សំណួរ
១. តើគ្រូបង្រៀនត្រូវមានសមត្ថភាពអ្វីខ្លះ ?
២. តើប្រព័ន្ធនៃការបង្រៀនចែកជាប៉ុន្មាន ? អ្វីខ្លះ ?
៣. តើវិធីបង្រៀនតាមបែបប្រពៃណីមានអ្វីខ្លះ ?
៤. តើគោលការណ៍នយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាមានអ្វីខ្លះ ? ចូរពន្យល់ ។
៥. តើកត្តាអ្វីខ្លះ ដែលបណ្ដាលឪ្យសីលធម៌សង្គមខ្មែរធ្លាក់ចុះ ? ចូរពន្យល់ពីកត្តានីមួយៗ ។
ចម្លើយ
១. គ្រូបង្រៀនត្រូវមានសមត្ថភាពដូចជា ៖
- ចេះយកចិត្តទុកដាក់ដល់សិស្ស
- មានទំនាក់ទំនងល្អជាមួយគ្រួសារ សាលារៀន សហគមន៍
- អនុវត្តន៍កម្មវិធីសិក្សាឪ្យបានចប់
- ធ្វើកិច្ចតែងការបង្រៀនឪ្យបានទៀតទាត់ និងមានលក្ខណៈវិទ្យាសាស្រ្ដ
- គោរពេលវេលាក្នុងការបង្រៀន
- អនុវត្តន៍បាននូវលក្ខខន្ដិកៈរបស់មន្រ្ដីរាជការ
- ចេះស្គាល់ពីនាទី និងភារកិច្ចរៀងៗខ្លួន
- មានសាមគ្គីភាពល្អជាមួយគណៈគ្រប់គ្រងនិងសហការីក្នុងអង្គភាព
- គោរពនូវគោលនយោបាយរបស់ក្រសួងនិងរាជរដ្ឋាភិបាល ។
២. ប្រព័ន្ធនៃការបង្រៀនចែកជាពីរសំខាន់គឺ វិធីសកម្ម និងវិធីអសកម្ម ៖
វិធីសកម្ម ( សិក្សាតាមបែបតថភាពជាក់ស្ដែង )
- ជាវិធីដែលធ្វើឪ្យសិស្សចេះស្រាវជ្រាវ
- ធ្វើឪ្យសិស្សចេះពិសោធ
- ធ្វើឪ្យសិស្សចេះច្នៃប្រឌិត
វិធីអសកម្ម ( សិក្សាតាមបែបសម្ដីនិយម )
- បង្រៀនតាមបែបពណ៌នា
- បង្រៀនតាមបែបឧទេសបកស្រាយពន្យល់
- បង្រៀនតាមបែបអត្ថាធិប្បាយ
៣. វិធីបង្រៀនតាមបែបប្រពៃណីមាន ៖
- វិធីឧទេស
- វិធីសន្ទនា
- វិធីអព្ភរញាន
- វិធីពិសោធន៍
- វិធី្ឲហ្វឹតហាត់
- វិធីសារឡើងវិញ
- វិធីប្រើប្រាស់ដសៀវភៅនិងឯកសារ
- វិធីត្រួតពិនិត្យចំណេះដឹងចំណេះធ្វើ និងបំណិនប្រសប់ ។
៤. គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡាមានដូចជា ៖
ក. គោលដៅអប់រំជាតិ
- ពលរដ្ឋមានចំណេះដឹង និងបំណិនវិជ្ជាជីវៈ
- ចេះពង្រីកសុខភាព និងសមត្ថភាព ជួយកែលំអគ្រួសារ និងសង្គម
- មានទំនុកចិត្តលើខ្លួនឯង
- មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ
- ស្រឡាញ់ពលកម្មនិងបច្ចេកវិទ្យា
- យល់ដឹងពីការអភិវឌ្ឍសង្គមជាតិ និងអន្តរជាតិ
ខ. គោលការណ៍អប់រំជាតិ
- សាលារៀនផ្សារភ្ជាប់នឹងសង្គម
- ទ្រឹស្ដីផ្សារភ្ជាប់នឹងប្រតិបត្តិ
- ការបណ្ដុះបណ្ដាលធនធានមនុស្សផ្សារភ្ជាប់ និងទីផ្សារពលកម្ម
