Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើព្រះករុណាព្រះបាទនរោត្តមសីហនុ ទ្រង់សូត្រនៅថ្ងៃខែឆ្នាំណា ? ចូរនិយាយពីខប្រវត្តិសិក្សារបស់ទ្រង់ផង ។​

២. ចូរនិយាយពីប្រវត្តិសង្ខេបព្រះបាទនរោត្តម សីហនុ ។

៣. តើការបោះបង់ចោលទីក្រុងអង្គរនៅឆ្នាំណា ? ដោយព្រះមហាក្សត្រអង្គណា ? ចូរបង្ហាញពីមូលហេតុនៃការបោះបង់នោះ ។​
៤. តើកត្តាអ្វីខ្លះដែលធ្វើឪ្យសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្រ្ដខ្មែរ ?

ចម្លើយ

១. ព្រះបាទនរោត្តសីហនុទ្រង់ប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ។

+ ប្រវត្តិសិក្សានៅសាលា

  • ប្រង់ស័្វរ បូដូវុំា ( នៅប្រទេសកម្ពុជា )
  • សាសីឡូលូបា ( នៅវៀតណាម )
  • សូមៀរ ( នៅប្រទេសបាំង )

+  ព្រះបិតានាម នរោត្តម សុរាម្រឹត

+  ព្រះមាតានាម ស៊ីសុវត្តិមុនីវង្ស កុសមៈនារីរតន៍សិរីចឌ្ឍនា

+ នៅឆ្នាំ ១៩៤៦ នៅប្រទេសកម្ពុជាមានព្រឹតិ្តការណ៍សំខាន់ពីរគឺ ៖

  • សនិ្នសញ្ញាបណ្ដោះអាសន្នបារាំង ខ្មែរ ស្ដីពីការបញ្ឈប់អាណាព្យាបាលនៅវិស័យរដ្ឋបាល
  • ការរៀបចំបោះឆ្នោតតាមបែបលទ្ធិប្រធិបតេយ្យ លើកដំបូងដើម្បីជ្រើសតាំងសភាធម្មនុញ្ញ ។

២. ព្រះករុណាព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។​

          ចាប់ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សាហ្រ្វង់ស្វ័របូឌូនៅរាជធានីភ្នំពេញ​បន្ទាប់មកទ្រង់បានបន្ដការសិក្សានៅវិទ្យាល័យបារាំងសាសឺលូ ឡូបានៅព្រៃនគរ វៀតណាមខាងត្បូង ។

          លុះដល់ខែមេសា ឆ្នាំ ១៩៤១ ក្រុមប្រឹក្សារាជបលង្គ័ង្គបានជ្រើសតាំង និងថ្វាយព្រះឋានព្រះអង្គជាព្រះមហាចក្រកម្ពុជានៅរាជធានីភ្នំពេញ ។

          នៅឆ្នាំ១៩៤៦ និងឆ្នាំ ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់សិក្សាខ្លស់នៅសាលាអនុវត្តទ័ពសេះនិងកងទ័ពរថពាសដែកនៅសូមៀរបរទេសបារាំង ។

          ពីឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើព្រះរាជបូនីយកិច្ចទាមទារឯករាជ្យ ហើយក៏ទទួលបានឯករាជ្យទាំងស្រុងរបស់ព្រះរាជាណាចក្រកម្ពុជាពីប្រទេសបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។

          នៅខែមេសា ឆ្នាំ ១៩៥៥ព្រះករុណាព្រះបាទនរោត្តម​ សុរាម្រឹតទ្រង់បានថ្វាយចំពោះព្រះករុណាព្រះបាទនររោត្តម សីហនុវរ័្មន នូវព្រះបរមងារជាំសម្ដេចសីហទាំងស្រុងរបស់ព្រះរាជាបូនីយកិច្ចទាមទារឯករាជ្យ ហើយក៏ទទួលឯករាជ្យទាងស្រុងរបស់ព្រះរាជាណាចក្រកម្ពុជាពីប្រទេសបារាំងនៅថ្ងៃទី ៩ វិចិ្ឆកា ឆ្នាំ ១៩៥៣ ។

          ព្រះករុណាព្រះបាទនរោត្តម សីហនុ ទ្រង់បានបង្កើតសង្គមរាស្ត្រនិយមកុំមុយណូតេសូស្យាលីសប៉ូពុយលែរ ។

