សំណួរ
១. តើរឿងក្ដីប្រាសាទព្រះវិហារថៃឈ្លាន នៅថ្ងៃណាខែណា ឆ្នាំណា ? ហើយមានគោលដៅបំណងអ្វីខ្លះ ?
២. តើបេតិកភ័ណ្ឌសំខាន់ៗ និងល្បីល្បាញលើពិភពលោកដែលគេស្គាល់មានឈ្មោះដូចម្ដេចខ្លះ ?
៣. តើបា្រសាទព្រះវិហារមានលក្ខណៈពិសេសដូចម្ដេចខ្លះ ?
៤. តើសម្បតិ្តវប្បធម៌ជាតិខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌមានអ្វីខ្លះ ?
៥. ដូចម្ដេចដែលហៅបេតិកភ័ណ្ឌរូបី ? លើកឧទាហរណ៍បញ្ជាក់ ។
ចម្លើយ
១. រឿងក្ដីប្រាសាទព្រះវិហារថៃឈ្លានប្រាសាទព្រះវិហារនៅថ្ងៃទី ១ សីហា ឆ្នាំ ១៩៥៤ ។ ក្នុងគោលបំណងដូចជា ៖
- ប្លន់យកកេរមរតកប្រវតិ្តសាស្រ្ដខ្មែរ
- រំកិលព្រំដែនដែលយកប្រាសាទព្រះវិហារជាគោលព្រំដែនថ្មីរវាងខ្មែរនិងថៃប្រមុខរដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិវាងតាមពាក្យសម្ដីដោយសន្ដិវិធីតាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាកាតុលាការអន្ដរជាតិឪ្យជួយរកយុត្តិធម៌ ហើយតុលាឪ្យជួយរកយុត្តិធម៌ហើយតុលាការអន្ដរជាតិក្រុងឡាអេបានធ្វើការពិនិត្យភស្ដុភាពពិចារណាយ៉ាងល្អិតល្អន់ ហើយបានចេញសេចក្ដីសម្រេចនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដោយទទួលស្គាល់ថាប្រាសាទព្រះវិហារជាបន្ទាប់តម្រូវឪ្យថៃដកទ័ពនិង តម្រួវឪ្យថៃដកទ័ពនិងតម្រូវចេញពីប្រាសាទព្រះវិហារជាបន្ទាប់ តម្រូវឪ្យថៃប្រគល់វត្ថុបុរាណក្នុងកំឡុងថៃកាន់កាប់ ។
២. បេតិកភ័ណ្ឌសំខាន់ៗ និងល្បីល្បាញលើពិភពលោកដែលគេស្គាល់មានឈ្មោះដូចជា ៖
- ប្រាសាទអាក្រុស៊ីលនៃប្រទេសក្រិច
- ប្រាសាទអាឡាប្រា ប្រទេសអេស្បាញ
- ប្រាសាទអង្គរវត្តប្រទេសកម្ពុជា
- រូបសំណាកព្រះយេស៊ូ ប្រទេសប្រេស៊ីល
- ពីរ៉ាមីតឈឺធ័រអ៊ិចសា ប្រទេសម៉ិចស៊ិច
- កីឡាដ្ឋានកុលូស្យូម ប្រទេសអ៊ីតាលី ។
៣. ប្រាសាទព្រះវិហារមានលក្ខណៈពិសេសដូចជា ៖
- ប្រាសាទ ឬគុបុរៈទាំង៤ ដែលមានហូរហែតផ្លូវឡើងទៅកាន់កំពូលសុទ្ធតែកសាងសង់លើខឿនដែលមានប្រាំថ្នាក់
- យើងកត់សម្គាល់ឃើញថានាគរាជធំៗ ទាំងគូដែលសន្ធឹងខ្លួនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មានក្បាំងក្រោយដូចនាគផ្សេងៗនៅតាមប្រាសាទនានានោះឡើយ
- ប្រាសាទទាំងបួន ឬ គុបុរៈទាំងបួនសុទ្ធតែមានទៅមុខណាមានក្លោងទ្វាររាងត្រីកោណជាដំបូល គ្មានប្រក់ថ្ម ឬ គ្រឿងពីលើទេ ។
- ក្លោទ្វារនីមួយៗមានចែកចេញជាពីររចនាថ ។ រចនាថទី១សម្រាប់ទ្វារចូលទៅកាន់ប្រាសាទទាំងបួនមានរាងត្រីកោណដោយចុងមុំបាតទាំងពីរនៅខាងក្រោមតូចមូលដូចកូថខ្យល់វែង ស្រួចទៅលើរំលេចទៅមានដោយក្បាច់ស្លឹកឈើ ។ រចនាបថទី២ គឹសម្រាប់ទ្វារធម្មតាតូចតាចតាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួចទៅលើមានបីស្រទាប់ ពីតូចទីធំ ហើយដែលឆ្លាក់តាមលំនាំរូបភាពស្លឹកឈើ ។
