វិស័យពាណិជ្ជកម្មមានតួនាទីដូចខាងក្រោម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនដូចខាងក្រោម ៖
- ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញ ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពីភូមិមួយទៅភូមិមួយទៀត ។
- នាំចេញនូវទំនិញនានា ដែលផលិតលើសសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទិញទំនិញនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ។
- ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការជានិរន្ត និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។