2018-12-19 14:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើលំនាំគំនិតបង្កើតថ្មីត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ?
២. តើអ្នកបង្កើតថ្មី តែងជួបឧបសគ្គអ្វីខ្លះ ?
៣.តើបញ្ញាមានមុខងារដូចម្តេចខ្លះ ក្នុងការបង្កើតថ្មី ?
៤. អព្ភន្តរញាណញទាយជាអ្វី ? មានលក្ខណៈសំគាល់ដូចម្តេច ?
៥.ក្នុងនាមសិស្សថ្នាក់ទី១១ តើត្រូវពិចារណាលើអ្វីខ្លះ ?
ចម្លើយ
១. លំនាំគំនិត ដែលនាំទៅដល់ការបង្កើតថ្មីត្រូវឆ្លងកាត់បួនដំនាក់គឺ ៖
រយៈកិច្ចការអផល គឺជាដំនាក់ចាប់ផ្តើមដោយមានបំណងច្បាស់លាស់
រយៈកិច្ចការអផលគឺជា ដំនាក់បោះបង់កិច្ចការចោលជាបណ្តោះអាសន្នមួយរយៈសិន តែញាណនៅតែបន្តសកម្មភាពខ្លួនដដែល ។
រយៈកិច្ចការផុសគំនិត លទ្ធផលនៃកិច្ចការអញាណ លេចចូលមកក្នុងញាណវិញដោយឯង ។
រយៈកិច្ចការគិតពិចារណា ជាដំនាក់ដែលត្រូវយកលទ្ធផលទៅអោយវិចារណញាណត្រួតពិនិត្យ ។
២ ឧបសគ្គដែលអ្នកបង្កើតថ្មីតែងជួបប្រទះនោះគឺ ៖
ការច្រណែនពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត ដោយអ្នកប្រាជ្ញាខ្លះមិនព្រមទទួលស្គាល់តំលៃនៃការបង្កើតថ្មី របស់អ្នកជំនាន់ក្រោយ ។
បុរេវិនិច្ឆ័យខុសឆ្គង អ្នកខ្លះទទួលស្គាល់អ្វីដែលខ្លួនធ្លាប់ជឿ បដិសេធការបង្កើតថ្មី
ទំនាស់ជាមួយអ្នកកាន់អំណាច អ្នកកាន់អំណាចខ្លះ មានគំនិតអភិរក្សចាត់ទុក អ្នកបង្កើតថ្មី ជាអ្នកបដិវត្តជាសត្រូវ
ទំលាប់របស់ប្រជារាស្រ្ត មិនអាចផ្លាស់ប្តូរទម្លាប់ដែលខ្លួនធ្លាប់មានតាំងពីយូររមកហើយ ។
៣. យើងទទួលស្គាល់ថា ការបង្កើតថ្មីទាំងអស់បឹងផ្អែកសំភារៈដែលមានពីមុន ហើយចាប់កំណើតចេញពីតំរូវការរបស់មនុស្ស ។ ដូចនេះរាល់អំពើនៃការបង្កើតថ្មីជាអំពើរបស់បញ្ញាពោលគឺ ជាអព្ភន្តរញាណ នៃទំនាក់ទំនងនិយាយអោយចំ គឺជាសម្បទាក្នុងការកសាងទំនាក់ទំនងថ្មីៗ ។ មួយវិញទៀតអំពើនៃការបង្កើតថ្មីគឺ ជាអំពើសំយោគ ។ និយាយរួមការបង្កើតថ្មីឋិតនៅត្រង់ការបង្ខិតអោយជិតគ្នានូវ គំនិតនានាដែលអាចចង់ភ្ជាប់គ្នាបាន គឺជាអំពើនៃបញ្ញា ។
៤. អព្ភន្តរញាណទាយ ជាអព្ភន្តរញាណកើតឡើងយ៉ាងរហ័សក្រោយពីបានផ្អាកការគិតពិចារណាអស់មួយរយៈមកហើយស្រាប់តេរកឃើញដោយមិនបាច់គិត ។ លក្ខណៈសំគាល់អព្ភន្តរញាណទាយ គឹមុនមានអព្ភន្តរញាណទាយបញ្ញា យើងបានខិតខំរកយ៉ាងខ្លាំងក្លា និងយ៉ាងយូរទៀតផងតែរកពុំទាន់ឃើញនោះវិញ ។
ប៉ុន្តែអព្ភឡន្តរញាណទាយអាចមានលក្ខណៈគ្រប់គ្រាន់លុះត្រាតែមានបញ្ហាជួយបណ្តុះបណ្តាល ជួយពង្រីកនិងជួយរៀបចំវាផង ។
៥. ក្នុងនាមសិស្សថ្នាក់ទី១១ ត្រូវពិចារណាលើកម្មវត្ថុនៃការសិក្សាដែលរួមមាន ៖