Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើគ្រូបង្រៀនត្រូវមានកិច្ចចំពោះសិស្សយ៉ាងដូចម្ដេចខ្លះ ?

២. មនុស្សម្នាក់ៗមិនត្រូវប្រព្រឹត្តអំពើអំពើអាក្រក់ ១០ យ៉ាងដែលទាក់ទងនិងសិទ្ធិមនុស្ស ។ តើអំពើទាំងនោះរួមមានអ្វីខ្លះ ?

៣. តើការស្រឡាញ់រាប់អាន ការគោរព ការជួយទុក្ខធុរៈអ្នកដទៃមានសារៈប្រយោជន៍អ្វីខ្លះ ?

៤. ហេតុអ្វីបានជាគេនិយាយថាគោលដៅជីវិតរបស់មនុស្សមិនគ្រាន់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅដោយមានសេចក្ដីថ្លៃថ្នូរផងដែរ ?
៥. ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពមិនអាចកាត់ផ្តាច់ចេញពីការបណ្ដុះបណ្ដាលធនធានមនុស្សមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេច ?

ចម្លើយ​

១. បង្រៀនត្រូវមានភារកិច្ចចំពោះសិស្សដូចជា ៖

  • ត្រូវផ្តល់ចំណេះដឹងដល់សិស្សលើផ្នែកស្មារតីដើម្បប្រើប្រាស់ក្នុងសង្គ​ម
  • ត្រូវអប់រំលើផ្នែកសុខភាពអប់រំកាយដល់សិស្សដើម្បីទទួលបានសុខភាពល្អ រួមចំណែកកសាង​និងការពារជាតិ
  • ត្រូវអប់រំផ្នែកសីលធម៌ទៅជាសិស្សល្អ កូនល្អ មិត្តល្អទៅអនាគតក្លាយរជា ពលរដ្ឋល្អ​ចេះរស់នៅក្នុងសង្គម
  • អប់រំពលកម្ម ត្រូវបណ្ដុះជំនាញវិជ្ជាជីវៈ ទាក់ទងផ្នែកផលិតកម្ម និងតម្រង់ទិសវិជ្ជាជីវៈ សម្រាប់សិស្សយកទៅ​ប្រកបរបរចិញ្ចឹមជីវិត
  • អប់រំសិល្ប៍វិជ្ជា អប់រំឪ្យចេះស្រឡាញ់ សោភ័ណ្ឌ ស្គាល់សោភ័ណ្ឌ និងចេះបង្កើតសោភ័ណ្ឌ ។

២. មនស្សម្នាក់ៗមិនត្រូវប្រព្រឹត្តអំពើអាក្រក់ ១០ យ៉ាងដែលទាក់ទងនិងសិទ្ធិមនុស្ស ។ អំពើទាំងនោះរួមមានដូចជា ៖​

ក. កាយកម្ម ៣ ដោយអំពើ

  • មិនត្រូវសម្លាប់ ( សិទ្ធិរស់រានជីវិត )
  • មិនត្រុវលួច ( សិទ្ធិស័្វយសម្រេច )
  • មិនត្រូវប្រព្រឹត្ត រំលោភលើភេទនានា ( សិទ្ធិស័្វយសម្រេច )

ខ. វិចិកម្ម ៤ ( ​ដោយវាចា )

  • មិនត្រូវកុហក (​ សិទ្ធិស័្វយសម្រេច )
  • មិនត្រូវនិយាយនិយាយញុះញង់ ( សិទ្ធិស័្វយសម្រេច )
  • មិនត្រូវនិយាយទ្រ គោះបោះបោក ( សិទ្ធិស័្វយសម្រេច ) និងសេចក្ដីថ្លៃថ្នូរ​
  • មិនត្រូវនិយាយពាក្យមិនបានការ  ( សិទិ្ធស័្វយសម្រេច ) និងសេចក្ដីថ្លៃថ្នូរ

គ. មនោកម្ម ៣ ( ដោយចិត្ត )

  • មិនត្រូវចង់បានរបស់អ្នកដទៃ ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
  • មិនត្រូវចង់អាឃា គុំគួន ព្យាបាទ ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ
  • មិនត្រូវនិយាយប្រែក្លាយការពិត ( សិទ្ធិស្វ័យសម្រេច ) និងសេចក្ដីថ្លៃថ្នូរ ។

