Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើយើងប្រើថាមពលទឹកផលិតអគ្គិសនីតាមមធ្យោបាយដូចម្តេច ?

២. ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការសង់ទំនប់វារីអគ្គិសនី ។

៣. នៅប្រទេសកម្ពុជា តើកន្លែងណាខ្លះដែលអាចសង់ទំនប់វារីអគ្គិសនីបាន ?

៤. តើជីវម៉ាស់ជាអ្វី ? តើជីវម៉ាស់មានប្រភពមកពីណា ?

៥ តើគេប្រើមធ្យោបាយដូចម្តេចក្នុងការប្រើប្រាស់ជីវម៉ាស់ ?

ចម្លើយ

១. យើប្រើថាមពលទឹកផលិតអគ្គិសនីតាមមធ្យោបាយគឺ ៖

ការសាងសង់ទំនប់វារីអគ្គិសនីដើម្បីផលិតអគ្កីសនីនៅតំបន់ដែលមានទឹកហូរ ទឹកធា្លក់ និងជំនោរ និងលំនាចទឹកសមុទ្រ ។

២ . និយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការសង់ទំនប់វារីអគ្គិសនី ៖

  • គុណសម្បត្តិ ៖  ថាមពលស្អាត ( មិនបំពុលអាកាស និងមិនផលិតសំណល់ពុលប្រ ) ផ្តល់នូវថាមពលដែលមានតម្លៃថោកនិងមានសមត្ថភាពផលិតអគ្គិសនីបានច្រើន ផ្តល់ទឹកប្រើសម្រាប់កសិកម្ម និងជាតំបន់ទេសចរដ៏ទាក់ទាញ ។
  • គុណវិបត្តិ ៖ ធ្វើឲ្យជនលិចផ្នែកខាងលើទំនប់កណ្តាលឲ្យខូចស្ថានប្រព័ន្ធ នាំអាសូតពីទីខ្ពស់នាំឲ្យប៉ះពាល់ដល់ភាវៈរស់ក្នុងទឹកជាពិសេសត្រី បង្កឲ្យមានចម្រោះដីតាមខ្សែទឹក និងធ្វើឲ្យបាត់បង់តុល្យភាពទឹកផ្នែកខាងក្រោមទំនប់ ។

៣. នៅប្រទេសកម្ពុជា កន្លែងដែលអាចសង់ទំនប់វារីអគ្គិសនីបានរួមមាន ៖ ស្ទឹងព្រែកត្នោត ល្បាក់ខោន ( ខេត្តស្ទឹងត្រែង ព្រំប្រទល់កម្ពុជា ឡាវ ) ស្ទឹងអាតៃ ( ខេត្តពោធិ៍សាត់ ) នៅសំបូរ ( ខេត្តក្រចេះ ) នៅគីរីរម្យ ( ខេត្តកំពង់ស្ពឺ ) ទឹកធ្លាក់នៅភ្នំកំចាយ ( ខេត្តកំពត់ ) ស្ទឹងតាតៃ ( ខេត្តកោះកុង ) និងតំបន់ជាច្រើនទៀត ។

៤. ជីវម៉ាស់គឺជា រូបធាតុសរីរាង្គនៃសត្វ ​និងរុក្ខជាតិ ។ ជីវម៉ាស់មាន ប្រភពច្រើនដូចជា ឈើ សំណល់ គ្រាប់ធញ្ញជាតិ និងឥន្ធនៈដែលផលិតចេញពីអាល់កុល ។

៥. មធ្យោបាយក្នុងការប្រើប្រាស់ជីវម៉ាស់គឺ ការដុត ( ការដុតសំណល់រុក្ខជាតិដូចជា អុស ធ្យុង ) ។ ដូចជា នៅហាវ៉ៃគេដុតសំណល់កាកអំពៅផលិតអ​គ្គិសនី  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login