Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើប្រទេសកម្ពុជាមានឧទ្យានជាតិប៉ុន្មាន ? គឺអ្វីខ្លះ ?
២. ចូររៀបរាប់រមណីដ្ឋានទាំងឡាយនៅក្នុងខេត្តសៀមរាប ។

៣. ចំពោះការកសាងសង់ប្រាសាទគេច្រើនសង់តួប្រាង្គតំរៀបគ្នាលើខឿនតែមួយសម្រាប់តំណាងអាទិទេពទាំងបី ។ តើអាទិទេពនោះមានឈ្មោះអ្វី ? ហើយអាំទិទេពនីមួយៗស្ថិតនៅទិសដៅណា ?

៤. ដើម្បីឪ្យអក្សរនិងភាសាជាតិខ្មែរយើងរីកចម្រើនមានជីវភាពរស់នៅបានយូរអង្វេង តើកូនត្រូវមានភារកិច្ចដូចម្ដេច ? ចុះប្រមុខដឹកជាំតិខ្មែរត្រូវចាត់វិធានការបែបណាខ្លះ ?
៥. តើរឿងទសជាតិមានរឿងអ្វីខ្លះ ? ចូរបង្ហាញពីបារមីរបស់រឿងនីមួយៗ ?

ចម្លើយ

១. ប្រទេសកម្ពុជាមាសនឧទ្យានជាតិចំនួ​នប្រាំពីរ គឹ ៖

  • ឧទ្យានជាតិកែប ( កំពត )
  • ឧទ្យានជាតិភ្នំបូកគោ ( កំពត )
  • ឧទ្យានជាតិរាម ( ក្រុងព្រះសីហនុ )
  • ឧទ្យានជាតិគីរីរម្យ ( កំពង់ស្ពឺ )
  • ឧទ្យានជាតិបទុមសាគរ ( កោះកុង )
  • ឧទ្យានជាតិភ្នំគូលែន ( សៀមរាប )
  • ឧទ្យានជាតិវីរជ័យ ( រតនាគីរី ) ។

២. រៀបរាប់រមណីដ្ឋានទាំងឡាយនៅក្នុងខេត្តសៀមរាបមានដូចជា ៖

  • ភ្នំគូលែន រមណីដ្នា​​នប្រវត្តិសាស្រ្ដ ធម្មជាតិ
  • ភ្នំបូក រមណីដ្ឋានប្រវត្តិសាស្រ្ដ
  • ភ្នំក្រោម រមណីដ្ឋានប្រវត្តិសាស្រ្ដ
  • បារាយណ៍ រមណីដ្ឋានប្រវត្តិសាស្រ្ដ
  • ភូមិអណ្ដែតទឹកបឹងទន្លេសាប រមណីដ្ឋានធម្មជាតិ
  • ប្រាសាទបន្ទាយស្រី រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទបន្ទាយសំរ៉ែ រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទបាគង រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទនៅស្រីវិបុលកេរ្ដិ៍រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ក្រុមប្រាសាទវង់តូច រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ក្រុមប្រាសាទវង់ធំ រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទបឹងមាលា រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទបាយ័ន រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទភ្នំដី រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទបាខែង រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទអង្គរវត្ត រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ប្រាសាទរលួស រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
  • ព្រះអង្គជប់ រមណីដ្ឋានធម្មជាតិ
  • ស្ទឹងសៀមរាបរមណីដ្ឋានធម្មជាតិ
  • ស្ទឹងរលួស រមណីដ្ឋានធម្មជាតិ
  • ភូមិចុងឃ្នៀស រមណីដ្ឋានធម្មជាតិ
  • រហាត់ទឹក រមណីដ្ឋានកែច្នៃ
  • មជ្ឈមណ្ឌលចិញ្ចឹមប្រពើ រមណីដ្ឋានកែច្នៃ
  • ទឹកវិល រមណីដ្ឋានកែច្នៃ
  • ភូមិវប្បធម៌ រមណីដ្ឋានកែច្នៃ
  • ផ្សារចាស់លក់អនុវរីយ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម ។​

៣. ការកសាងសង់ប្រាសាទគេច្រើនសង់គួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយសម្រាប់តំណាងអាទិទេពទាំងបីគឺ ៖

