2018-12-19 14:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើតំលៃជាគោលទាំង៨ របស់សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមានតំលៃអ្វីខ្លះ ?
២. តើសិទ្ធិនិងសេរីភាពមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៣. តើសិទ្ធិនិងសីលវិជ្ជាលមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៤. តើសិទ្ធិ និងច្បាប់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៥. តើសិទ្ធិ និងករណីកិច្ចមានទំនាក់ទំនងគ្នាដូចម្តេច ?
ចម្លើយ
១. តំលៃជាគោលទាំង ៨នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិរួមមានៈ
២. ដោយសេរីភាព គឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង រឺការបង្ខិតបង្ខំហើយសិទ្ធិជាអ្វីៗដែលជាកេតនភ័ណ្ឌពីធម្មជាតិ របស់មនុស្សដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុននោះព្រោះសិទ្ធិកំនត់ព្រំដែនអោយសេរីភាព ដើម្បីទប់កុំអោយមនុស្សប្រើប្រាស់ សេរីភាពហួសព្រំដែនហួសក្របខ័ណ្ឌនាំអោយប៉ះពាល់ដល់សិទ្ធិដទៃ ។ ព្រោះថាបើពុំមានសិទ្ធិកំនត់ព្រំដែនអោយទេ នោះមនុស្សនឹងប្រើសេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរ នាំអោយប៉ះពាល់បៀបរៀបរយសង្គម រឺអាចទៅជាអនាធិបតេយ្យផងក៏មាន ។
៣. សីលវិជ្ជា និងសិទ្ធិមាននទិសដៅរួមមួយគឺដឹកនាំមនុស្សអោយកសាងកុសលចេះគោរពគ្នាទៅវិញទៅមកអធ្យាស្រ័យគ្នាទៅវិញទៅមក ។ ដូចនេះសីលវិជ្ជាក៏មានតួនាទីធ្វើអោយមនុស្សចេះរស់នៅក្នុងសាមគ្គីភាព ឯកភាព ចេះគោរពសិទ្ធិគ្នា ។ ដូចនេះសីលវិជ្ជានិងសិទ្ធិជាតំលៃពីរដែលមានទំនាក់ទំនងគ្នាជិតសិទ្ធិ ។ ព្រោះក្នុងជីវភាពរស់នៅជាក់ស្តែងអំពោះល្អនាំសុខដល់មនុស្ស ។ ដើម្បីសាងអំពោះល្អមនុស្សត្រូវចេះគោរពគ្នា ចេះប្រើសិទ្ធិនិងសេរីភាពខ្លួនកុំអោយហួសញព្រំដែនដែលនឹងអាចប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃផង និងខុសសីលវិជ្ជាក្នុងការរស់នៅផង ។
៤. ដោយសិទ្ធិគឹជាច្បាប់ធម្មជាតិ ដែលកើតមកតំនាលនឹងវិចារណញាណមនុស្សហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យ ដែលគេហៅច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បួនខ្នាតមួយសំរាប់ធានាសិទ្ធិមនុស្សពោលគឺវាជាមូលដ្ឋានសំរាប់ធានាការប្រើប្រាស់សិទ្ធិមនុស្ស អោយបានសមស្របតាមកាលនិងលំហវាកំនត់ព្រំដែនការក្នុងការអនុវត្តន៍សិទ្ធិមនុស្សបង្ការការរំលោភសិទ្ធិមនុស្សដើម្បីធានាលអោយមានតុល្យភាពរវាងអ្នកមានអំនាចនិងអ្នកអត់អំនាចធានារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ។
៥. សិទ្ធិ និងករណីយកិច្ចមានទំនាក់ទំនងគ្នាជានិច្ច ព្រោះទាំងពីរនេះសុទ្ធតែតាងនូវទិដ្ឋភាពពីរនៃតំលៃដែលមានសារៈសំខាន់ស្មើគ្នា ។ ព្រោះថាសិទ្ធិរបស់អ្នកដទៃជាមូលដ្ឋាននៃករណីយកិច្ចរបស់យើងចំពោះពួកគេហើយករណីយកិច្ចរបស់យើងចំពោះអ្នកដទៃ ក៏ជាមូលដ្ឋាននៃសិទ្ធិរបស់អ្នកដទៃមកលើយើងវិញដែរ ។
ម៉្យាងទៀត សិទ្ធិ និងករណីយកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់គ្នាព្រោះថាបើមានតែសិទ្ធិអត់ភារកិច្ចគឺអនាធិបតេយ្យ បើមានតែករណីកិច្ចអត់សិទ្ធិគឺផ្តាច់ការ ។ ដូចនេះករណីយកិច្ចមួយ ត្រូវតែមានសិទ្ធិមួយក្នុងក្របខ័ណ្ឌសមស្រប ។