នាយដ្ឋានរបបគយមានតួនាទីដូចជា ៖
- ចូលរួមរៀបចំគោលនយោបាយគ្រប់គ្រងសកម្មភាពវិនិយោគ និងសកម្មភាពនាំចេញនាំចូលទំនិញរបស់អង្គការ ស្ថានទូត ស្ថាប័នរដ្ឋនិងបុគ្គលផ្សេងទៀត តាមរបបគយអនុគ្រោះ
- ត្រួតពិនិត្យនិងគ្រប់គ្រងការចេញលិខិតអនុញ្ញាតនាំចេញនាំចូលទំនិញតាមរបបគយអនុគ្រោះនានា តាមការកំណត់របស់អគរ ព្រមទាំងមានភារកិច្ចតាមដានត្រួតពិនិត្យ ការប្រើប្រាស់សម្ភារបរិក្ខារ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានាតាមទិសដៅដែលបានកំណត់
- ចាត់ចែងត្រួតពិនិត្យជាក្រោយលើប្រតិវេទន៍និងឯកសារភ្ជាប់ ហើយសរុបលទ្ធផលនិងលើកឡើងនូវវិធានការសមស្របក្នុងករណីចាំបាច់
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។KH Study Online