Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើអ្នកត្រូវស្គាល់អ្វីខ្លះ ដើម្បីទទួលលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាបត្រ + ១  ?

២. ទស្សនៈមួយបានលើកឡើងថា​ “ ការប្រៀនឪ្យគេស្ទួចត្រី ប្រសើរជាងឪ្យត្រីគេហូប “ ។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់់ ។

៣. តើសកម្មភាពអ្វីខ្លះ ដែលអាចបញ្ជាក់ថាគ្រូបង្រៀនម្នាក់មានមនសិការវិជ្ជាជីវៈខ្ពស់ ?

៤. ហេតុអ្វីបានជាខ្មែរចាត់ទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិ ?

៥. ចូរនិយាយអំពីព្រលឹងមាតាធីបតេយ្យនៅក្នុងសង្គមខ្មែរ ។​

ចម្លើយ

១. ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាវបត្រ + ១ ខ្ញុំត្រូវស្គាល់ពីខ្លួន​ឯងដូចជា ៖

  • ស្គាល់ពីសមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនឹងការប្រឡង
  • បំប៉នបន្ថែមលើមុខវិជ្ជាណាដែលខ្សោយ
  • ស្វះស្វែងរកឯដណាដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនដូចជាវិញ្ញាសាដែលធ្លាប់កន្លងរួចមកហើយ
  • ស្រាវជ្រាវបន្ថែមលើចំណេះដឹងវប្បធម៌គ្រប់ឪ្យបានទូលាយ
  • មិនត្រូវមានភាពអំណត់លើសមត្ថភាពរបស់ខ្លួនឡើយ
  • គោរពម៉ោងនៃការធ្វើវិញ្ញាសាដោយខ្លួនឯងឪ្យបានច្បាស់
  • ខិតខំស័្វយសិក្សាជាប្រចាំដោយមិនធ្វេសប្រហែសរហូតដល់ថ្ងៃប្រឡង
  • គោរពតួនាទី និងភារកិច្ចជាបេក្ខជនប្រឡង ។

២.  ពន្យល់ទស្សនៈ “ ការបង្រៀនឪ្យគេចេះស្ទូចត្រី ប្រសើរជាឪ្យត្រីគេហូប ” គឺ

  • នេះជាទស្សនៈគរុកោសល្យមួយសម្រាប់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្ដុះបណ្ដាលសិស្ស និងធនធានមនុស្ស ។
  • ការបង្រៀនមនុស្សឪ្យចេះស្ទួចត្រីមានន័យថា គេត្រូវអប់រំមនុស្សឪ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះគិតគួរដោយខ្លួនឯង ចេះបំពេញមុខរបរវិជ្ជាជីវៈ ដើម្បីរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ
  • ការបង្រៀនឪ្យចេះគិតគួរ ចេះអនុវត្តលើការងារ ចេះបំពេញមុខវិជ្ជាជីវៈដោយ ប្រសើរណាស់ដើម្បីឪ្យគេម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗ ពោលគឺគេអាចរស់នៅដោយខ្លួនគេអស់ជីវិត ។ ប្រសើរជាងឪ្យត្រីគេហូបមានន័យថាប្រសើរជាងការបង្រៀនផ្ដល់ពុទ្ធិរឹងមាំ ចេះអនុវត្តប្រតិបត្តិ និងមានចំណេះចេះរស់នៅដោយខ្លួននាពេលអនាគត ។

