និមិត្តរូបភាពតាមការនិយមប្រើរបស់ចាស់បុរាណខ្មែរយើងមានដូចខាងក្រោម ៖
ក. អំពីពណ៌
- ក្រហម តាងវីរភាព
- ខៀវ តាងមេត្រីភាព
- ខ្មៅ តាងទុក្ខព្រួយ
- បៃតង តាងសង្ឃឹម
- លឿង តាងសន្តិធម៌
- ស តាងសេចក្តីបរិសុទ្ធ
- ស្វាយ តាងភក្តីភាព ។
ខ. អំពីសត្វ
- កណ្តៀរ តាងព្យាយាម
- ឃ្មុំ តាងការងារ
- ឆ្កែ តាងភក្តីភាព
- ឆ្មា តាងពុតត្បុត
- ជ្រូក តាងលោភៈ
- ត្មាត តាងហីនភាព
- ទា តាងចិត្តសាវា
- ពពែ តាងចិត្តមោហៈ
- ពីងពាង តាងកាមកិលេស
- ព្រាបស តាងសន្តិភាព
- មាន់ តាងសេចក្តីប្រយ័ត្ន
- មេអំបៅ តាងអំណួត
- រាជសីហ៍ តាងអំណាច
- លា តាងភាពក្លីភ្លើ
- ស្វា តាងភាពក្រលេមក្រលឺម ។
គ. អំពីវត្ថុ
- កាកបាទក្រហម តាងជំនួយសង្រ្គោះ
- កួរស្រូវ តាងភោគផល
- ក្រចកសេះ តាងសុភមង្គល
- ខ្សែបូ តាងមិត្តភាព
- ជញ្ជីង តាងមិត្តភាព
- ឈើឆ្កាង តាងមរណភាព
- ដៃចាប់ដៃ តាងមិត្តភាព
- ផ្កាកុលាប តាងស្នេហា
- ភ្លើងទៀន តាងចំនេះវិជ្ជា
- យុថ្កា តាងអំណត់ ។