Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើការសំពះមានអ្វីខ្លះ ? ចូររៀបរាប់ និងពន្យល់ ?

២. នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងតើមានខេត្តណាដែលធំជាងគេ ? មានផ្ទៃដីប៉ុន្មាន ? មានប៉ុន្មានស្រុក ? តើស្រុកណាខ្លះ ?

៣. តើបេតិកភ័ណ្ឌជាអ្វី ? អត្តសញ្ញណជាតិអ្វី ? ចូរពន្យល់អត្តសញ្ញាណ “ ខ្ញុំជានរណា “ និង “ យើងជានរណ “ ។

៤.​តើអ្នកមានទស្សនៈយ៉ាងណាដើម្បីថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌និងបេតិកភ័ណ្ឌ ធម្មជាតិ របស់ជាតិនីមួយៗលើពិភពលោកឪ្យគង់វង្ស ?

៥. តើប្រាសាទព្រះវិហារ ត្រូវបានអង្គការយូនេស្កូសម្រេចជាផ្លូវការដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅ ថ្ងៃ ខែ ឆ្នាំណា ? នៅទីក្រុងណា ? ប្រទេសណា ?

ចម្លើយ

១. ការសំពះមាន ៥ បែបគឺ ៖

  • ចុងម្រាមត្រឹមត្រូវដើមទ្រូង ប្រើសម្រាប់វ័យ ឬឋានៈស្នើគ្នា ឬ ប្រហាក់ប្រហែលគ្នា មិត្តភក្ដី និងអ្នកមានវ័យចាស់ជាង ឬឋានៈខ្ពស់ជាងដែលត្រូវសំពះតបចំពោះអ្នកមានវ័យចាស់ជាងក្មេងជាង ថ្នាក់ទាបជាង ។
  •  ចុងម្រាមត្រឹមមាត់ ប្រើជាមួយវ័យក្មេងវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ ។
  • ចុងម្រាមចុងច្រមុះប្រើជាមួយឪពុកម្ដាយជីដូនជីតាគ្រូបាអាចារ្យ ឬអ្នកមានគុណ ។
  • ចុងម្រាមត្រឹមចិញ្ចឹម ប្រើជាមួយព្រះមហាក្សត្រ ព្រះសង្ឃ ឬ វត្ថុស័ក្ត សិទ្ធិសក្ការៈ
  • ចុងម្រាមផ្គុំលើចិញ្ចឹម​ ទៅលើប្រើជាមួយទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួងបសំបូងសំរូង ។

២. នៅក្នុងព្រះក្នុងព្រះរាជាណាចក្រកម្ពុជាយើងខេត្តដែលធំជាងគេគឺខេត្តមណ្ឌលគិរី មានផ្ទៃដី ១៤. ២៨៨ គីឡូម៉ែត្រការរេ ។ មានស្រុក ៤ គឺ ៖

  • ស្រុកអូរាំង
  • ស្រុកកោះញែក
  • ស្រុកពេជ្ជតា និងស្រុកកែវសីមា ។

៣. បេតិកភ័ណ្ឌ ជាទ្រព្យសម្បត្តិឬ កេរតកដែលមានជាប់មកពីដូនតា​ ។ ឧទាករណ៍ ៖ ប្រាសាទទាំងអស់ជាបេតិកភ័ណ្ឌរបស់ជាតិខ្មែរ ។ អត្តសញ្ញាណជាតិ សំដៅលើអ្វីៗ ដែលមានលក្ខណៈសម្គាល់ ជារបស់ជាតិរៀងៗខ្លួន ។