គ. លើកកំពស់ប្រសិទ្ធិភាពទទួលខុសត្រូវ
- ទំនាក់មានមាតាបិតានិងរដ្ឋអំណាចសហគមន៍
- ទំនាក់ទំនងសហគមន៍ និងអន្ដរជាតិ
ឃ. សហគមន៍ជាកត្តាជោគជ័យសម្រាប់ការអប់រំទាំងអស់គ្នាក្នុងបរិបទកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ។
៤. កត្តាដែលបណ្ដាលឪ្យសីលធម៌សង្គមខ្មែរធ្លាក់ចុះមានដូចជា ៖
ក. កត្តាផ្លាល់ខ្លួន ទទួលយកនូវវប្បធម៌បរទេស ដែលមានលក្ខណៈឆើតឆាយសម្ភារៈទំនើបៗចង់បានភាពស្អាតបាតហួសហេតុ ភ្លេចខ្លួនជានរណជាតិសាសន៍ខ្លួន វប្បធម៌ខ្លួន មានចិត្តភ្លើតភ្លើន ...។
ខ. កត្តាគ្រួសារ
- ឪពុកម្ដាយ បងប្អូន ខ្វះការអប់រំបន្ថែម តាមដានអប់រំដោយសន្ដិវិធី ផ្ដេកផ្តួលយកលេសលើកការងារផ្ទាល់ខ្លួន
- កម្រិតជីវភាពគ្រួសារក្រីក្រ គ្មានការងារធ្វើ
- កម្រិតជីវភាពខ្ពស់លើសហួលពីសីលធម៌ កូនលក្ខណៈអាង ការងារ...
គ. កត្តាសង្គម
- កន្លែងអនាធិបតេយ្យ គ្មានការគ្រប់ត្រឹមត្រូវ ម៉ត់ចត់ ច្រើនមានល្បែង ស៊ីសង ស្រី ស្រា គ្រប់ប្រភេទ កាប់ចាក់ បាញ់ ឆក់ ប្លន់ ...។
- អ្នកដឹកនាំអសមត្ថភាព ប្រព្រឹត្តអំពើពុករលួយ គ្មានទំនួលខុសត្រូវ
- ការចាក់ផ្សាយ គ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការ អនុញ្ញាតិឪ្យនាំរូបភាពអាសអាភាស កាសែត ទស្សនាវដ្ដ ប្រព័ន្ធអ៊ិនធ័រណែត ។
ឃ. កត្តាសាលារៀន
- ការអប់រំមិនដិតដល់ គ្រូគ្មានជំនាញឯកទេសត្រឹមត្រូវ
- រដ្ឋាភិបាល ក្រសួងខ្វះការយកចិត្តទុកដាល់ដល់ប្រព័ន្ធអប់រំ ។
៥. ក្នុងនាមយើងជាគ្រូបង្រៀនម្នាក់ដើម្បីបង្ហាញយើងជាបុគ្គលសក្តិសមជាគ្រូបង្រៀនគឺ ៖
- ត្រូវវរៀបចំអត្តចរីករបស់ខ្លួនឪ្យបានល្អ ទាំងនៅសាលា និងសង្គម
- ត្រូវមានសម្ភារៈក្នុងជំនួយបង្រៀនសិស្ស
- ត្រូវតែរៀនឪ្យទៀងទាត់ និងទាន់ពេលវេលា
- ត្រូវខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនជាគ្រូបង្រៀន និងនាមជាបុគ្គលិករដ្ឋម្នាក់
- ត្រូវបង្ហាញសង្កមថាយើងជាបុគ្គលគម្រូថែលសង្គមចាំបាច់យកមកប្រើប្រាស់
- បំបាត់ចោលរាល់អ្វីដែលជាចរិកធម្មជាតិរបស់ខ្លួន
- ខិតខំធ្វើយ៉ាងណាអប់រំកូនចៅ សមាជិកគ្រួសារ ឪ្យធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ
- ប្រាស់ចាកអំពើអបាយមុខផ្សេងៗទាំងឡាយ ។