- បន្ទាប់មកទៀតគឺលក្ខណៈពិសេសសង់នៅលើកំពូលភ្នំ លេចផុតចំកណ្ដាលអាកាសខុសប្លែកអំពីប្រាសាទនានា ដូចប្រាសាទវត្តភ្នំ និងកោះកេរ្តិ៍ជាដើម ។
- ឯលក្ខណៈពិសេសមួយទៀតគឺកាំជណ្ដើរ និងមហាវិធីធំដែលកសាងក្រាលទៅដោយផ្ទាំងសិលាដ៏ធំ ។ ដូនតាខ្មែរ បានលើកចិតភ្នំ និងផ្ទាំងឬ ដាក់បន្ទុបបន្តពីលើគ្នាយ៉ាងរាបស្មើ ឆ្លងកាត់ឡើងពីប្រាសាទមួយទៀតេហូតដល់កំពូលប្រាសាទ ។
- រួបចម្លាប់ទាំងអស់សុទ្ធតែបានលើកយកព្រះអាទិតទេពមានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាត់
- គេពុំឃើញមានរូបអប្សរាដូចប្រាសាទកោះកេរ្ដិ៍ ប្រាសាទបន្ទាយស្រី ប្រាសាទបឹងមាលា និងអង្គរវត្តទេ ទោះបីប្រាសាទព្រះវិហារទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្ដិ៍ និងប្រាសាទបន្ទាយស្រីក៏ដោយ
- ឯរូបទ្វារបាល ឬ ឆ្មាំងយាមទ្វារក៏គ្មានដែរគឺសុខប្រាសាទដទៃដូចបានរៀបរាប់ខាងលើនេះ
សន្និដ្ឋាន ប្រាសាទព្រះវិហារមិនមែនត្រឹមតែជាមោទនភាពសិល្បៈវប្បធម៌ប៉ុណ្ណោះទេ តែវាថែមទាំងបានបង្ហាញនូវមោទនភាពដ៏ធំធេងឧត្តុង្គឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្ដី គំនិត បញ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និងប្រវត្តិសាស្រ្ដខ្មែរថែមទៀតផង ។ ប្រាសាទព្រះវិហារជាសក្ដីកម្មនៃមហាអំណាចចក្រភពខ្មែរ ជាសក្ដីភាពល្អខ្ពង់ខ្ពស់ ចេះកសាងស្ថាបនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និងជាសក្ដីភាពនសសេចក្ដីអង់អាចក្លាហានពូកែរបស់ខ្លូនក្នុងការវេនគ្នា ឪ្យម៉ានចីរភាព ។ កត្តានេះហើយដែលធ្វើឪ្យប្រទេសខ្មែរមានទឹកដីទូលំទូលាយ ក្លាយជាចក្រភពយ៉ាងធំធេងនៅអាស៊ីអាគ្នេយ៍ ។
៤. សម្បត្តិវប្បធម៌ជាតិខ្មែរដែលបានចុះក្នុងបញ្ជិបេតិកភ័ណ្ឌមានដូចជា ៖
- ប្រាសាទអង្គរវត្ត ថ្ងៃទី ១៤ ទី ធ្នូ ១៩៩២
- របាំក្បាច់បុរាណ ឬ អប្សរា ថ្ងៃទី ៧ វិច្ឆិកា ២០០៣
- ល្ខោនស្បែកធំ ថ្ងៃទី ២៥ វិច្ឆិកា ២០០៥
- ប្រាសាទព្រះវិហារ ថ្ងៃទី ៧ កក្កដា ២០០៨ ។
៥. បេតិកភ័ណ្ឌរូបី ជាសម្បត្តិវប្បធម៌ជាតិដែលអាចមើលឃើញអាចកាន់ប៉ះ ឬ ស្នាបបាន ។ បេតិកភ័ណ្ឌរូបីមានដូចជាសំណង់ អាគារ ប្រាសាទ ចម្លាក សិលា ចារឹក គម្ពីរ ផ្ទះ ... ។ ឧទាហរណ៍ ប្រាសាទអង្គរវត្តចុះក្នុងបញ្ជីបេតិកភ័ណ្ឌរូបីពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ ប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិភ័ណ្ឌរូបីថ្ងៃទី ៧ កក្កដា ២០០៨ ។