ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដូចម្ដេចដែលហៅថាបេតិកភ័ណ្ឌវប្បធម៌អរូបី ?
២. ហេតុអ្វីបានជាគេនិយាយថាសម័យអង្គរជាសម័យរុងរឿង ?
៣. ហេតុអ្វីបានខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ ?
៤. តើការដាក់ចូលប្រាសាទព្រះវិហារបេតិកភ័ណ្ឌពិភពលោកកម្ពុជាបានទទួលប្រយោជន៍អ្វីខ្លះ ?
៥. ចូរបង្ហាញទីតាំងភូមិសាស្រ្ដនៃប្រាសាទព្រះវិហារ ។
ចម្លើយ
១. បេតិកភ័ណ្ឌវប្បធម៌អរូបី គឺជាសម្បត្តិវប្បធម៌ជាតិដែលមិនអាចមើលឃើញអាច កាន់ប៉ះ ឬ ស្នាបបាន ។ បេតិកភ័ណ្ឌអរូបីមានដូចជា ចំណេះដឹង ជំនឿ ព្រលឹង វិញ្ញាណ ទំនៀមទម្លាប់ ប្រពៃណី របាំ ល្ខោន ជាដើម ។ ឧទាហរណ៍ របាំអប្សរា ចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីថ្ងៃទី ៧ វិចិ្ឆកា ២០០៣ ។
២. បានជាគេនិយាយថាសម័យរុងរឿងពីព្រោះ ៖
៣. បានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរព្រោះ ៖
៤. ការដាក់ប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោកទទួលបានប្រយោជន៍ដូចជា ៖
៥. បង្ហាញពីទីតាំងភូមិសាស្ត្រនៃប្រាសាទព្រះវិហា គឺប្រាសាទព្រះវិហារស្ថិតនៅក្នុងឃុំកន្នួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចំងាយប្រមាណ ១០០ គ.ម ខាងជើងរួមខេត្តព្រះវិហារចំងាយជាង ១៥០ គ.ម ភាគឥសាននៃខេត្តសៀមរាបនិងប្រមាណ ៤០០ គ.ម ភាគខាងជើងនៃរាជធានីភ្នំពេញ ។ ក្នុងការធ្វើដំណើរទៅកាន់ព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរ ផ្លូវទីមួយចេញពីខេត្តសៀមរាបតាមផ្លូវកាន់ប្រាសាទ ទៅកាន់បន្ទាយស្រីឆ្ពោះទៅកាន់ស្រុកអន្លង់វែងឡើងទៅដល់ភូមិស្រអែម ហើយរួចបត់ឆ្វេងឆ្ពោះទៅដល់ប្រាសាទតែម្តង ។ ផ្លូវទី២ ចេញពីភ្នំពេញទៅកាន់កំពង់ធំរួចទៅកាន់ព្រះវិហារ ឆ្លងកាត់ទីរួមខេត្តព្រះវិហារ បន្តទៅកាន់ប្រាសាទតែម្តងជួបប្រសព្វគ្នានៃទីប្រជុំជននៃភូមិស្រអែម ។