Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ពុទ្ធិជាអ្វី ? ពុទ្ធិចែកជាប៉ុន្មានសណ្ឋាន ?

២. តើពួកនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?

៣ . តើល្បិចនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?

៤. តើវិភាគ និងសំយោគមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ​ ?

៥. តើវិភាគនិងសំយោគមានតំលៃ និងផលប្រយោជន៍ដូចម្តេចខ្លះ ?

ចម្លើយ

១. ពុទ្ធិសំដៅយកចំណេះដឹងទូទៅរបស់មនុស្សស ទោះក្នុងខ្លួនយើងក្តីខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ។ ប៉ុន្តែពុទ្ធិ ពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុននោះទេ​ តែវាជារបៀបដែលញុំាអោយចំណេះទាំងនោះកើតឡើងថែមទៀតផង ។ គេចែកពុទ្ធិជាបីសណ្ឋានគឺ ពួកនៃពុទ្ធិ ល្បិចនៃពុទ្ធិ និងទំរងនៃពុទ្ធិ ។

២. ពួកពុទ្ធិចែកជាបីប្រភេទគឺ ៖

  • ពុទ្ធិសាមញ្ញាជាពុទ្ធិធម្មតា ដែលអ្នកផងមានគ្រប់គ្នាជាពុទ្ធិដែលកើតពីការឮតៗគ្នា ស្រពេចស្រពិលមិនច្បាស់លាស់ឬកើតពីគំហើញវត្ថុនានាដោយផ្ទាល់ឬពីកិច្ចសន្ទនាជាមួយអ្នកដទៃ ។ ពុទ្ធិនេះ តែងមានការខុសឬច្រឡំ ឬល្អៀងហើយគ្មានសណ្ឋាប់ធ្នាប់ គ្មានទំនាក់ទំនងនឹងជិតស្និទ្ធិនិងគ្មានការត្រួតពិនិត្យម៉ត់ចត់ឡើយ ។ ប៉ន្តែមនុស្សយើងនៅតែត្រូវការពុទ្ធិសាមញ្ញាលជាចាំបាច់ សំរាប់ការរស់នៅ ។
  • ពុទ្ធិស្យ​ង់ កើតចេញពីការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ហើយត្រូវបានត្រួតពិនិត្យដោយពិសោធន៍ និងប្រតិបត្តិផង ។
  • ពុទ្ធិទស្សនៈវិជ្ជា ជាពុទ្ធិដែលមានភាពទូទៅជ្រៅជ្រះ ល្អិតតល្អន់ ជាពុទ្ធិសាមញ្ញា និងពុទ្ធិស្យង់ ព្រោះពុទ្ធិនេះកើតពីការត្រិះរិះពិចារ​ណាលើគ្រប់បញ្ហាទាំងពុទ្ធិសាមញ្ញាទាំងពុទ្ធិស្យង់ពិសេស គឺលើបញ្ហាជីវីតបញ្ហាភាវៈ និងបញ្ហាពិភពលោក ។

៣. ល្បិចនៃពុទ្ធិចែកជាពីរប្រភេទ គឺវិភាគ និងសំយោគ ។

  • វិភាគ គឺការបំបែកអង្គធាតុមួយអោយទៅជាធាតុផ្សំផ្សេងៗ រឺបំបែកអ្វីមួយដែលសុំាញុំាអោយទៅជាការងាយស្រួល ។ វិភាគចែកចេញជាពីរផ្នែកទៀត គឺវិភាគពិត និងវិភាគក្នុងគំនិត ។
  • វិភាគពិត គឺជាការបំបែករកធាតុផ្សំ មានស្រាប់ក្នុងអង្គវត្ថុ ភាវ ឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍ និងលើការពិចារណា ។ ឯវិភាគក្នុងគំនិត គឺការបំបែកកត្តាផ្សេងៗ នៃបាតុភូតដោយប្រើគំនិត ។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេ  តែផ្តល់អោយយើងបានត្រឹមសម្មតិកម្មប៉ុណ្ណោះ ។
  • សំយោគ គឺការប្រមូលធាតុផ្សេងៗ អោយបានជាវត្ថុមួយ ។ សំយោគមានពីរបែប គឺសំយោគពិត និងសំយោគក្នុងគំនិត ។ សំយោគពិត​ គឺជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់ បង្កើតអោយបានអង្គវត្ថុមួយ ។ ឯសមយោគក្នុងគំនិត ជាសំយោគជាសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ តែជាសំយោគមួយ ដែលប្រព្រឹត្តឡើងតែក្នុងចិត្តប៉ុននោះ ។ សំយោគក្នុងគំនិត ចែកជាសំយោគបញ្ញាត្តិសំយោគគណិតវិទ្យា និងសំយោគបដិសំយោគ ។

៤. វិភាគ និងសំយោគជាចលនាពីររបស់ចិត្ត ដែលត្រូវការគ្នាទៅវិគទៅមក ។ ព្រោះដើម្បីធ្វើសំយោគអង្គធាតុមួយបាន លុះត្រាតែគេស្គាល់ធាតុបង្ករបស់អង្គធាតុនោះសិន ។ ដើម្បិស្គាល់អ​ង្គធាតុ ឬធាតុផ្សំនៃអង្គធាតុនោះ ចាំបាច់ត្រូវធ្វើវិភាគ ។ ដូចនេះ វិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគ និងច្រាលមកវិញ​ ។ កំហុសដែលជួបប្រទះក្នុងសំយោគ សុទ្ធតែលទ្ធផលនៃកង្វះវិភាគ  ។

៥.    វិភាគជាឧបករណ៍នៃរបកគំហើញធាតុកប់ខ្លួនមានស្រាប់ក្នុងអង្គវត្ថុ ។​ ឯសំយោគជា ឧបករណ៍សំរាប់បង្ហាញញាណ និងពន្យល់អោយបានច្បាស់នូវរបកគំហើញមួយ ព្រោះសំយោគជាអ្នកបង្រួមមកវិញ នូវការណ៍ទាំងអស់ដែលវិភាគជាអ្នករកឃើញ ។

       តំលៃវិភាគ ឋិតនៅលើការស្រាវជ្រាវ រីឯតំលៃសំយោគឋិតលើរបាយការណ៍ ប៉ុន្តែជួនកាលអាចជាការស្រាវជ្រាវ ឯវិភាគក៏អាចចាត់ជារបាយការណ៍ដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login