ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការធ្វើវិមជ្ឈការតម្លៃពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនិងការបំពេញបែបបទបញ្ចេញទំនិញពីគយ ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៤ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែសាខាងគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ។ មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅតាមអង្គភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តង លើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួនដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិលា និងបរិក្ខារល្បែងជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅទៅចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ) ។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះឲ្យមានភាពគ្រប់ដណ្តប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស ។