2019-02-01 16:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជាការពិតណាស់ការរៀនសូត្រ គឺមិនបានកំណត់ថាមនុស្សណាម្នាក់ណារៀនបាន ហើយម្នាក់ទៀតរៀនមិនបាននោះទេ ទោះបីពួកគេមានពណ៍សម្បុរខុសគ្នា ឋានះខុសគ្នា ឬអាយុខុសគ្នាក៏ដោយ។
ពាក្យថា”រៀន” គឺបានកើតចំពោះតាំងពីកំណើតមកម្លេះ ហើយវានៅតែបន្តរ៥ហូតដល់
យើងរលត់សង្ខារផងដែរ ដែលយើងតែងនាំគ្នានិយាយថា រៀនហើយរៀនទៀតរៀនពេញមួមយជីវិត។ យើងឃើញថាទារក ទើបនិងកើត រៀនយំមុនគេបង្អស់ ហើយវាចាប់ផ្តើមរៀនសើច រៀននិយាយ រៀនដើររហូតដល់វ័យចូលសាលាររៀន រៀនសសេរ រៀនអានអក្សររៀនគិតជាដើម។ នៅផ្ទះគេរៀនរស់នៅជាមួយអ្នកដទៃ រៀនប្រាស្រ័យទាក់ទងគ្នា។ ពេលដែលគេបញ្ជប់ការសិក្សា គេត្រូវរៀនរកការងារ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត គឺពេលនោះហើយមនុស្សគិតថា ចំណេះដែលគេបានរៀន នៅសាលាមិនទាន់គ្របើគ្រាន់សម្រាប់គេគឺរៀនពីអ្នកដទៃ ពីការងារដែលគេកំពុងធ្វើ ដែលយើងហៅថាបទពីសោធន៏ ។ ដល់វ័យជរាឬចូលនិវត្ត មានន័យថា មនុស្សផ្តាច់ខ្លួនពីការងារប៉ុន្តែមិនមែនផ្តាច់ខ្លួនចេញពីអ្នកដទៃ វ័យនេះហើយដែលមនុស្សត្រូវចេះចែករមលែកបទពិសោធន៏និងរៀនបទពិសោធន៏ពីមនុស្សចាស់ផ្សេងទៀត។