Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:10

គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ ។

         - គោលនយោបាយនេះត្រូវបានរៀបចំឡើងឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០១៥ ដោយផ្តោតជាសំខាន់លើសសរស្តម្ភបីគឺ ៖

  • គោលបំណងទី១ ៖ ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់

         - គោលដៅទី ១ ៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។

         - គោលដៅទី២ ៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ។

         - គោលដៅទី៣ ៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករ និយោជិត និងអង្គភាពសេដ្ឋកិច្ចពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងកំឡុងពេលនៃដំណើរការប្រែក្លាយនេះ។

  • គោលបំណងទី២ ៖ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស

         - គោលដៅទី១ ៖ ពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញទន់។

         - គោលដៅទី២៖ ពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាជាតិ អន្តរជាតិ និងក្របខណ្ឌអាស៊ាន និង លទ្ធភាពទទួលបានការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

         - គោលដៅទី៣ ៖ ធ្វើឱ្យប្រសើរឡើងនូវភាពឆ្លើយតបនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបចេ្ចកទេសនិងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ។

  • គោលបំណងទី៣៖ ពង្រឹងអភិបាលកិច្ចទីផ្សារការងារ

         - គោលដៅទី១ ៖ ពង្រឹងមូលដ្ឋានទិន្នន័យនិងប្រព័ន្ធព័ត៌មានទីផ្សារការងារ។

         - គោលដៅទី២ ៖ ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រីកវិសាលភាព។

         - គោលដៅទី៣ ៖ ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិត។

         - គោលដៅទី៤ ៖ ធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល។

         - គោលដៅទី៥ ៖ សិក្សាឈានទៅបង្កើតសេវារបបនិកម្មភាព។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login