  • តួប៉មប្រាង្គប្រាសាទខាងជើងគឺតំណាងព្រះវស្ណុ ( ព្រះនរាយណ៍ )
  • តួប៉មប្រាង្គប្រាសាទកណ្ដាល គឺតំណាងព្រះសិវៈ ( ព្រះឥសូរ )
  • តួប៉មប្រាង្គប្រាសាទខាងត្បូង គឺតំណាងព្រះព្រហ្ម ។

៤. ដើម្បីឪ្យអក្សរ និងភាសាជាតិខ្មែរយើងរីកចម្រើនមានជីវិតរស់នៅបានយូរអង្វេងគឺ ៖

+  កូនខ្មែរត្រូវមានភារកិច្ចដូចជា

  • ត្រូវខិតខំពុះពារសិក្សារៀនសូត្រ និងស្រាវជ្រាវជនកាន់តែយល់ ចេះចាំចេះអាន ចេះសរសេរ ចេះនិយាយភាសា និងអក្សរខ្មែរច្បាស់លាស់ពិតប្រាកដ ទន្ទឹមនឹងការចាប់យកភាសាបរទេសណាមួយនោះ
  • ត្រូវតែផ្សព្វផ្សាយ ពង្រីកអ្នកដទៃឪ្យពួកគេបានដឹង បាសនយល់ពីចំណុចដ៏ប្រសើរនៃភាសាខ្មែរ និង អក្សរខ្មែរ វាមានក្បូនខ្នាតពិសេសដូចភាសាដទៃទៀតលើសកលលោកយើងនេះដែរ

+ ប្រមុខដឹកនាំត្រូវ

  • គប្បីយកចិត្តទុកយក ពិនិត្យ តាមដានមើលលើផ្នែកប្រើប្រាស់ និងថែរក្សាភាសាជាតិនៅគ្រប់ក្រសួងមន្ទីរ កុំឪ្យមានភាពខុសឆ្គង ប្រើទាំងបំពាន និងមានចេតនាធ្វើអ្វីៗតាមតែចិត្តនឹកឃើញ ។
  • បើឃើញស្ថាប័នណាមួយកែប្រែអក្សរ និងប្រើប្រាស់ភាសាមិនបានត្រឹមត្រូវប្រមុខរាជរដ្ឋាភិបាលត្រូវតែមានវិធានការពង្រីក បន្ថែមបន្តទៀតរហូតទាល់តែគេអនុវត្តបានល្អ
  • ត្រូវដាក់ទណ្ឌកម្មបុគ្គល ក្នុងក្រុមណាមួយដែលមានឆន្ទៈកែប្រែមានរួចមកហើយ ធ្វើឪ្យមានភាពច្របូលច្របល់ គ្មានការឯកភាពគ្នាក្នុងការប្រើប្រាស់ជាតិជាបន្ទាប់ និងធ្ងន់ធ្ងរបំផុត​
  • ត្រូវចំណាយថរិការសម្រាប់ដំណើរការស្រាវជ្រាវ ថែរក្សាភាសា​និងអក្សរខ្មែរដើម្បីកុំឪ្យភាសាខ្មែរអាប់​ឳនដោយប្រការផ្សេងៗ ។

៥. រឿងទសជាតកមាន ១០ រឿងហៅថា ( ទសតក ) ហើយរឿងទាំងដប់នោះមានបង្ហាញបារមីដូចជា ៖

  • តេមិយ បំពេញ នេក្ខកម្មបារមី គឺបាបួស
  • មហាសជនក បំពេញ វីរិយបារមី គឺសេចក្ដីព្យាយាម
  • សុវណ្ណសាម បំពេញមេត្តាបារមី គឺសេចក្ដីមេត្តា
  • នេមិរាជ បំពេញអធិដ្ឋានបារមី គឺសេចក្ដីតាំងស៊ប់ក្នុងជំនឿ
  • មហោសថ បំពេញបញ្ញាបារមី គឺបញ្ញាដ៏លើសលប់
  • ចន្ទកុមារ បំពេញសូលបារមី គឺសីលដ៏មោះមុត
  • ភូរិទត្ត បំពេញខន្ដីបារមី គឺសេចក្ដីអត់ធ្មត់
  • នារទព្រហ្ម បំពេញសច្ចៈបារមី គឺតាំងចិត្តជាកណ្ដាល
  • វិធូរវបណ្ឌិត បំពេញឧបេក្ខាបារមី គឺសេចក្ដីទៀតត្រង់
  • វេស្សនន្ដរ បំពេញទានបារមី គឺការធ្វើអំណោយដ៏លើសលប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login