Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអូសូនជាអ្វី ? តើគេប្រើប្រាស់អូសូនធ្វើអ្វីខ្លះ ?

២. តើស្រទាប់អូសូនមានតួនាទីដូចម្តេចនៅក្នុងបរិយាកាសផែនដី ?

៣. តើក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) ជាអ្វី ? តើគេប្រើប្រាស់ក្លរ៉ូភ្លុយអរ៉ូកាបូនធ្វើអ្វីខ្លះ ?

៤. តើសារធាតុគីមីដែលបំផ្លាញខែលអូសូនមានអ្វីខ្លះ ?

៥. ចូរនិយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ។

ចម្លើយ

១. អូសូនគឺជា ឧស្ម័នពណ៌ខៀវ មានម៉ូលេគុលផ្សំឡើងពី អា​តូមអុកស៊ីសែនចំនួនបី ហើយមានរូបមន្តគីមី O3 ។ អូសូនត្រូវបានប្រើប្រាស់សម្រាប់បន្សុទ្ធទឹក រំងាប់មីក្រុបនៅក្នុងខ្យល់ និងធ្វើឲ្យចំណីអាហារមួយចំនួនមានពណ៌ស ។ បើគេប្រើអូសូនសម្រាប់សម្លាប់មេរោគនៅក្នុងទឹក ឬសម្រាប់ត្រួតពិនិត្យក្លិន និងរសជាតិរបស់ទឹកគេឲ្យឈ្មោះថា អូសូនកម្ម ។

២. នៅក្នុងបរិយាកាសផែនដី ស្រទាប់អូសូនមានតួនាទីជាខែលការពារផែនដីពីកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យដែលមានគ្រោះថ្នាក់យ៉ាងខ្លំាងដល់ភាវៈ​មានជីវីតនៅលើផែនដី ។​

៣. ក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) គឺជាសមាសធាតុគីមីដែលផ្សំឡើងពីធាតុកាបូន និងធាតុអាឡូសែនមួយ ឬច្រើន ( ភ្លុយអរ ក្លរប្រូម ឬអ៊ីយ៉ូត ) និងជាសារធាតុដែលបំផ្លាញខែលអូសូនខ្លាំងជាងគេ ។

  ក្លរ៉ូភ្លុយអរ៉ូកាបូន  ( CFCs ) ត្រូវបាន​ប្រើប្រាស់ធ្វើជាមេត្រជាក់នៅក្នុងទូទឹកកកនិងនៅក្នុងម៉ាស៊ីនត្រជាក់ និងប្រើប្រាស់នៅក្នុងបំពង់បាញ់ផ្សេងៗដូចជា បំពង់បាញ់បំបាត់ក្លិនអាក្រក់នៃខ្លួនមនុស្ស បំពង់បាញ់ថ្នាំកំចាត់សត្វល្អិតចង្រៃ ឬកំប៉ុងបាញ់ថ្នាំជាដើម ។

៤. សារធាតុគីមីដែលបំផ្លាញខែលអូសូនមាន ក្លរ៉ូភ្លុយអរ៉ូកាបូន ( CFCs ) និងអាសូតម៉ូណូអុកស៊ីត ( NO ) ។

៥. និយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ៖ នៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូ​នបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ ( CL ) ដែលជាកាតាលីករក្នុងការបំផ្លាញអូសូន ។ អាតូមក្លរធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដើម្បីបង្កើតបានជាម៉ូលេគុលអុកស៊ីសែន និងម៉ូលេគុលក្លរម៉ូណូអុកស៊ីត ( CLO ) បន្ទាប់មកម៉ូលេគុលក្លរម៉ូណូអុកស៊ីតធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដទៃទៀតបង្កើតបានជាពីរម៉ូលេគុលអុកស៊ីសែន និងមួយអាតូមក្លរ ។ សកម្មភាពបន្តអាតូមក្លរបានធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនបន្តទៀត ។ នេះជាវដ្តនៃប្រតិកម្មគីមីក្លរជាមួយអូសូន ។ តាមរូបមន្តគីមី មួយម៉ូលេគុលក្លរ៉ូ​ភ្លុយអរ៉ូកាបូនមានផ្ទុក អាតូមក្លរពីមួយទៅបួនហើយគេបានប៉ាន់ស្មានថា អាតូមក្លរមួយអាតូមអាចបំផ្លាញម៉ូលេគុលអូសូនបានរហូតដល់ ១០០ ០០០ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login