សំណួរ
១. ហេតុអ្វីបានជាមនុស្សគ្រប់រូបគ្រប់វ័យ មានសិទ្ធិទទួលការអប់រំ ?
២. តើហេតុដូចម្ដេចបានជាប្អូន មកដាក់ពាក្យសុំចូលប្រឡងចូលយកក្របខ័ន្ធរបស់ក្រសួងអប់រំយុវជន និងកីឡា ? ចូរពន្យល់ ។
៣. ចូររៀបរាប់សកម្មភាពអបាយមុខ៤យ៉ាង ។ តើអបាយមុខ ៤ យ៉ាងនេះគូរជាទីក្រុងទីប្រតិបត្តិរបស់យុវជនដែរឬទេ ? ព្រោះអ្វី ?
៤. អ្នកដែលបាត់បង់មនសិការមែងតែតែងនាំមកនូវសេចក្ដីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល ។ តើការបាត់មនុស្សមនសិកាបង្កនូវវិនាសសកម្មយ៉ាងដូចម្ដេចខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ?
៥. តើអ្នកដឹកនាំជានរណា ? លក្ខណៈសម្បត្តិទាំង ១០ របស់អ្នកដឹកនាំនោះរូមមានអ្វីខ្លះ ?
ចម្លើយ
១. បានជាមនុស្សគ្រប់រូប គ្រប់វ័យ មានសិទ្ធិទទួលការអប់រំព្រោះ ៖
- មនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់សេវាសង្គម ត្រូវចូលរួម ចំណែកក្នុងការអប់រំលើផ្នែកចំណេះដឹង បំណិន ឥរិយាបថ
- ទ្រឹស្ដីផ្សារភ្ជាប់នឹងសង្គម ទឹ្រស្ដីផ្សារភ្ជាប់នឹងការប្រតិបត្តិ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវផ្សារភ្ជាប់នឹងទីផ្សារពលកម្ម
- បណ្ដុះធនធានមនុស្សនៅគ្រប់សេវាកម្មសង្គមត្រូវតែបានចូលទៅក្នុងសេវាអប់រំ បើធនធានមនុស្សក្នុងសេវាសង្គមណាមួយពុំបានចូលក្នុងសេវាអប់រំ បើធនធានមនុស្សក្នុងសេវាកម្មណាមួយពុំបានចូលក្នុងសេវាអប់រំនោះទេនឹងត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រ
- ការអប់រំពិតជាសម្រេចបាននូវចតុស្តម្ភ ចំណេះដឹង ចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងចំណេះចេះរស់នៅក្នុងសង្គម ។
២. បុព្វហេតុដែលនាំឪ្យខ្ញុំមកដាក់ពាក្យសុំចូលប្រឡងចូលក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡាព្រោះ ៖
- ជាមុខរបរមួយថ្លៃថ្នូរ ឧត្តុង្គឧត្តម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ
- ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក
- ជាវិស្វករជាដូងព្រលឹង
- ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
- ជាបុព្វការវីជន
- ជាអ្នកចង្អុលបង្ហាញផ្លូវពីសេចក្ដីសុខសុវត្តិភាពសង្គម
- ជាអ្នកការពារ និងដោះស្រាយរាល់បញ្ហារបស់សង្គម
- ជាគ្រូពេទ្យព្យបាលរោគល្ងង់ខ្លៅដែលនៅសង្គមជាតិ
- ជាបុគ្គលដែលគួរគោរព
- ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬ ជាអ្នកមានបុណ្យដ៏ប្រសើរ
