Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើការគ្រប់គ្រ​ងសំណល់នៅកម្ពុជាមានលក្ខណៈដូចម្តេច ?

២.​នៅប្រទេសកម្ពុជា គេសង្កេតឃើញថានៅតាមគេហដ្ឋាននិងសាលារៀននានាគឹនិយមដុតសំរាមចោលជាពិសេសថង់ប្លាស្ទិច ។ តើការដុតសំរាមបែបនេះគឺជាមធ្យោបាយល្អដែរឬទេ ។ ហេតុអ្វី ? តើមានមធ្យោបាយណា​ប្រសើរជាង​នេះក្នុងការគ្រប់គ្រងសំ​រាមនៅតាមផ្ទះ និងសាលារៀនដែរឬទេ ។

៣. តើយើងអាចសម្គាល់សំណល់រឹងប្រកបដោយគ្រោះថ្នាក់តាមលក្ខណៈអ្វីខ្លះ ?

៤. តើកំណែច្នៃជាថ្មីនៃសំណល់ផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះ ?

៥. ចូរនិយាយពីវិធីគ្រប់គ្រងសំណល់ « កន្លែងចាក់សំណល់ « ។

ចម្លើយ

១. ការគ្រប់គ្រងសំណល់នៅកម្ពុជាមានលក្ខណៈដូចជា ៖ សំណល់រឹងប្រមាណ ១០%ត្រូវបានយកទៅកែច្នៃជាថ្មី ។ ពិតមែនតែវិធីនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថុយសំណល់ក្តី ក៏វានាំមកនូវបញ្ហាសុខភាព និងសុវត្ថិភាពដល់អ្នករើសសំណល់ទាំងនោះ ។ ការបែងចែកសំណល់ជាមុនដោយអ្នកចោលសំរាមតាមរយៈការប្រើធុង ឬបាវផ្សេងៗសម្រាប់វត្ថុខុសៗគ្នា ( កែវ លោហៈ ក្រដាស សំណល់ សរីរាង្គ... ) មុនពេលយកទៅចោលជាវិធីមួយដែលមានសុវត្ថិភាពជាងការរើសសំរាមនៅកន្លែងចាក់សំរាម ។

២. នៅប្រទេសកម្ពុជា គេសង្កេតឃើញថានៅតាមគេហដ្ឋាននិងសាលារៀននានាគឺ និយមដុតសំរាមចោលជាពិសេសថង់ប្លាស្ទិច ។ ការដុតសំ​រាមបែបនេះគឺមិនមែនមធ្យោបាយល្អទេ ព្រោះការដុតសំរាមបង្កើតឲ្យមានធូលី ឧស្ម័នអាស៊ីតចំហាយ និងសារធាតុគីមីពុលដែលអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងបំពុលបរិស្ថាន ។ ម៉្យាងទៀតវាអាចបង្កឲ្យមានអគ្គីភ័យផងដែរ ។  មធ្យោបាយដែលប្រសើរជាងនេះក្នុងការគ្រប់គ្រងសំរាមនៅតាមផ្ទះ និងសាលារៀនគឺ ៖ ជំនួសឲ្យការដុតសំរាម ( ស្លឹកឈើ កម្ទេចកម្ទីរុក្ខជាតិ ថង់ប្លាស្ទិច កម្ទេចកំណាត់.... ) យើងត្រូវយកសំរាមទាំងនោះទៅកប់ចោលវិញ ។​​ ​

៣. យើងអាចសម្គាល់សំណល់រឹងប្រកបដោយគ្រោះថ្នាក់តាមលក្ខណៈដូចជា ៖

  • អាចឆាបឆេះ ( សារធាតុរំលាយជាច្រើនដែលប្រើនៅក្នុងឧស្សាហកម្មគីមី )
  • អាចកូតស៊ី ( អាស៊ីតអាគុយ )
  • អាចផ្ទុះ ឬមានប្រតិកម្មខ្លាំង ( ផូស្វរ )
  • អាចចម្លងមេរោគ​ ( សំណល់មន្ទីរពេទ្យ ម្ជុលចាក់ថ្នាំ និងស្បៃរំរបួសដែលប្រើប្រាស់រួច ) ។

៤. កំណែច្នៃជាថ្មីនៃសំណល់ផ្តល់ប្រយោជន៍ដូចជា​៖

  • កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារតែមានការថយចុះការចាក់សំណល់ចោលឮ
  • កាត់់បន្ថយថ្លៃបោះចោលសំណល់
  • ពន្យារអាយុប្រើប្រាស់នៃកន្លែងចាក់សំណល់
  • ថែរក្សាធនធានធម្មជាតិនិង សន្សំសំចៃថាមពលក្នុងការផលិតវត្ថុធាតុថ្មី
  • បង្កើតសកម្មភាពសេដ្ឋកិច្ច និងការងារថ្មីៗ
  • កាត់បន្ថយការនាំចូលទំនិញ និងវត្ថុធាតុដើម ។​

៥. និយាយពិវីធីគ្រប់គ្រងសំណល់ " កន្លែងចាក់សំណល់ " ៖ នៅប្រទេសជាច្រើនការចាក់សំរាមនៅកន្លែងចាក់សំរាមគឺជាវិធីមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់ចោលសំណល់រឹងពីទីក្រុង ។ ផ្ទុយពីការធ្វើកំប៉ុស្តកម្ម និងការដុត  ការចាក់សំណល់ចោលនៅកន្លែងចាក់សំណល់ពុំតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុច្រើន ហើយពុំទាមទារកម្មករដែលមានជំនាញខ្ពស់ទេ ។ នៅកន្លែងចាក់សំណល់ គេចោលសំណល់ដោយផ្ទាល់នូវសំណល់រឹងពីទីក្រុង និងសំណល់ដែលសល់ពីការកែច្នៃជាថ្មី ពីកំប៉ុស្តកម្ម និងសំណល់ពីឡដុតសំណល់ ។ ការចោលសំណល់នៅកន្លែងចាក់សំណល់គឺជាដំណើរការដ៏សាមញ្ញបំផុត សំណល់ត្រូវយកទៅចាក់នៅកន្លែងចោលសំរាមដែលនៅទីនោះគេបង្ហាប់វាដោយត្រាកទ័រឈូសដី បន្ទាប់មកត្រូវចាក់ដីលុប ។ ការចាក់សំណល់នៅកន្លែងចាក់សំណល់អាចផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ( កណ្តុរ រុយ ទឹកលេចចេញក្លិន .... ) និងបណ្តាលឲ្យមានការខូចខាតបរិស្ថាន ។  វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីចៀសវាងការខូចខាតបរិស្ថានគឺត្រូវត្រួតពិនិត្យទីតាំងនៃកន្លែងចាក់សំណល់និង បន្ថយឬទប់ស្កាត់នូវការបោះចោលសំណល់ពុល និងសំណល់ប្រកបដោយគ្រោះថ្នាក់នៅកន្លែងនោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login