2018-12-19 14:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើតក្ករូប ស្ថិតក្នុងវិចារបែបណា ? មានគោលការណ៍ដូចម្តេចខ្លះ ?
២. អនុមានរួមជាអ្វី ? មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?
៣. តើអនុមានរួមមានការងារនិងតម្លៃដូចម្តេចខ្លះ ?
៤. តើអនុមានញែក និងអនុមានរួមមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៥. តើវិចារមានតំលៃនិង មានព្រំដែនដូចម្តេច ?
ចម្លើយ
១ . តក្ករូប ស្ថិតក្នុងអនុមានញែកសាររូប ។ តក្ករូបជាវប្រភេទនៃវិចារមួយមានបំនងបង្ហាញបដិញ្ញាថ្មី ដោយបដិញ្ញាពីរដែលគេបានទទួលស្គាល់រួចហើយ ហៅថាមូលបដិញ្ញា ។
តាមការីស្តូត តក្ករូបដើម្បីអោយមានលក្ខណៈត្រឹមត្រូវ ត្រូវបំពេញល័ក្ខខ័ណ្ឌពីរគឺ ៖
២ . អនុមានរួមជាវិចារមួយ ដែលចេញពីការណ៍ពិសេស ដើម្បីរួមអោយបានជាច្បាប់ទូទៅមួយ ។ អនុមានរួម មានពីរបែបគឺ ៖
គួរកត់សំគាល់ថា ៖ អនុមានរួមពង្រីក គ្មានភាពត្រឹមត្រូវល្អិតល្អន់ទេ ព្រោះជួនកាលជាសន្និដ្ឋាន ជាទង្វើទូទៅផ្តេសផ្តាស ។ ដូចនេះហើយ ទើបក្នុងស្យង់ពិសោធន៍អនុមានរួមពង្រីក មិនត្រូវធ្វើដោយខ្វះការត្រួតពិនិត្យតឹងរ៉ឹងនោះឡើយ ។
៣. អនុមានរួម ជាវិចារណាសំរាប់តែស្យង់ពិសោធន៍ប៉ុនោះ ។ គេមិនសូវយកថាវាទៅប្រើក្នុងគណិតវិទ្យាទេ ។ ប៉ុន្តែក្នុងការរស់នៅធម្មតា អនុមានរួមតែងធ្វើឡើងដោយស្វ័យប្រវត្តិ ដូចជាយើងមានទំលាប់ទាញច្បាប់ទូទៅចេញពីពិសោធន៍របស់យើងក្នុងជីវីតជាដើម ។ តែអនុមានរួមធ្វើឡើងភ្លាមៗ តែងជួបនឹងកំហុសហើយពុំសូវត្រឹមត្រូវផង ។ ឯអនុមានរួមសាររូប ត្រឹមត្រូវ សុក្រិត មិនដែលច្រឡំទេ ប៉ុន្តែក៏មិនបានការដែរ ។ ឯអនុមានរួមពង្រីក មិនត្រឹមត្រូវល្អិតល្អន់ មិនសុក្រឹតអាចច្រឡំជារើយៗ ប៉ុន្តែមានប្រយោជន៍សំខាន់ណាស់ក្នុងស្យង់ពិសោធន៍ បើចេះយកតិចនិចត្រឹមត្រូវមកត្រួតពិនិត្យ ។
៤. អនុមានរួម និងអនុមានញែកជាចលនាពីរផ្ទុយគ្នារបស់គំនិត ប៉ុន្តែវាជួយបំពេញកង្វះខាតអោយគ្នាទៅវិញទៅមក ។ អនុមានរួមផ្តល់ឫសគល់អោយអនុមាន ញែក និងជាទីដែលអនុចេញដំណើរ ។ ព្រោះអនុមាន ជាអ្នកស្វែករកច្បាប់ទូទៅនៅក្នុងស្យង់ពិសោធន៍ និងរកគោលការណ៍អោយគណិតវិទ្យា ។ អនុមានញែក មានលក្ខណៈជាក់ច្បាស់ជាអ្នកដឹកនាំអនុមានរួម ។ គេតែងត្រូវការអនុមានញែកជាចាំបាច់ កាលណាគេចង់យកច្បាប់ទូទៅមួយ ដែលគេរកឃើញទៅប្រតិបត្តិ ។
៥. ក្នុងបណ្តាវិចារទាំងអស់ មានតែអនុមានញែកទេ ដែលគេចាត់ទុកថាជាវិចារពិតប្រាកដ ។ អនុមានរួមក្តី វិចារតាមដំនូចក្តីមិនអាចចាត់ទុកជាវិចារពេញលក្ខណៈទេ ។ យើងយល់ថា វិចារនីមួយៗទោះពេញលក្ខណៈក្តីមិនពេញលក្ខណៈក្តីក៏នៅតែមានតំលៃដោយឡែកៗ របស់វាដែរ ។ គឺជាអនុមានញែក មានតំលៃត្រង់មានភាពត្រឹមត្រូវជាក់លាក់អនុមានរួមពង្រីកមានតំលៃក្នុងការរាវរកឥតប្រៀបបាននៅក្នុងស្យង់ពិសោធន៍ វិចារតាមដំនូចមានតំលៃខាងការស្រាវជ្រាវ ។
ប៉ុន្តែបើវិចារជាឧបករណ៍យ៉ាងសំខាន់ ក្នុងរបកគំហើញនិងសំរាយបំភ្លឺសច្ចៈភាពក៏ដោយក៏ត្រូវតែមានព្រុំដែនដែរ ព្រោះវិចារមិនមែនជាវិធីមួយ ដែលមានលក្ខណៈគ្រប់គ្រាន់ខ្លួនឯង ក្នុងការខិតទៅជិតសច្ចភាពនោះឡើយ ។ ម៉្យាងទៀតក្នុងគ្រប់វិចារតែងតែមានធាតុខ្លះ ដែលគេមិនអាចស្រាយបំភ្លឺបានដាច់ខាត ។