- ជាមាតាបិតា ទីពីររបស់សិស្សទាំងអស់ ។
៣. សកម្មភាពអបាយមុខ ៤ យ៉ាងគឺ ៖
- ល្បែងលេងស្រី
- ស្រា
- ល្បែងស៊ីសង
- អំពើពាលា
អបាយមុខ ៤យ៉ាងនេះមិនគួរជាទីប្រតិបត្តិយុវជនទេព្រោះ ៖
- នាំឪ្យការសិក្សាធ្លាក់ចុះ
- នាំឪ្យកើតរោគសង្គម
- នាំឪ្យកើតគ្រោះថ្នាក់ដល់ខ្លួន កេរ្តិ៍ាឈ្មោះឪពុកម្ដាយ
- នាំឪ្យខូចអនាគតខ្លួន និងប្រទេសជាតិ ។
៤. អ្នកដែលបាត់បង់មនសិការមែងតែងតែនាំនូវសេចក្ដីវិនាសដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលជាតិមូលជា ៖
ក. ចំពោះខ្លួនឯង
- បាត់បងការសិក្សា កិត្តិយស និងសេរីភាព
- ការសិក្សា និងការងារ
- គេមើលងាយមិនរាប់រក រស់និងតែម្នាក់ឯង
- សេរីភាព សុវត្តិភាព និងសន្ដិភាព
ខ. ចំពោះសង្គមជាតិ
- ខាតបង់ទ្រព្យសម្បត្តិ
- បះពាល់កិត្តិយលគ្រួសារ
គ. ចំពោះសង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បាត់បង់ផ្នែកសេដ្ឋកិច្ច
- បាត់បង់កិត្យានុភាពប្រទេសជាតិ
- បាត់បង់សុវត្តិភាព អសន្ដិភាពសង្គម
- បាត់បង់សេរីភាពយុត្តិធម៌ មនុស្សធម៌ និងបាត់បង់ប្រជាធបតេយ្យ
- បាត់បង់បូរណភាពទឹកដី វប្បធម៌ អត្តសញ្ញាណជាតិ វប្បធម៌ជាតិ
- ខ្វះភាពម្ចាស់ការ
- ខ្វះការទទួលខុសត្រូវ ។
៥. អ្នកដឹកនាំគឺជាមនុស្សសំខាន់ក្នុងក្រុម ឬសហគមន៍ ។ អ្នកដឹកនាំគ្រប់គ្រងទទួលខុសត្រូវដឹកនាំកិច្ចការអ្វីមួយដើម្បីឆ្ពោះទៅរកគោលដៅ ឬ ដើម្បីសម្រចកិច្ចការណាមួយ ។ លក្ខណៈសម្បត្តិទាំង ១០របស់អ្នកដឹកនាំមាន ៖
- ចេះដឹកនាំ និងគ្រប់គ្រងប្រកបដោយបទពិសោធ
- ចេះគោរពច្បាប់ វិន័យ បទបញ្ញាតិ និងរដ្ឋធម្មនុញ្ញ
- ស្គាល់បញ្ហា និងសេចក្ដីត្រូវការរបស់សង្គមដែលខ្លួនគ្រប់គ្រង និងមានប្រាជ្ញាឈ្លាសវៃ ក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា
- ស្គាល់ពីច្បាប់គ្រប់គ្រងប្រទេស ស្ថាបន័ សហគមន៍ ឬ ក្រុមព្រមទាំងចេះ ស្រឡាញ់ និងការពារយុត្តិធម៌
- ជាមនុស្សប្រាជ្ញាឈ្លានវៃ ចេះរំងាប់រំលោះទាស់ទែងក្នុងសង្គមរវាងនាយទុន និងកម្មករ រដ្ឋ និងរាស្រ្ដ
- ចេះស្រឡាញ់ធម៌អាថ៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ការពិត និងធ្វើខ្លួនឪ្យគេគោរព
- មានសន្ដោសដោយបច្ច័យបួនតាមមានតាមបាន មិនរំលោភលន់ខ្ជះខ្ជាយមិនចង់បានហួសឋានៈមិនចង់ហួសឋានៈមិនហ៊ីហាហួសអ្វីដែលខ្លួនកំពុងមាន
- មានចិត្តអំណត់ មិនក្រោធផ្ដេសផ្ដាស
- មានសេចក្ដីក្លាហានរឹងប៉ឹងប្រកបដោយសតិសម្បជញ្ញៈ
- ចេះរស់នៅដោយមិនជំពាក់ការលន់ មាសនមេត្តា ករុណា មុទិតា និងឧបេក្ឋា ។