ប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់រួមមានៈ
- តំបន់អង្គរវត្ត ( សម្បត្តិវប្បធម៌រូបី )៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២
- របាំព្រះរាជទ្រព្យ ( អរូបី ) ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣
- ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ( អរីបី ) ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នា ២០០៥
- ប្រាសាទព្រះវិហារ ( រូបី )៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០០៨
- គុកទូលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩
- ល្បែងទាញព្រ័ត្រ( អរូបី ) ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះរួមមានកូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ
- ចាប៉ីដងវែង ( អរូបី ) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវប្រកាសសង្គ្រោះបន្ទាន់
- ប្រាសាទសំបូរព្រៃគុក (រូបី ) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០១៧ ។ ការសម្រេចចិត្តនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នៅទីក្រុង Krakow ប្រួទេសប៉ូឡូញ ។