៣. សកម្មភាពដែលអាចបញ្ជាក់ថាគ្រូបង្រៀនម្នាក់មានមនសិការវិជ្ជាជីវៈខ្ពស់មានដូចជា ៖​

  • ត្រូវចេះស្រឡាញ់ និងចេះយកចិត្តទុកដាក់ចំពោះកុមារ
  • ត្រូវមានសា្មរតីខ្ពស់ចំពោះខ្លួនឯង ចំពោះសិស្ស ចំពោះគ្រូសារសិស្ស ចំពោះរដ្ឋ និងចំពោះសង្គមមនុស្សទូទៅ
  • ត្រូវបំពេញការងារល្អ មិនខ្ជីខ្ជាចំពោះការងារឡើយ​
  • មានស្មារតីទទួលខុសត្រូវខ្ពស់ និងចេះភ្ញាក់រលឹងខ្ពស់
  • បម្រើការងារបានសមរម្យ និងប្រកបដោយចរិយាថ្លៃថថ្នូរ
  • មានភាពវៃឆ្លាតក្នុងការងារឪ្យល្អ
  • ត្រូវបំពេញការងារឪ្យទាន់ម៉ោងកំណត់ និងបានទៀងទាត់​
  • ពេលឈប់ត្រូវសុំច្បាប់អនុញ្ញាដតិពីលោកនាយកឪ្យបានត្រឹមត្រូវតាមរដ្ឋបាលច្បាស់លាស់ ឬ ជៀសវាងឈប់ដោយគ្មានមូលហេតុច្បាស់លាស់
  • ត្រូវមានកិច្ចតែងការបង្រៀនជាវប្រចាំ
  • ត្រូវផលិតសម្ភារៈឧបទេសក្នុងការបង្រៀនទាក់ទងខ្លឹមសារនេរៀន
  • ត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនជាប្រចាំ
  • ត្រូវដាក់ពិន្ទុសិស្សឪ្យបានសុក្រឹត និងតម្លាភាព
  • ត្រូវកែកិច្ចការសិក្សាឪ្យច្បាស់លាស់
  • ត្រូវតាមដានការសិក្សារបស់ជាប្រចាំ...។

៤. បានជាខ្មែរចាត់ទុកអារាមជាឃ្លាំងវប្បធម៌ជាតិព្រោះ ៖

  • វត្តអារាមកន្លែងរក្សាទុក​និងថែរក្សាវប្បធម៌បានគត់ម៉ត់ល្អនៅពេលប្រជាជនជួយសង្រ្គាម គឺជួយការបំផ្លាញឈ្លានពានពីបរទេស
  • ជាមជ្ឈមណ្ឌលទទួលកូនខ្មែរឪ្យស្នាក់នៅសិក្សារៀនសូត្រអក្សរសាស្រ្ដលេខ និងស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជាតិពោលគឺសាលារៀនពុំទាន់មានសំបូរដូចសព្វថ្ងៃនេះ
  • ឪ្យសាងអំពើកុសលស្របតាមពុទ្ធោវាទ
  • ពង្រីកវប្បធម៌ជាតិឪ្យទូលំទូលាយដល់មហាជនគ្រប់ស្រទាប់វណ្ណៈ
  • ទូន្មានមនុស្សជាតិឪ្យលះបង់អ្វីៗដែលអាក្រក់មិនប្រកាន់វណ្ណៈពណ៌ សម្បុរ​ និងសាមគ្គីគ្នា ។

៥. ​អំពីព្រលឹងមាតាធិបតេយ្យនៅក្នុងសង្គមខ្មែរមានដូចម្ដេច ៖

  • ទំនាក់ទំនងជីវភាពរស់នៅ​ប្រពន្ធជាអ្នកកាន់លុយកាក់ ប្រពន្ធមានសិទ្ធឆែកឆេកហារប៉ៅប្ដីដែលរកលុយមិនបាន ការសម្រេចចិត្តភាគច្រើនត្រូវទទួលកាល ក្រោយមកមានព្រះនាងជ័យទេវី​ឥន្រ្ទទេវី ហើយស្រ្ដីក៏អាចក្លាយជាអ្នកនិពន្ធបានដែរដូចជា អ្នកស្រីសិទ្ធិជាដើម ។
  • ឥទ្ធិពលមាតាធិបតេយ្យក្នុងវិស័យនានាដូចជាទាក់ទងនឹងមនុស្សមេដៃ មេជើង មេកន្រ្ទាញ មេផ្ទះ ...​ទាក់ទងសម្ភារៈប្រើប្រាស់ មេទ្វារ មេដំបូល​ មេបង្អូច...ទាក់ទងទីតាំងគោរពបូជាដូចជាប្រាសាទមេបុណ្យ ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទព្រះគោ ជំទាវម៉ៅ ( តាកែវ ) ហើយនៅក្នុងស្នាដៃអក្សរ សិល្ប៍ខ្មែរ វិញដូចជារឿងព្រះថោងនាងនាគ ឪពុកក្មេករើសកូនប្រសារ ភ្នំប្រុសភ្នំស្រី បុរសកំជិលមានប្រពន្ធជាស្រីគ្រប់លក្ខណ៍ មានយើងសំឡាញ់ពីរនាក់  ធនព្ជា័យ ...។
  • របបមាតាធិបតេយ្យក្នុងជំនឿឆ្នាំ ទំនៀមទម្លាប់ ដូចជាពិធីបុណ្យឡើងផ្ទះ ពិធីចូលម្លប់ ពិធីសែនមេបា ពិធីក្នុងពេលឆ្លងទន្លេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login