          ព្រះករុណាបាទនរោត្តមសីហនុ ទ្រង់បានចូលរួមក្នុងសន្និសីទកំពូលអាហ្វ្រិក អាស៊ីលើកទី ១ នៅទីក្រុងបាសនឌុងប្រទេសឥណ្ឌានេស៊ី ។ នៅទីនោះព្រះអង្គបានប្រកាសពីអព្យាក្រឹត្យភាពនៃព្រះរាជាណាចក្រកម្ពុជា ។​

          នៅឆ្នាំ១៩៥៦ ដនៅប្រ៊ិយូនី សាធារណៈរដ្ឋសង្គមនិយមសហព័ន្ធយូហ្គូស្លារីព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់បានចុះហត្ថលេខាជាមួយប្រធានធិបតីហ្សស៊ីប្រូទីតូ បន្ទាប់ប្រធានាធិបតី ហ្គាម៉ាអាបែបណាស្ស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រួមប្រធានាធិបតីសូកាណូ ប្រទេសឥណ្ឌូនេស៊ី និងនាយករដ្ឋមន្រ្តីហ្សារ៉ាហាសឡាល់ នេរុប្រទេសឥណ្ឌា លើធម្មនុញ្ញនៃចលនាមិនចូលបក្សសម័្ពន្ធ ។ ព្រះអង្គបានក្លាយទៅជាអ្នកទី ៥ នៃអ្នកបង្កើតចលនានេះ ។​

          នៅឆ្នាំ ១៩៦០ គឺនៅពេលដែលព្រះបាទនរោត្តមសុរាម្រឹតទ្រង់យាងសោយព្រះទិវង្គត ព្រះករុណាព្រះបាទរោត្តមសីហនុ ត្រូវបានសមាជិកសភាខ្មែរជ្រើសតាំងព្រះអង្គជាឯកច្ឆ័នជាព្រះប្រមុខរដ្ឋនៃព្រះរាជាសណាចក្រកម្ពុជា ។ ក្នុងឋានៈព្រះអង្គក៏បានបន្ដដឹកនាំប្រជារាស្រ្ដក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសំខាន់ ។

          ក្នុងឆ្នាំ១៩៦៤ ព្រះអង្គបានយាងចូលរួមនៅក្នុងសន្និសីនកំពូលលើក១ នៃចលនាមិនចូលបក្សសម័្ពន្ធនៅបែលក្រាត យូហ្គូស្លវី ។

          នៅថ្ងៃទី ១៨ មិនា ឆ្នាំ ១៩៧០ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនៈកិច្ចជាផ្លូវការសហភាពសូវៀត ព្រះករុណាព្រះបាទនរោត្តម សីហនុបានទទួលរងគ្រោះដោយរដ្ឋប្រហារមួយនៅភ្នំពេញ គឺរដ្ឋប្រហារយោធាដែលមាន លន់ ណុល ទ្រង់ សិរិមតៈ ជាមេក្លោង ។ សាធារណៈរដ្ឋខ្មែរ របស់លន់ ណុល ត្រូវបានបង្កឡើងនៅខែតុលាឆ្នាំ ១៩៧០ ។​
          នៅថ្ងៃទី ២២ មិនា ឆ្នាំ ១៩៧០ ព្រះអង្គបានក្លាយទៅជាប្រធា​នចលនាតស៊ូរណសិរ្សរួមជាតិកម្ពុជា ។ នៅខែមេសា ១៩៧០ មៅកង់តុង សាធារណៈរដ្ឋប្រធាមានិតចិន ដល់នៅក្នុងនោះព្រះអង្គជាផ្ដើមសន្និសនីកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលក្នុងនោះមានអ្នកចូលរួមពីអ្នកកម្ពុជា “ ហ្វុង “ ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម “ ឯកឧត្តម ហាំវ៉ាន់ដុតនាយករដ្ឋមន្រ្ដីវៀតណាមខាងជើង “ ពីរណសិរ្សរំដោះវៀតណាមខាងត្បូងឯកឧត្តមប្រធាន ង្វៀន ហ្វីមថ និងណេរ ឡាវហាក់សាត “ ព្រះអង្គម្ចាស់សុផាវង្ស “ ។

          ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួមរួមជាតិដណ្ដើមបានទាំងស្រុងនៅកម្ពុជា ។

          រដ្ឋនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងពេលនោះព្រះករុណា ព្រះបាទនរោត្តម សីហនុ បានក្លាយជាព្រះរាជហឬទ័យលាលែងពីតំណែងពីប្រធាននៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ។

