះទទួលខុសត្រូវ ចេះគោរពសិទ្ធិគ្នាចេះប្រើសិទ្ធិមនុស្សចេះការពារសិទ្ធិមនុស្សស្គាល់សិទ្ធិមនុស្ស ។ ដូចនេះប្រជាធិបតេយ្យនិងសិទ្ធិមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធបំផុតព្រោះមានប្រជាធិបតេយ្យ គឺមានសិទ្ធិ និងច្រាសមកវិញ ។ សិទ្ធិជាគ្រឹះរបស់ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ក៏ជាមូលដ្ឋានអនុវត្តសិទ្ធិវិញដែរ ។

៤. កាលណាមនុស្សចេះគោរពសិទ្ធិគ្នា ទៅវិញទៅមកចេះអនុវត្តសិទ្ធិទាំងអស់គ្នានោះបាតុភូតរំលោភសិទ្ធិមនុស្សក៏គ្មានដែរ ។ គឺនៅពេលនោះហើយដែលសង្គមមានយុត្តិធម៌ ។ ដូចនេះយុត្តិធម៌ដែលជាភាពបានទទួលនូវអ្វីដែលត្រូវបាននោះមានទំនាក់ទំនងជាមួយសិទ្ធិយ៉ាងជិតស្និទ្ធព្រោះមនុស្សត្រូវបានទទួលសិទ្ធិដែលជាមរតកពីកំណើតជាកេតនភ័ណ្ឌពីធម្មជាតិរបស់ខ្លួនមិនអាចអត់បានឡើយ ។ ប្រសិនបើមនុស្សរំលោភសិទ្ធិគ្នា បានន័យថាមនុស្សបានប្រព្រឹត្តអំពើអយុត្តិធម៌ព្រោះមិនព្រមផ្តល់អោយអ្នកដទៃនូវសិទ្ធិដែលគេត្រូវបានទទួល ។ និយាយរួមគោរពសិទ្ធិមនុស្សគឺយុត្តិធម៌ យុត្តិធម៌ គឺគោរពសិទ្ធិមនុស្ស ។

៥.សញ្ញាណនៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា គឺការទទួលសារភាពទាំងឡាយដែលពុំមានការបង្ខិតបង្ខំដល់សាម៉ីជនដែលមានញាណគ្រប់គ្រាន់ឡើយ ។ ការវិនិច្ឆ័យបែបនេះ តំរូវអោយមានល័ក្ខខ័ណ្ឌពីរគឺៈ

  • ល័ក្ខខ័ណ្ឌពុទ្ធិនៃសីលតំលៃៈ ដើម្បីនឹងទទួលខុសត្រូវ គេត្រូវមានញាណគ្រប់គ្រាន់មានសមត្ថភាពស្គាល់កុសលនិងអកុសលមានពុទ្ធិនៃសីលតំលៃ ។ ក្នុងល័ក្ឌខ័ណ្ឌនេះ ក្មេងតូចៗមនុស្សឆ្កួត គ្មានទំនួលខុសត្រូវផ្នែកសីលវិជ្ជាទេ ។
  • ល័ក្ឌខ័ណ្ឌសេរីភាពៈ ទំនួលខុសត្រូវអំពើមួយ លុះត្រាតែអ្នកប្រព្រឹត្តមានសេរីភាព ។ ក្នុងករណីទទួលការបង្ខិតបង្ខំ ការគំរាមកំហែង ភាពមមើ ឡប់សតិ ដែលញាណមិនទទួលស្គាល់ រឺអស់ផ្លូវនឹងជ្រើសរើនោះក៏គ្មានទំនួលកខុសត្រូវផ្នែកសីលវិជ្ជាដែរ ។

ដូចនេះ ទំនួលខុសត្រូវផ្នែកសីលវិជ្ជាតំរូវអោយមានពុទ្ធិនៃសីលតំលៃផងនិងសេរីភាពផង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login