ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១.តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា ? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗខ្លះស្ដីពីប្រាសាទព្រះវិហារ ?
២. តើប្រាសាទព្រះវិហារកសាងដើម្បីឧទ្និសថ្វាយដល់អ្វី ?
៣. ដូចម្ដេចដែលហៅថាបេតិកភ័ណ្ឌ ? បេតិកភ័ណ្ឌមានប៉ុន្មានប្រភេទ ? ចូរលើឧទាហរណ៍មកបញ្ជាក់ផង ។
៤. សេ្ដចអង្គណាដែលបានបោះបង់ទីក្រុងអង្គរ ? នៅឆ្នាំណា ? ដោយមូលហេតុអ្វី ? ហើយបានមកបោះបង់ទីក្រុងនៅឯណាខ្លះមុនមកភ្នំពេញ ?
៥. គេអាចដឹកសាសនា ប្រពៃណី ភូមិសាស្រ្ដ នាមសេ្ដចនិងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារអ្វីខ្លះ ?
ចម្លើយ
១. ប្រាសាទព្រះវិហារមានទីតាំងនៅលើភ្នំដងរែក ក្នុងខេត្តព្រះវិហារ ។
+ ប្រវត្តិសំខាន់ៗពីស្ដីពីប្រាសាទព្រះវិហារមានដូចជា ៖
+ សៀមរំលោភឈ្លានពានលើកី ១ នៅឆ្នាំ ១៩៥៤ ។
+ តុលាការអន្តរជាតិសម្រេចឪ្យកម្ពុជាឈ្នះក្ដីប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ ។
+ បញ្ជូលក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោកថ្ងៃទី ៧ កក្កដា ២០០៨ ។
+ សៀមឈ្លានពានលើកទី ២ ថ្ងៃទី ១៥ កក្កដា ២០០៨ ។
២. ប្រាសាទព្រះវិហារកសាងដើម្បីឧទិ្នសថ្វាយដល់ព្រះសិវៈឬ ព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា ព្រះសិខារេស្វរៈ ។ ហើយប្រាសាទនេះក៏ឧទ្និសថ្វាយដល់អាទិទេពផ្សេងៗក្នុងសាសនាព្រាហ្មណ៍ ។
៣. បេតិកកភ័ណ្ឌគឺជាសំណុំទីកន្លែង និងវត្ថុទាំងឡាយដែលគេបានរក្សាទុកឪ្យគង់វង្សព្រោះជាកេរ្ដិ៍ដំណែលពីដូនតាយើងល្អ ប្រណីតមានសារៈសំខាន់ៗផ្នែកវិទ្យាសាស្រ្ដ ជាឧទាហរណ៍ ជាប្រភពជីវិត និងជាសំណុំគំនិតមិនអាចជំនួសបាន ។ វត្ថុទាំងនោះជាក់លាក់របស់យើងដែលបានប្រាប់ពីចំណេះដឹង កិរិយាមាយាទ និងអត្តសញ្ញាណរបស់មនុស្ស ។ បេតិភ័ណ្ឌមានពីរធំៗគឺ ៖
បេតិកភ័ណ្ឌវប្បធម៌មានពីរគឺ ៖
បេតិកភ័ណ្ឌធម្មជាតិ ឧទាហរណ៍ ទិដ្ឋភាព ឬសម្រស់ដែលកើតចេញពីធម្មជាតិ ដែលមានសោភ័ណ្ឌវិជ្ជា មានទីតាំងច្បាស់ដែលជាជំរកសត្វទាំងឡាយក្នុងទឹក ឬ លើគោកហើយមានតម្លៃជាសកល មានលក្ខណៈជាវិទ្យាសាស្រ្ដ ។
៤. សេ្ដចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាតនៅឆ្នាំ ១៤៣១-១៤៣៤ ។ ហើយមូលហេតុនៃការបោះបង់អង្គរគឺ ៖
៥. គេអាចដឹងសាសនា ប្រពៃណី ភូមិសាស្រ្ដ នាមសេ្ដច និងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារដូចជា ៖