Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលបំណងអប់រំ ឬ មុខការអប់រំដូចខាងក្រោម ៖ ការអប់រំនៃយុវជនគឺជាដំណើរការសកលដែលមានក្នុងគ្រប់សង្គមមនុស្ស ។ មនុស្សគ្រប់រូបទាំងអស់មានអារម្មណ៍ចាំបាច់ក្នុងអប់រំយុវវ័យតាមរយៈការផ្ដល់ឪ្យនូវវប្បធម៌នៃសង្គមរបស់គេ ។ ចំណុចទាំងអស់នេះធ្វើឡើងតាមរយៈគ្រួសារ ឬ តាមរយៈអង្គការអប់រំ ឬ​សាសនា ។ មុខងារអប់រំជាទូទៅផ្សំឡើងពីលក្ខខណ្ឌហាត់ពត់ និងការរីកលូតលាស់នៃមនុស្សលោកដូចដែលគាត់ និងមានលទ្ធភាពនៅក្នុងការបំពេញមុខងារនៅក្នុងសង្គម ដែលបង្កើតឡើងនូវលក្ខខណ្ឌដូចៗគ្នាដល់មនុស្ស ។ នៅគ្រប់សង្គមគួរធ្វើនៅក្នុងរបៀបរៀបរយដើម្បីកុំឪ្យមានការខូខខាត ។​ កុមារត្រូវមានបង្រៀនមធ្យោបាយប្រជាប្រិយ ( Falkways ) និង សីលធម៌ ( Mores )  ដែលធ្វើឪ្យសង្គមដំណើរការបន្ដទៅទៀត ។ ប៉ុន្ដែមរតកវប្បធម៌នៃសង្គមការពារជាចាំបាច់នូវសហគមន៍ទាំងឡាយ ។ មនុស្សពេញវ័យជួយផ្តល់នូវការអប់រំដល់យុវវ័យដែលជាភាពចាំបាច់សម្រាប់ជីវភាពសង្គម ។ ការងារនៃការអប់រំប្រគល់ទៅឪ្យភ្នាក់ងារសង្គម និងភ្នាក់ងារ ស្ថាប័ន ។ យើងគួរតែពិភាក្សាគោលបំណងសំខាន់ៗនៃភ្នាក់ទាំងនេះ និងទស្សនៈមគ្គុទ្ទេសដល់យុវវ័យមនុស្សម្នាក់ៗជាដំបូងការអប់រំដែលធ្វើដោយឯកឯងឧទាហរណ៍ ការការពារយ៉ាងខ្លាំងក្លា ចំពោះសេចក្ដីស្រលាញ់ទៅវិញទៅមករវាងកុមារនិងអាណាព្យាបាលក្រៅពីនេះគ្រួសារ គឺជាក្រុមបឋម ។ អាកប្បកិរិយាកុមារ ត្រូវបានត្រួតពិនិត្យជាប្រចាំចំពោះ ការលូតលាស់ដោយសមាជិកពេញវ័យ ។ តម្លៃល្អៗ ត្រូវបានបណ្ដុះគំនិតយុវវ័យតាមរយៈគ្រួសារចំណុចនេះជួយឪ្យយល់ផងដែរ នូវអត្ថន័យជាម្ចាស់សង្គម ។ ដូច្នោះដំណើរការនៃសង្គមកម្ម ត្រូវបានទទួលដោយត្រឹមត្រូវនៅក្នុងជីវិតនៃបុគ្គលម្នាក់ៗ ។  គាត់អាចរីកចម្រើននូវការធ្វើសមាហរណកម្ម នៃបុគ្គលិកលក្ខណៈដែលជួយគាត់ដើម្បីកែតម្រូវជីវិតរបស់គាត់មានកិត្តិយស និងមានទំនាក់ទំនងសង្គម ទៅតាមសង្គមតាមរយៈសង្គមកម្ម ។ កង្វះខាតនៃការកែតម្រូវនិងសម្រុះសម្រួលគ្នា​និងស្ថេរភាពនៃទំនាក់ទំនងសង្គមជាពុទ្ធ ហេតុនៃបញ្ហាសង្គមជាច្រើន ក្នុងសង្គមដូចជា អត្តឃាត និងឧក្រិដ្ឋកម្មជាដើម ។ ដូច្នោះយោងតាមការអប់រំនៃមនុស្សគ្រប់រូបដែលជាសមាជិកសង្គម ឬ ជាតិគាត់មិនមែនដឹងត្រឹមតែអំពីប្រវត្តិសាស្រ្ដ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវដឹងផងដែរអំពីអត្តសញ្ញាណ បំណង និងមធ្យោបាយនៃជីវិត ។ ឧទារហណ៍នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យច្បាស់សាល់និងមានការប្រែងចំពោះការទទួលខុសត្រូវសម្រាប់ពលរដ្ឋនីមួយៗក្នុងការប្រឹងប្រែងធ្វើការអប់រំ ។ ការអប់រំទាក់ទងទៅនឹងគុណភាពប្រាជ្ញា និងគុណភាពសង្គមនិងសីលធម៌ដែលមិនអាចរំពឹងទុកមុនចំពោះការរីកលូតលាស់នៃការពិចារណាដោយឯករាជ្យរបស់គេផ្ទាល់នៅលើប្រភេទដល់ស្មុគស្មាញនៃបញ្ហាសង្គមសេដ្ឋកិច្ចនិងនិយោបាយហើយនិងដើម្បីពង្រីកការដោះស្រាយទិសដៅនៃអំពីផ្ទាល់របស់គេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login