ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើធ្យូងថ្មមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ?
២. តើឥន្ធនៈផុស៊ីលមានអត្ថប្រយោជន៍អ្វីខ្លះ ?
៣. តើការប្រើប្រាស់ឥន្ធនៈផុស៊ីលផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន ?
៤. តើគេចែកធនធានថាមពលជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរលើកឧទាហរណ៍បញ្ជាក់ ?
៥. តើប្រភពថាមពលចម្បងៗមានអ្វីខ្លះ ?
ចម្លើយ
១. ធ្យូងថ្មមាន ៤ប្រភេទគឺ ៖
២. ឥន្ធនៈផូស៊ិលមានអត្ថប្រយោជន៍ដូចជា ៖ ឥន្ធនៈផូស៊ីលគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ឧស្សាហកម្ម គមនាគមន៍ កសិកម្ម និងគេហដ្ឋាន ។ល។
៣. ការប្រើប្រាស់ឥន្ធនផូស៊ីលផ្តល់ផលប៉ះពាល់ដល់បរិស្ថានដូចជា ៖ ចំហេះឥន្ធនៈផុស៊ីលបញ្ចេញឧស្ម័នពុល ( កាបូនឌីអុកស៊ីត CO2 ) និងស្បាន់ធ័រ S ) នាំឲ្យកង្វក់បរិយាកាស និងធ្វើឲ្យប្រែប្រួលអាកាសធាតុ ។ ម៉្យាងទៀត ឧស្ម័នទាំងនេះបានផ្សំជាមួយចំហាយទឹកនៅក្នុងបរិយាកាសបង្កើតបានជាអាស៊ីតខ្សោយ ហើយនៅលាយឡំជាមួយទឹកភ្លៀងនៅពេលធ្លាក់មកលើផ្ទៃផែនដីបង្កើតទៅជាភ្លៀងអាស៊ីតដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជិវីតនៅលើផែនដី ។
៤. គេចែកធនធានថាមពលជា ២ប្រភេទគឺ ៖ ធនធានថាមពលកើតឡើងវិញ ( ថាមពលព្រះអាទិត្យ ខ្យល់ ទឹក កម្តៅដី និងថាមពលជីវម៉ាស់ ) និងធនធានថាមពលមិនកើតឡើងវិញ ( ឥន្ធនៈ ផូស៊ីល ថាមពលនុយក្លេអ៊ែ .... ) ។
៥. ប្រភពថាមពលចម្បងៗមាន ៖ ឥន្ធនៈផូស៊ីល ឥន្ធនៈជីវម៉ាស់ ខ្យល់ ទឹក ព្រះអាទិត្យ កម្តៅដី និងសារធាតុវិទ្យុសកម្ម ។