៣. ការស្រឡាញ់រាប់អាន ការគោរព ការជួយទុក្ខធុរៈអ្នកដទៃមានសារៈប្រយោជន៍ដូចជា ៖

  • ទទួលការរាប់អាន ការគោរព ការយកអាសារពីអ្នកដទៃ តកមកវិញនូវការជួយសង្រ្គោះ លើកទឹកចិត្តពីអ្នកដទៃ
  • មានភាពស្ងប់សុខស្រួលក្នុងខ្លួន ញាតិមិត្តជិតឆ្ងាយ
  • ទទួលបានកិត្តិកយស និងសេចក្ដីថ្លៃថ្នូរក្នុងមួយជីវិត
  • កសាងបានសង្គមមួយល្អ អាចធ្វើឪ្យមានសុវត្ថិភាពទាំងអស់គ្នា ។

៤. បានជាគេនិយាយថាគោលដៅជីវិតរបស់មនុស្សមិនគ្រាន់តែការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅដោយមានសេចក្ដីថ្លៃថ្នូរផងដែរ មានន័យថា ៖

  • មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប
  • ត្រូវចេះរស់
  • រស់ចុះសម្រុងជាមួយអ្នកដទៃ
  • រស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៍ដល់សង្គមជាតិ សង្គម គ្រួសារ និងខ្លួនឯងផ្លាល់
  • មានសីលធម៌ គុណធម៌ រស់នៅល្អ
  • គោរពសិទ្ធិ ច្បាប់ និងសេរីភាពអ្នកដទៃ
  • ស្វះស្វែងរកមុខជំនាញ ចំណេះដឹង បច្ចេកទេស វិទ្យាសាស្រ្ដ តាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន
  • ចូលរួមថែរក្សាបរិស្ថាន អនាម័យ
  • ចូលរួមកសាង ការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដី
  • ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
  • អភិវឌ្ឍខ្លួនឯងជានិច្ច ។

៥. សព្វថ្ងៃត្រូវបណ្ដុះបណ្ដាលធនធានមនុស្សមានលក្ខណៈសម្បត្តិដូចជា ៖

  • ការអភិវឌ្ឍ មានន័យថាការរីកចម្រើនខ្លាំង ការលូតលាស់ក្រៃលែង
  • សុវត្ថិភាព មានន័យថាមនុស្សដែលសេចក្ដីសប្បាយ ។
  • ធនធានមនុស្ស មានន័យមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ពេញលេញ ។
  • កាយសម្បទារឹងមាំ គឺអប់ផ្នែកសុខភាព អនាម័យ និងបរិស្ថានដល់ជនគ្រប់រូប ឪ្យស្គាល់អំពីសារៈសំខាន់ និងផងប្រយោជន៍លើផ្នែកនីមួយ ។ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នាំឪ្យសុខភាពរឹងមាំ ជាកម្លាំងអភិវឌ្ឍប្រទេសជឿនលឿន
  • បណ្ដុះបណ្ដាល នូវបញ្ហាស្មារតីដោយឆ្លងកាត់នូវការត្រិះរិះពិចារណាបណ្ដុះចំណេះដឹងនានាប្រកបដោយសីលធម៌ គុណធម៌ខ្ពស់ ពោលគឺត្រូវមានទំនាក់ទំនងយ៉ាងជិតសិទ្ធិទៅនឹងប្រព័ន្ធខួរក្បាល
  • បណ្ដុះបណ្ដាលចិត្តគំនិត​ ឆន្ទៈមុះមត់ ប្រយុទ្ធយ៉ាងអស់អាចក្នុងចិត្តការពារអភិវឌ្ឍប្រទេសជាតិ ទប់ទល់រាល់សកម្មភាព អសកម្ម របស់សង្គមបង្កើតឡើងជាសា្មរតីសាមគ្គីភាព ភាពរភាព មនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ និងបង្កើតបានជាការស្រឡាញ់ ថែរក្សាការពារ នូវអត្តសញ្ញណជាតិដែលជាដូងព្រលឹងរបស់ជាតិ ។
  • បង្កើតស្នាដៃដែលជាទេសកោសល្យរបស់មនុស្សគ្រប់គ្រងរូបឪ្យក្លាយទៅជាកោសិការបស់មនុស្ស ។ ម្នាក់ៗត្រូវធ្វើអ្វីៗដែលជាគុណប្រយោជន៍ដល់សង្គមជាតិខ្លួន ។​ ការរស់នៅមិនប្រកាន់វណ្ណៈ ឋានៈ ពណ៌សម្បុរ ជំនឿ សាសនា គឺជាគំនិត ចេះរួមរស់ក្នុងសន្ដិភាព និងចុះសម្រុងគ្នា ។ ទង្វើទាំងអស់នេះដើម្បីកសាងខ្លួនឪ្យក្លាយជាស្ថាបនិកដ៏សកម្មក្នុងកសាងប្រវត្តិសាស្រ្ដរបស់សង្គម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login