2018-12-19 14:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអន្ភន្តរញាណនិងវិចារ មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២. សំយោគបញ្ញត្តិជាអ្វី ?
៣. សំយោគគណិតវិទ្យាជាអ្វី ?
៤. សំយោគបដិសំយោគជាអ្វី ?
៥. ដូចម្តេចហៅថាអព្ភន្តរញាណខាងការបង្កើតថ្មី ?
ចម្លើយ
១. អព្ភន្តរញាណ និងវិចារជាទំរង់ពីរនៃគំនិតដែលត្រូវការគ្នាទៅវិញទៅមក ។ អព្ភន្តរញាណតែងកើតមុននិងក្រោយវិចារ ។ អព្ភន្តរញាណដេលកើតមុនវិចារជាអ្នកផ្តល់គោលការណ៍អោយយើង ដូចជានៅក្នុងគណិតវិទ្យាជាដើម ។ អព្ភន្តរញាណសរុបជាអ្នកបង្រួមគំនិតទាំងអស់របស់វិចារដើម្បីស្រួចចាប់យកនិងស្រួលយល់ ។ ចំណែកឯវិចារវិញ ជាអ្នកផ្តល់ភស្តុតាងអោយអព្ភន្តរញាណ ។ ក្នុងមកធាងនានានៃពុទ្ធិអន្ភន្តរញាណ ជាអ្នកផ្តល់សំភារៈសំណង់រីឯវិចារជាអ្នកចំរាញ់ការប្រើប្រាស់សំភារៈនេះ ។ អាចនិយាយថា អព្ភន្តរញាណបានរកឃើញនូវទំនាក់ទំនង ឯវិចារផ្តល់ភស្តុតាងនៃទំនាក់ំនងនេះ ។ អព្ភន្តរញានមានភាពរហ័សពេក ប៉ុន្តែខ្វះហេតុផលដូចនេះត្រូវការវិចារដែលមានភាពយឺតៗ ប៉ុន្តែម៉ឹងម៉ាត់មាំទាំកំរនឹងភ្លាត់ភ្លាំងណាស់ ហើយមានការចាំបាច់ខាតមិនបានផង ។
២. សំយោគបញ្ញត្តិ គឺជាបន្តុំគោលគំនិតធំៗ ដូចដែលគេបានធ្វើនៅក្នុងសន្ទរកថា ។ សំយោគនៃប្រវត្តិវិទ្យា ទស្សនវិជ្ជា ឬមនុស្សវិទ្យា ជាសមយោគបញ្ញត្តិដែលជាកិច្ចការមួយដ៏លំបាកខាងមូលវិចារ ក្នុងការង្វាយតំលៃ ។
៣ សំយោគគណិតវិទ្យា ជាសំយោគមួយបែបដែលចាប់ផ្តើមពីអ្វីដែលងាយ ទេអ្វីដែលសុំាញុំាពីអ្វីដែលស្រួលទៅអ្វីដែលពិបាកស្មុគស្មាញ ។
៤. សំយោគបដិសំលយោគកើតពីបដិបក្ខភាពរវាងមតិ និងបដិមតិ ។ សំយោគបដិសំយោគភ្ជាប់មតិនិងបដិមតិដើម្បីបង្កើតច្រកថ្មីមួយគឺសំយោគ ។
៥. អព្ភន្តរញាណនេះ មានភាពដូចជាពន្លឺមួយដែលចាំងចូលក្នុងញាណរបស់អ្នកប្រាជ្ញហើយបានទទួលភា្លមនូវពុទ្ធិជាក់ច្បាស់មួយ គឺការដឹងមុននូវទំនាក់ទំនងប៉ុន្តែអព្ភន្តរញាណខាងការបង្កើតថ្មី តែងតែនាំមកនូវការភាន់ច្រឡំំញឹកញយណាដែរ ទោះបីគេមានសញ្ចេតនាភ្លឺស្វាងយ៉ាងណាក៏ដោយ ។