ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសំណល់ទាំងនោះបង្កផលអាក្រក់ដូចម្តេចខ្លះ ?
២. តើសំណល់រឹងមានឥទ្ធិពលទៅលើសុខភាពសារធារណៈ និងបរិស្ថានដូចម្តេច ?
៣. តើត្រូវធ្វើដូចម្តេចដើម្បីការពារសុខភាពសារធារណៈនិងបរិស្ថានទាំងមូលពីឥទ្ធិពលនៃសំណល់ ?
៤. តើគេប្រើវិធីអ្វីខ្លះ ដើម្បីគ្រប់គ្រងសំណល់ ?
៥. តើប្រទេសភាគច្រើនលើពិភពលោកនិយមប្រើវីធីគ្រប់គ្រង់សំណល់ប្រភេទមួយណា ? ហេតុអ្វី ?
ចម្លើយ
១. សំណល់ទាំងនោះបង្កផលអាក្រក់ដូចជា ៖ សំណល់បំពុលមានឥទ្ធិពលបំពុលខ្លាំងទៅលើសារពាង្គកាយមានជីវីត ឬទៅលើកូនចៅជំនាន់ក្រោយដូចជា រមាស់ ក្អួត ខ្វាក់ភ្នែកការស្លាប់ និងកើតជម្ងឺផ្សេងៗ ។ ចំណែកឯសំណល់ប្រកបដោយគ្រោះថ្នាក់គឺអាចមានលទ្ធភាពបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ផាសុខភាព ឬបរិស្ថាន ។
២. សំណល់រឹងមានឥទ្ធិពលទៅលើសុខភាពសាធារណៈ និងបរិស្ថានដូចជា៖
៣. ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានទាំងមូលពីឥទ្ធិពលនៃសំណល់ យើងទាំងអស់គ្នាចាំបាច់ត្រូវគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវ ។
៤. ដើម្បីគ្រប់គ្រងសំណល់ គេប្រើវិធីដូចជា ៖ ការកែច្នៃជាថ្មីកំប៉ុស្តកម្ម ការដុតសំណល់និងកន្លែងចាក់សំណល់ ។
៥. ប្រទេសភាគច្រើនលើពិភពលោកនិយមប្រើប្រាស់វិធីយកសំណល់ទៅចាក់នៅកន្លែងចាក់សំណល់ព្រោះ ការចាក់សំរាមនៅកន្លែងចាក់សំណល់ពុំតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុច្រើន ហើយពុំទាមទារកម្មករដែលមានជំនាញខ្ពស់ទេ ។ ម៉្យាងទៀតនៅកន្លែងចាក់សំណល់ គេចោលដោយផ្ទាល់នូវសំណល់រឹងពីទីក្រុង សំណល់ដែលសល់ពីការកែច្នៃជាថ្មី និងសំណល់ពីឡដុតសំណល់ ។