Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អព្ភន្តរញាណជាអ្វី ? មានលក្ខណៈដូចម្តេចខ្លះ ?

២. តើអព្ភន្តរញាណ​មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

៣. ចូរធ្វើការសិក្សាពីមុខងារ និងតម្លៃរបស់អព្ភន្តរញាណ ?​

៤. តើអព្ភន្តរញាណ មានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ ?

៥. អ្វីទៅហៅថា វិចា​រ ?

ចម្លើយ

១.    អព្ភន្តរណាញ ជាភាពរបស់ពុទ្ធិដំបូងបង្អស់ជាគំហើញផ្ទាល់ ឬជាចំនាប់ភ្លាមដោយពុំមានអ្នកកណ្តាលពោលគឺជាពុទ្ធិកើតឯងដោយមិនបាច់ពឹងជំនួយ ។

  • អព្ភន្តរញាណ ជាពុទ្ធិដែលបានមកពីចំនាប់ផ្ទាល់ និងភ្លាមៗដោយឥតប្រើវិធាន ។
  • អព្ភន្តរញាណ មានលក្ខណៈជាចំនេះដឹ​ងផ្ទាល់ ហើយភ្លាមៗនិង គ្មានបញ្ញត្តិជាអវិចារណភាព ជាប្រធានវិស័យភាពជាពុទ្ធិដែលមិនអាចពន្យល់បានជាពុទ្ធិដែលកើតមុនគេបំផុតនិងជាពុទ្ធិកើតឡើងដោយអាថ៌កំបាំង ។  និយាយរួម អព្ភន្តរញាណជាពុទ្ធិ គ្មានតិចនិច គ្មានវិធី គ្មានកណ្តាល និងកើតឡើងដោយអាថ៌កំបាំង ។

២. គេអាចចែកអព្ភន្តរញាណជាបួនបែបគឺ ៖

  • អព្ភន្តរញាណចិត្តវិទ្យា៖ ជាអព្ភន្តរញាណពិតតែមួយគត់ ក្នុងនោះគំហើញផ្ទាល់របស់ចិត្តដោយចិត្ត គឺជាគំហើញដែលខុសតិចតួចស្តួចស្តើងណាស់ពីវត្ថុពិតហើយជាពុទ្ធិកើតឡើងដោយការប៉ះផ្ទាល់ រឺដោយតម្រូវស៊ីគ្នា ។ ឧទាហរណ៍៖ ឥន្រ្ទិយារម្មណ៍ឈឺចាប់មួយ ដែលកើតឡើងក្នុងញាណបុគ្គលម្នាក់ ត្រូវបានដឹងលឺផ្ទាល់ភ្លាមៗ​ដោយចិត្តសាម៉ីបុគ្គល ។
  • អព្ភន្តរញាណឥន្រ្ទិយ ដូចអព្ភន្តរញាណចិត្តវិទ្យាដែរ ព្រោះលក្ខណៈដែលបានអោយទៅវត្ថុខាងក្រៅមួយ សុទ្ធតែទទួលដោយឥន្រ្ទិយារម្មណ៍ ។ អព្ភន្តរញាណឥន្រ្ទិយ ជាសរសរទ្រទ្រង់ពុទ្ធិរបស់យើង និងជាឬសគល់នៃពិសោធន៍ ។
  • អព្ភន្តរញាណបញ្ញា ជាអព្ភន្តរញាណអាចអោយយើងចាប់បាន និងយល់នូវទំនាក់ទំនង ។ អព្ភន្តរញាណបញ្ញា ចែកជាពីរពួកទៀត គឺអព្ភន្តរញាណបង្កើតថ្មី និងអព្ភន្តរញាណប្រាកដ ។
  • អព្ភន្តរញាណបរមត្ថវិជ្ជា ជាអព្ភន្តរញាណដែលអាចអោយលយើងចាប់បានតថភាពភាពមួយ ដែលជាអត្ថិភាពផង ជាសារភាពផង ។ « វាអាចអោយយើងយល់ដោយផ្ទាល់ នូវសភាពខ្លះៗនៃពិភពអស្តិរូប « ។

៣. អព្ភន្តរញាណ ជាសត្តិមួយក្នុងចំណោមសត្តិទាំងឡាយនៃបញ្ញា ដែលអាចអោយយើងចាប់បាននូវពុទ្ធិប្រភេទខ្លះ ដែលវិចា​រមិនអាចធ្វើបានផ្តល់គោលការណ៍ដំបូងអោយវិចារ ព្រោះពុទ្ធិដំបូងដែលវិចារត្រូវការសុទ្ធតែជាពុទ្ធិបានមកដោយអព្ភន្តរញាណ ។ ម៉្យាងទៀតអព្ភន្តរញាណដើរមុខវិធាន និងបង្រួមឡើងវិញ នូវវិចារមួយ ។ វាជាវិធីផ្ទាល់​ប្រសើរជាង និងសុក្រឹតជាង វិចារ ដែលជាវិធីប្រយោល និងជាមធ្យោបាយតែមួយគត់ដើម្បីចាប់ «តថៈ « បានជាពិសេសវាមិនអាចអោយច្រលំបានទៀតតផង ។

៤. ក. គុណសម្បត្តិ ៖

  • ចំនេញពេល ៖ ព្រោះគ្មានអ្នកកណ្តាល អាចប្រព្រឹត្តទៅបានលឿនជាងវិចារ ។
  • ពុំផ្តល់ការនឿយហត់មកអោយអ្នកប្រព្រឹត្ត ៖ ព្រោះអ្នកប្រព្រឹត្តមិនបាច់ខំប្រមើលមើល រឺខំជញ្ជឹងគិត ។
  • អាចជៀសពីកំហុសបានច្រើន ព្រោះជាគំហើញផ្ទាល់ មិនបាច់ប្រើលំនឹក ។
  • ចាប់បានតថភាព ដឹងច្បាស់លាស់នូវសច្ចភាព ដោយពុំបាច់ពិសោធន៍និងពិចារណា ។

ខ. គុណវិបត្តិ៖

  • អាចខុស កាលបើយើងណែនាំវាមិនអាច អាចមានការភ្លាំងភ្លាត់អាចច្រលំ ។
  • មិនត្រូវទុកចិត្តទាំងស្រុងទេ ព្រោះយើងមិនទា​ន់ស្គាល់ឬសគល់់វាច្បាស់ ។
  • មិនអាចពិនិត្យវាសាជាថ្មីបានទេ ។

៥. វិចារគឺជា តំណជាប់ឥតដាច់នៃគំនិតច្រើន ដើម្បីទៅដល់សន្និដ្ឋានមួយ ។ អាចនិយាយថា វិចារជាចំនងនៃគំនិតដែលនៅក្នុងតំណជាប់គ្នានេះ គំនិតត្រូវគោរពច្បាប់ឯកភាពដូចជាច្បាប់ជា « គំនិតទីពីរមិនត្រូវប្រឆាំង និងគំនិតទីមួយដែលស្ថិតនៅក្នុងវិចារតែមួយ « ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login