Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤ ។

សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖  

  • ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា ។
  • ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ។
  • នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា ។
  • បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក ។
  • ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ ។
  • ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ។
  • ផ្តល់នូវជំនួយបច្ចេកទេសនានាដើម្បីកសាងច្បាប់ ពង្រឹងសមត្ថភាពក្រសួង និងស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន ។
  • ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និងជួយបង្កើននូវប្រាក់ចំណូល សម្រាប់ប្រជាជន និងជួយជម្រុញនូវកំណើនសេដ្ឋកិច្ច​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login