Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមមានដូចជា ៖

  • លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង ។
  • ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ ។
  • កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។
  • សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ។
  • ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ ។
  • ជំរុញស័ម្ពន្ធភាពរវាងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម ជាមួយឧស្សាហកម្ម ធុនធំ ។
  • ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និងមធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម ។
  • បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឲ្យមានគុណភាព ផលិតផលក្នុងប្រទេសអាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និងអន្តរជាតិ ។
  • បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូជីវ មេកានិច និងការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល ។
  • ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរកនិងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មី ។
  • ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញទាំងក្នុងនិងក្រៅប្រទេស ។
  • បង្កើតចលនាភូមិមួយផលិតផលមួយ ។
  • ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្តិភាព ភាពឧស្សាហកម្ម ច្បាប់រង្វាស់ រង្វាល់ ។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login