Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង ?

២. តើផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វី ?

៣. តើលក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម មានអ្វីខ្លះ ?

៤. ចូរពណ៌នាដោយខ្លីៗ ពីការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម ( ពីដំណើរលំអង ដល់ការពង្រាយគ្រាប់ ) ។

៥. តើគេចែកអង់ស្យូស្ពែមជាប៉ុន្មានថ្នាក់ ? ដោយផ្អែកលើអ្វីថ្នាក់ទាំងនោះមានអ្វីខ្លះ ?

៦.រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្របផ្ការបស់វាមានស្រទាប់៦ តើរុក្ខជាតិនេះស្ថិតនៅក្រុមណា ?

 

ចម្លើយ

១. ផ្នែករបស់ផ្កាដែលមានដំណឹងលំអងគឺ គ្រាប់លំអង ។

២. ផ្ការបស់រុក្ខជាតិអង់ស្យូស្ពែម មាននាទីបង្កើតកោសិកាបន្តពូជញី និងកោសិកាបន្តពូជឈ្មោល ។

៣. លក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម គឹ ផ្កាជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក ( ឬ គ្រាប់ស្ថិយនៅក្នុងផ្លែ ) ។

៤. ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ ។ អូវុលស្ថិតនៅក្នុងអូវែ​ ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤ ។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូស៊្វែ១ និងណ្វៃយ៉ូប៉ូលែ១  ។ នៅពេលគ្រាប់លំអងធ្លាក់លើស្ទិចម៉ាត វាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលក្នុងកេសរញីរហូតដល់អូវុល ។ ការបង្កកំណើតក៏កើតមានឡើង ដោយបង្កើតបានស៊ីកូតដែលលូតលាស់ទៅជាអំប្រ៊ីយ៉ុង ។ នៅលើលក្ខខណ្ឌសមស្រប អំប្រ៊ីយ៉ុងលូតលាស់ទៅជារុក្ខជាតិថ្មីមួយ ។

៥. គេចែកអង់ស្យូស្ពែម ជា២ផ្នែកដោយផ្អែកលើចំនួនកូទីលេដុងរបស់គ្រាប់ ។ ថ្នាក់ទាំងពីរនោះគឹ រុក្ខជាតិម៉ូណូកូទីលេដូន ដែលមានកូទីលេដុងមួយ និងរុក្ខជាតិឌីកូទីលេដូន ដែលមានកូទីលេដុងពីរ ។

៦. រុក្ខជាតិនេះ ជារុក្ខជាតិម៉ូណូកូទីលេដូន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login