ការនាំចេញទំនិញអាចផ្តល់ផលប្រយោជន៍សំខាន់ៗសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖
- ជួយបញ្ចេញនូវទំនិញដែលផលិតក្នុងស្រុកទៅទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេសសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៅទៀត ។
- ទទួលបាននូវប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អាវករ ។
- បង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
- ជួយលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានការរីកលូតលាស់ ។
ការនាំចូលទំនិញផ្តល់ផលប្រយោជន៍ដូចខាងក្រោម ៖
- ណែនាំផលិតផលថ្មីក្នុងទីផ្សារ
- កាត់បន្ថយថ្លៃដើម
- ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់
- ក្លាយជាអ្នកដឹកនាំទីផ្សារម្នាក់នៅក្នុងឧស្សាហកម្ម