Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអំពើទាំងបីរបស់គំនិតមានអ្វីខ្លះ ? ចូរពន្យល់ និងបញ្ញាក់ដោយ ឧទាហរណ៍ ។

២. តើវិចារមានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

៣. ដូចម្តេចគេហៅថាវិចារតូចតាច និងវិចារតាមដំនូច ?

៤. អនុមានញែកជាអ្វី ? មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?

៥. តើអនុមានញែកមានមុខងារ និងតម្លៃដូចម្តេចមកខ្លះ ?

ចម្លើយ

១. អំពើទាំងបីរបស់គំនិតគឺ ៖                                                               

  • បញ្ញាត្តិ ជាន៍យរបស់ពាក្យមួយជាអ្វីដែលគេនឹកដល់ កាលណាគេប្រើពាក្យមូយ ។ គ្រប់បញ្ញត្តិសុទ្ធតែអរូបីព្រោះវាជាអំពើរបស់គំនិតវាស្ថិតនៅក្នុងគំនិតទោះបីបញ្ញត្តិនោះ ទាក់ទងនឹងវត្ថុមានរូបរាងក៏ដោយ ។ ឧទាហហរណ៍៖ បញ្ញត្តិ តុ គឺសំដៅតុទូទៅ ។
  • វិនិច្ឆ័យ ជាអំពើមួយរបស់គំនិត ដែលតែងអោយលក្ខណៈទៅបញ្ញត្តិ ។ វាជាចំនងដែលចងបញ្ញាត្តិពីរ ឬបញ្ញត្តិច្រើនអោយជាប់គ្នា ។  ឧទាហរណ៍  ផ្កា ពណ៌ក្រហម ប្រុសខ្លាំងជាងស្រី ។
  • វិចារ ជាអំពើមួយរបស់គំនិត ដែលប្រមូលផ្តុំនូវវិនិច្ឆ័យចាប់ពី ពីរឡើងទៅ ។ ឧទាហរណ៍ ខ្ញុំគ្មានបាយស៊ី ។ ខ្ញុំឃ្លានបាយ ។ ខ្ញុំលួចបាយគេស៊ី ។

២. វិចារមានបួនបែប គឺវិចារតូចតាច វិចារតាមដំនូច វិចារអនុមានញែក និងវិចារអនុមានរួម ។

៣ . វិចារតាមសំនូច ៖ ជាវិចារដែលសន្និដ្ឋាន កើតចេញពីគំហើញដំនូចខ្លះ ដែលគេសំគាល់ឃើញទៅដំនូចខ្លះទៀត ដែលគេសំគាល់មិនបាន ។ វិចារដំនូចខ្វះ តម្លៃសមហេតុ​ផល តែក៏មានតម្លៃមហិមាក្នុងឋានៈជាប្រភពសកម្មតិកម្មក្នុងការពិនិត្យបញ្ជាក់សច្ចភាពអ្វីមួយ ។ វាជាវិចារ « សាយ « មានតម្លៃខាងការរុករកឥតគណនាសំរាប់ស្យង់ពិសោធន៍ ។

៤.   អនុមានញែកជាវិចារ ដែលចេញពីគោលការណ៍ទៅវិបាក រឺញែកសន្និដ្ឋានចេញពីគោលើការណ៍ទូទៅ ។ អនុមានញែកមានពីរបែបគឺ ៖ អនុមានញែកសាររូប រឺអនុមានញែកវិភាគដែលអោយតម្លៃទៅលើទម្រង់ឥតគិតពិន័យខុស ឬត្រូវឡើយ ។ វាជាវិនិច្ឆ័យ ដែលញែកពីវិន័យច្ឆ័យមួយទៀត សំដៅចាត់ថ្នាក់បុគ្គល រឺវត្ថុអោយស្ថិតក្នុងប្រភេទណាមួយ ។

     អនុមានញែកគណិតវិទ្យា រឺអនុមានញែកសំយោគ ៖ មានកម្មវត្ថុជាចំនួន ។ វាមានភាពរីកចំរើន និងភាពសាយ ។ ឯសន្និដ្ឋាន គឺជាសំនើដែលខុសប្លែកពីមូលបដិញ្ញា ។

៥.  អនុមានញែក ជាវិចារដែលគេនិយមប្រើច្រើនជាងគេ ក្នុងគណិតវិទ្យាព្រោះ វាជាវិចារគំរូ ដែលមានភាពល្អិតល្អន់ជាងគេ ។ វាមានមុខងារសំខាន់ប​ង្គួរក្នុងស្យង់ពិសោធន៍ ។ វាជាអ្នកទស្សន៍ទាយ នូវលទ្ធផលរបស់ច្បាប់មួយ រឺច្បាប់មួយចំនួ​នក្នុងកាលៈទេសៈមួយ ។ វាជាវិចារដែលត្រឹមត្រូវជាងគេ ហើយត្រូវបានអ្នកតក្កវិជ្ជាសិក្សាជាយូរយារណាស់មកហើយ ។ ប៉ុន្តែដើម្បីទទួលបាននូវសន្និដ្ឋានត្រឹមត្រូវអនុមានញែកត្រូវចេញពីគោលការណ៍ត្រឹមត្រូវជាចាំបាច់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login