  • ពន្យល់អត្តសញ្ញាណ “ ខ្ញុំជានរណា “ និង “ យើងជានរណា “

ក. ខ្ញុំជានរណាចង់បញ្ជាក់ពីអត្តសញ្ញារបស់ខ្ញុំ ។ ឧទាហរណ៍ ៖ ខ្ញុំជាមន្រ្តីគ្រប់គ្រង ខ្ញុំជាសាស្រ្ដចារ្យ មានរូបរាងមិនខ្ពស់  មិនទាប ដំណើរទន់ភ្លន់សំដីមួយៗ សុភាពរាបសារ តែម៉ឹងម៉ាត់ ចិត្តនឹងនរ ជនជាតិខ្មែរ មានជំនឿលើពុទ្ធសាសនា ស្រឡាញ់ទំនៀមទម្លាប់បុរាណ សំលៀកបំពាក់មិនឆើតឆាយ ។

ខ. យើងជានាមនរណា សំដៅលើអត្តសញ្ញាណ យើងទាំងអស់គ្នា ។

  • យើងក្នុងនាមខ្ញុំជាសមាជិកក្រុមមួយ ដោយផ្សារភ្ជាប់ជាមួយសមាជិកដទៃទៀតទៅតាមការសំដៅលើជាតិ ជនជាតិ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី ភាសា និយាយ សំលៀកបំពាក់ ចំណង់ចំណូលដូចគ្នា ឬ ផ្សេងគ្នា ជាអត្តសញ្ញាណ ដែលស្ដែងឡើង ចំពោះបុគ្គលម្នាក់ ។

៤. ដើម្បីថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌធម្មជាតិរបស់ជាតិនីមួយៗ លើពិភពលោកឪ្យគង់វង្សយើងត្រូវ ៖

  • បណ្ដុះមនាសិកាជាតិ អន្តរជាតិ ដល់ប្រជាជនគ្រប់រូបស្គាល់ពីតម្លៃបេតិកភ័ណ្ឌ ដែលជាមរតកវប្បរបស់មនុស្សជាតិ និងស្នាដៃរបស់បុព្វបុរសនៃជនជាតិនីមួយៗ
  • ផ្សព្វផ្សាយឪ្យទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទាំងសកលលោក ដើម្បីចូលរួមចំណែកថែរក្សា ការពារ សម្បត្តិដ៏ថ្លៃថ្លានេះ
  • បង្កើតច្បាប់ និងអនុវត្តន៍ឪ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទលើ្មសបំផ្លាញបេតិកភ័ណ្ឌធម្មជាតិ និងបេតកិភ័ណ្ឌវប្បធម៌ របស់ពិភពលោក ដូចជា បំផ្លាញបេតិកភ័ណ្ឌធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ របស់ពិភពលោក ដូចជាបំផ្លាញរមណីដ្ឋានធម្មជាតិ លួចជីកគាល់កកាយ រំលើងយកថ្មជាំសម្បត្តិវប្បធំម៌របស់ជាតិ ...
  • ធានាសន្តិសុខ ដល់សុវត្តិភាពតាមតំបន់ រមណីដ្ឋានទេសចរណ៍ដើម្បីទាក់ទាញភ្ញៀងជាតិ អន្តរជាតិ ឪ្យទស្សនាច្រើន
  • ចាត់វិធានការថែរក្សាការពារ បេតិកភ័ណ្ឌ ធម្មជាតិ អន្តរជាតិជាប់ជានិច្ច និងមិនធ្វេសប្រហែស
  • បណ្ដុះស្មារតីប្រជាជនលពិភពលោកឪ្យគេយល់ថា បេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិ ជាប្រភពនៃការនាំមកនូវ សេចក្ដីយ៉ាងសំខាន់ សម្រាប់ជាតិសាសន៍នីមួយៗ
  • បណ្ដុះស្មារតីឪ្យគេយល់ថាមរតកវប្បធម៌ និងធម្មជាតិរបស់ជាតិនីមួយៗដែលឆ្លងកាត់តាមរយៈ ទេសចរណ៍ជាតិ និងភ្ញៀងទេសចរណ៍អន្តរជាតិពិតជានាំនូវសាមគ្គីភាព ភាពរភាពរវាងប្រជាជាតិលើកសកលលោក ។

៥. ប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិភ័ណ្ឌលោកគឺ នៅថ្ងៃទី ៧  កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login