          នៅឆ្នាំ១៩៨២ ព្រះអង្គបានក្លាយជាប្រធានកម្ពុជាប្រជាធិបតេយ្យម្ដងទៀតឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៩០ ព្រះអង្គទ្រង់ជាប្រធាននៃចលនាជាតិ អ៊ែរ អិន សេ​ រ៉ែ ណាស្យូណាល់ ឌុយ កំបូដ ហ្សា ។

          នៅថ្ងៃទី ១៧ កក្កដា ១៩៩១ ទ្រង់ចាកចេញពីប្រធានកម្ពុជាប្រជាធិបតេយ្យនិងចលនាតស៊ូជាតិកម្ពុជានៅលើភាគីទាំងអស់នានា ។ ព្រះអង្គបានសមាជិកទាំង ១១ នៃអេស អិម ស៊ី ជ្រើសតាំងឯកច្ឆ័នជាប្រធាន សមាជិកអចិន្រ្តៃយ៍ ។​

          នៅថ្ងៃទី២៤ មិថុនា ១៩៩១ ព្រះអង្គទ្រង់បានទទួលជាអ្នកដឹកនាំនៃអេសអិមស៊ី នូវការយល់ព្រមនិងប្រកាសជាឧឡារិក នៅការឈប់បាញ់គ្នាដោយគ្មានកំណត់ពេលវេលា​និងទីកកន្លែងនៅកម្ពុជា ហើយនិងការឈប់ទទួលយក ដោយកងទ័ពទាំងបួនភាគីនៅជំនួញយោធាពីបរទេស ។

          ទីក្រុងភ្នំពេញត្រូវបានជ្រើសរើសដោយអែស អិម ស៊ី ក្រោមព្រះរាជអធិបតីភាពព្រះករុណាព្រះបាទនរោត្តម​ សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រជាផ្លូវការ ។

          ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ព្រះអង្គបានយាងនិវត្តន៍មករាជធានីភ្នំពេញវិញប្រកបដោយជោគជ័យនិងសុវត្តិភាព ។

          ក្រោយពីមាតុភូមិនិវត្តរបស់ព្រះអង្គរាជរដ្ឋាភិបាលកម្ពុជាដែលមានឯកឧត្តម ហ៊ុន សែន នាយករដ្ឋមន្រី្ដ និងឯកឧត្តម ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ហ្វុន ស៊ិនប៉ិន ដែលព្រះអង្គ រណឬទ្ធិ ជាប្រធានគណបក្ស និងខ្មែរក្រហមមានឯកឧត្តម ខៀរ សំផន ជាប្រធានគណបក្សដែលបានប្រកាសជាបន្ដបន្ទាប់ដែលមានលាយលក្ខណ៍អក្សរថាសម្ដេចព្រះនរោត្តមសីហនុ នៅតែព្រះប្រមុខរដ្ឋពេញលក្ខណៈច្បាប់នៃកម្ពុជារដ្ឋកម្ពុជារដ្ឋទាំងមូល ។ ម្យ៉ាងទៀតព្រះនរោត្តមសីហនុនៅតែរក្សាជាផ្លូវការនាំតួនាទីជាព្រះប្រមុខរដ្ឋកម្ពុជាទាងមូលរហូតដល់ការបោះឆ្នោតជ្រើសរើសនៅឆ្នាំ ១៩៩៣ ។

          នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ សម្ដេចព្រះរោត្តមសីហនុ បានលាយព្រះហស្ដលេខា លើ់ព្រះរាជក្រមឪ្យប្រើប្រាស់ ជាផ្លូវការ នបីរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលសភារដ្ឋធម្មនុញ្ញតបានអនុម័តច្បាប់គ្រាំទ្រសំឡេង ១១៣ និង ៥ ប្រឆាំង ២ អនុវាទ កាលទីថ្ងៃទី ២១ ខែកញ្ញា ១៩៩៣ ។

          ថ្ងៃទី ២៤ កញ្ញា ១៩៩៣ ព្រះករុណាព្រះបាទនរោត្តមសីហនុ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

          ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះបិតាឯករាជ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានយាងសោយទិវង្គតនៅថ្ងៃទី ១៥ តុលា ឆ្នាំ ២០១២ ដោយរោគាយាទ នាទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមា​និត ចិនវេលាម៉ោង ១.២០ នាទីរំលងអាធា្រត ។

៣. ការបោះបង់ចោលទីក្រុងអង្គរនៅឆ្នាំ ១៤៣១ ដោយព្រះបាទពញាយ៉ាត ។ មូលហេតុហេតុនៃការបោះបង់ចោលនោះមានដូចតទៅគឺ ៖

