Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើទស្សនវិស័យក្នុងការទាញថាមពលមកប្រើប្រាស់តាមរយៈការរលាយនុយក្លេអ៊ែអាចសម្រេចបានឬទេ ? ចូរពន្យល់ ។

២. ចូរនិយាយពីអត្ថបទប្រយោជន៍ និងគុណវិបត្តិររបស់ថាមពលនុយក្លេអ៊ែ ។

៣. តើធនធានថាមពលកើតឡើងវិញមានអ្វីខ្លះ ?

៤​. តើគេប្រើប្រាស់ខ្យល់ធ្វើអ្វីខ្លះ ?

៥. តើការផលិតថាមពលពីខ្យល់ផ្តល់ផលវិបាក និងគុណសម្បត្តិអ្វីខ្លះ ?

ចម្លើយ

១. ទស្សនៈវិស័យក្នុងការទាញថាមពលមកប្រើប្រាស់តាមរយៈការរលាយនុយក្លេអ៊ែគឺអាចសម្រេចបានព្រោះ ៖ អ្នកវិទ្យាសាស្រ្តបានរកឃើញ ទម្រង់អ៊ីដ្រូសែននៅក្នុងទឹកសមុទ្រដែលអាខគ្រប់គ្រាន់សម្រាប់ប្រតិកម្មរលាយនុយក្លេអ៊ែ ។ ប៉ុន្តែបញ្ហាដែលចោទឡើងគឺថាដើម្បីឲ្យស្នូលអ៊ិដ្រូសែនចូលគ្នាត្រូវប្រើកម្តៅខ្លាំងដែលមានសីតុណ្ហភាពរាប់លានអង្សាសេ ( ប្រហែល ១០០,០០០,០០០,អង្សាសេ ) ។ ដោយសារសីតុណ្ហភាពខ្ពស់នេះពិបាករក និងពិបាកដល់សុវត្ថិភាពលើផែនដី ទើបអ្នកវិទ្យាសាស្រ្តត្រូវស្វែងរកមធ្យោបាយដើម្បីទប់ទល់ទៅនឹងប្រតិកម្មកម្តៅ ។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថានឹងកសាងបាននូវតម្លៃប្រសិទ្ធភាពនៃរោងចក្ររលាយនុយក្លេអ៊ែនៅឆ្នាំ ២០៣០ ។

២. និយាយពីអត្ថប្រយោជន៍ និងគុណវិបត្តិរបស់ថាមពលនុយក្លេអ៊ែ ៖

  • អត្តប្រយោជន៍របស់ថាមពលនុយក្លេអ៊ែគឺថាមពលនុយក្លេអ៊ែផ្តល់ថាមពលយ៉ាងច្រើនមហិមា​( អ៊ុយរ៉ាដញូម ២៣៥ U235 1g ផ្តល់ថាមពលស្មើនឹងធ្យូងថ្ម ៣.៥តោន ) ។ ម៉្យាងទៀតថាមពលនុយក្លេអ៊ែមិនផលិតឧស្ម័នបំពុលអាកាសដូចជា កាបូ​នឌីអុកស៊ីត ។
  • គុណវិបត្តិរបស់ថាមពលនុយក្លេអ៊ែគឺប្រតិកម្មនៃការបំបែកនុយក្លេអ៊ែបញ្ចេញធាតុវិទ្យុសកម្មដែលមានគ្រោះថ្នាក់យ៉ាងខ្លាំង ។ ម៉្យាងទៀត ថាមពលនេះគឺពិបាករកកន្លែងទុកដាក់កាកសំណល់ ។

៣. ធនធានថាមពលកើតឡើងវិញមាន ៖ ថាមពលព្រះអាទិត្យថាមពលខ្យល់ ថាមពលជីវម៉ាស់ និងថាមពលកម្តៅដី ។

៤. ខ្យល់ត្រូវបានប្រើប្រាស់ដូចជា ៖

  • ប្រើកម្លាំងខ្យល់រុញច្រាននាវាឲ្យរសាត់តាមបណ្តោយមហាសមុទ្រ
  • ប្រើប្រាស់ជាម៉ាស៊ីនកិនគ្រាប់ធញ្ញជាតិ និងម៉ាស៊ីនបូមទឹក
  • ប្រើប្រាស់ថាមពលខ្យល់ដើម្បីផលិតអគ្គីសនី ដោយប្រើជាមួយទូប៊ីនដែលតភ្ជាប់ទៅនឹងជនិតាអគ្គិសនី ។

៥. ការផលិតថាមពលពីខ្យល់ផ្តល់ផលវិបាក និងគុណសម្បត្តិ ៖

  • គុណសម្បត្តិ ៖ ផ្តល់ថាមពលគ្មានពេលកំណត់គឺទទួលបានជាប្រចាំ និងផ្តល់នូវថាមពលដែលមានតម្លៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន ។
  • ផលវិបាក ៖ បង្កឲ្យមានការរំខានដោយសូរស័ព្ទនៅពេលដែលមានខ្យល់បក់ខ្លាំងនាំឲ្យស្លាបកង្ហារបញ្ចេញសម្លេងកងរំពង ហើយវាក៏អាចរំខានដល់ប្រព័ន្ធគមនាគមន៍ដែលប្រើរលក​ធាតុអាកាសតូចៗ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login