រដ្ឋសមាជិកដែលទទួលធ្វើជាប្រធានរបស់អាស៊ានត្រូវ ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានតាមរយៈការផ្តួចផ្តើមគោលនយោបាយការសម្រួលកុងសង់ស៊ីសនិងប្រតិបត្តិការ ។
- ធានាភាពស្នួលរបស់អាស៊ាន ។
- ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ានរួមទាំងការផ្តល់ការជួយសម្រុះសម្រួលនិងការរៀបចំផ្សេងៗទៀត ដើម្បីដោះស្រាយបន្ទាន់នូវបញ្ហាទាំងនេះ ។
- តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្រៅតំបន់ ។
- អនុវត្តនូវកិច្ចការ និងភារកិច្ចដទៃទៀតតាមអាណត្តិដែលទទួលបាន ។