  • ការធ្លាប់ចុះនៃសម័យអង្គរដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាប្រសិនបើខ្មាំងសត្រូវចូលមកវាយក្រុងអង្គរម្ដងទៀត ។ ដើម្បីឡើយទីក្រុងអង្គរសិ្ថតនៅចំកណ្ដាលប្រទេស​តែដោយសារតែជនជាតិសៀមចេះតែរុករានចង់ដណ្ដើមយកទឹកដីខ្មែរជាបន្ដបន្ទាប់ដែលត្រូវបាត់បង់ទឹកដីយ៉ាងធំធេងនោះ ទីក្រុងអង្គរត្រឡប់ជាស្ថិតនៅជាយប្រទេសវិញ ។ ដូចនេះការពារទីក្រុងដែលជាបេះដូងរបស់ប្រទេសពុំនានា ។
  • ដោយតំហយប្រជាជនយ៉ាងខ្លាំងនៅតំបន់អង្គរព្រោះប្រជាជនតំបន់នេះត្រូវសៀមបានកៀរយកជាឈ្លើយយកទៅប្រទេសអស់ ។ បញ្ហានេះបានតម្រូវឪ្យមានការផ្លាស់ប្តូរទីក្រុងនេះឯងទៅរកកន្លែងផ្សេងទៀតដែលនៅឆ្ងាយពីខ្មាំងសត្រូវទីកន្លែងដែលអាចបង្កបង្កើនផលបានល្អ ។​

កត្តាដូចជាបានរៀបរាប់ខាងលើជាកត្តាសមស្របតម្រូវឪ្យព្រះបាទពញាយ៉ាតត្រូវតែសម្រេចព្រះទ័យចាកចោលអង្គរនៅឆ្នាំ ១៤៣១ មកនៅទួលបាសានវិញគឺនៅស្រីសន្ធរសព្វថ្ងៃនេះ ។

៤. កត្តាដែលធ្វើឪ្យសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្រ្ដខ្មែរ គឺ ៖

  • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្តនិងគោរពចំពោះព្រះមហាក្សត្រ​។ ព្រះមហាក្សត្រជាអាទិទេព អាទិទេពគឺជាស្ដេច ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗ ។
  • វិស័យយោធា កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ពេលប្រយុទ្ធជាមួយខ្មាំងសត្រូវ ព្រះមហាក្សត្រចេញផ្ទាល់ព្រះអង្គ ។ ព្រះគម្រូដ៏ល្អនេះបានធ្វើឪ្យកងទ័ពឈានសេចក្តីក្លាហាន និងខ្លាំងពូកែ ។
  • វិស័យរដ្ឋបាល មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវតាំងពីថ្នាក់លើរហូតដល់ក្រោម ។
  • វិស័យតុលាការ យុត្តិធម៌ សង្កមត្រូវបានធានា ព្រះរាជាទ្រង់បានកាត់សេចក្ដីជូនប្រជាពលរដ្ឋ ។
  • វិស័យកសិកម្ម មានការរីកចម្រើនដោយសារ ធ្វើទំនប់ទឹក ប្រលាយទឹកដើម្បីបម្រើវិស័យកសិកម្ម​។ ផលត្រូវត្រូវបាននាំចេញទៅប្រទេសក្រៅ ។
  • វិស័យសេដ្ឋកិច្ច មានការរីកចម្រើនដោយនាំទិន្នផលយកទៅលក់នៅក្រៅប្រទេស ។
  • វិស័យវប្បធម៌ មានការរីកចម្រើនរហូតដល់សកលវិទ្យាល័យ ។​
  • ក្រៅពីកត្តាដូចបានរៀបរាប់ខាងលើនៅមានកត្តាផ្សេងៗ ទៀតដលបង្កលក្ខណៈធ្វើឪ្យសម័យអង្គរបានប្រកាន់នយោបាយពង្រីកទឹកដីលើរដ្ឋតូចតាចហើយចងសម័្ពន្ធជាមួយប្រទេសធំ ។ នយោបាយនេះមានលទ្ធភាពអាចប្រមូលទ្រព្យសម្បត្តិពីបណ្ដារដ្ឋតូចតាចដើម្បីកសាងប្រទេស ។

       ម្យ៉ាងទៀតសម័យអង្គរមានលក្ខណៈងាយស្រួលក្នុងការកសាងប្រទេសជាតិដោយសារទីក្រុងនៃសម័យនោះនៅចំកលណ្ដាលប្រទេសហើយជនជាតិជិតខាថនៃយើងពុំទាន់មានលទ្ធភាពបង្ការំខាន​ដល់ការកសាងជាតិរបស់យើងនៅឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login