2018-12-19 13:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើមនុស្សខ្វាក់ពីកំណើតមានយល់សប្តិដែររឺទេ ? ព្រោះអ្វី ?
២ . អ្វីជាការរវើយរវាយ ?
៣. ការបង្កើតថ្មី និងការរវើយរវាយខុសគ្នាដូចម្តេចខ្លះ ?
៤. តើអ្វីខ្លះ ដែលជាធាតុនៃការបង្កើតថ្មី ?
៥. តើកត្តានៃការបង្កើតថ្មីមានអ្វីខ្លះ ?
ចម្លើយ
១. មនុស្សខ្វាក់ពីកំណើត ក៏មានយល់សប្តិដែរព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់តែសរីរាង្គឥន្រ្ទិយមួយតែប៉ុណ្ណោះគឺចក្ខុញ្ញាណ ហើយសរីរាង្គឥន្រ្ទិយបួនទៀតនៅដំណើរការធម្មតាធ្លាប់មានឥន្រ្ទិយធម្មតា និងធ្លាប់មានរូបភាពនិងលំនឹកធម្មតាដែរ ។
២ . ការរវើយរវាយជាសកម្មភាពមួយនៃចិត្ត ដែលរង់ចាំទទួលនូវរូបភាពទាំងឡាយ ដែលកើតឡើងតាមរបៀបបណ្តុំគំនិត ។ វាអាចកើតមានឡើងអាស្រ័យលក្ខខណ្ឌបីគឺ លក្ខខណ្ឌសរីរាង្គកាយ លក្ខខណ្ឌរូបរាងកាយ និងលក្ខខណ្ឌចិត្តវិទ្យា ។ ការរវើយរវាយនាំមកនូវគុណវិបត្តិយ៉ាងច្រើន តែវាក៏អាចមានគុណសម្បត្តិខ្លះដែរ គឺវាអាចក្លាយទៅជាប្រភពនៃការបង្កើតថ្មី ។
៣. ការរវើយរវាយ ជាអ្នករៀបចំដំបូងរបស់ការបង្កើតថ្មី ។ តែការបង្កើតថ្មីខុសស្រឡះពីការរវើយរវាយ ដោយសារការបង្កើតថ្មីនៅក្រោមការត្រួតពិនិត្យរបស់វិចារណាញាណ និងត្រូវបានទទួលការវិនិច្ឆ័យពីចិត្តទៀតផង ។ ឯការរវើយរវាយគឺគ្មានចង់កែដំនើររបស់រូបភាពឡើយ ។
៤. ការបង្កើតអ្វីមូយតែងតែត្រូវការបំនានវប្បធម៌ពីមុនៗ ទាំងអស់ពោលគឺការបង្កើតថ្មីពុំមែនកើតចេញពីអ្វីដែលទទេនោះទេ តែវាជាបាតុភូតនៃអ្វីដេលរួចចាកផុតពីការវិនាស ។ ដូចនេះក្នុងការបង្កើតថ្មី ធាតុទាំងឡាយដែលគេយកមកប្រើសុទ្ធតែជាធាតុចាស់ ហើយមានតែសមាសឬសំយោគទេដែលថ្មី ។
៥. កត្តានៃការបង្កើរថ្មីមាន ៖